សម្ភាស​លោក អាត់ ធន់ ស្ដីពី​ការ​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​បន្ថែម​លើ​ប្រាក់​ឈ្នួល​គោល

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ជីម៉ាក់ (GMAC) ចាត់​ទុក​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ក្នុង​ឆ្នាំ​នេះ ថា​បាន​បញ្ចប់​ហើយ។ សមាគម​រោងចក្រ ក៏​គាំទ្រ​ចំពោះ​ការ​អំពាវនាវ​ឲ្យ​អ្នក​បញ្ជា​ទិញ​ផលិតផល​សម្លៀកបំពាក់​ប្រើប្រាស់​វិធីសាស្ត្រ​បញ្ជា​ទិញ ដែល​មាន​និរន្តរភាព​ជាង​មុន។

ដោយឡែក​ខាង​សហជីព​កម្មករ​មួយ​ចំនួន មិន​ពេញ​ចិត្ត​នឹង​ការ​ដំឡើង​ប្រាក់​ខែ​គោល​ចំនួន ១៤០​ដុល្លារ ដែល​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រកាស​កាល​ពី​ថ្ងៃ​ទី​៨ តុលា នោះ​ទេ។ ដោយសារ​មិន​ទាន់​ពេញ​ចិត្ត​នឹង​ការ​ដំឡើង​ប្រាក់​ខែ​គោល​ចំនួន ១៤០​ដុល្លារ សម្ពន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU) ដឹក​នាំ​កិច្ច​ប្រជុំ​មួយ​ជាមួយ​មន្ត្រី​សហជីព​មូលដ្ឋាន​ចំនួន ៤៥​រោងចក្រ នៅ​ល្ងាច​ថ្ងៃ​ទី​២០ តុលា ដើម្បី​ស្ទង់​មតិ​ថា តើ​ពួក​គេ​គិត​យ៉ាង​ណា​ចំពោះ​បញ្ហា​នេះ?

សូម​ស្ដាប់​កិច្ច​សម្ភាសន៍​របស់ លោក ឡេង ម៉ាលី ជាមួយ​នឹង លោក អាត់ ធន់ ប្រធាន​ស៊ីខាវឌូ អំពី​កិច្ច​ប្រជុំ​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។