រូប​​ប៉ូលិស​ ពរ​​លួង​​កូន​ក្មេង​​​​​វង្វេង​គ្រួសារ​​ដាក់​លើ​ស្មា ទទួល​​ការ​សរសើរ​ច្រើន​​


រូប​​ប៉ូលិស​ ពរ​​លួង​​កូន​ក្មេង​​​​​វង្វេង​គ្រួសារ​​ដាក់​លើ​ស្មា ទទួល​​ការ​សរសើរ​ច្រើន​​

រូប​ប៉ូលិស​​​ដែល​​បាន​​​​ជួយ​លួង​ក្មេង​ប្រុស​តូច​ម្នាក់​ដាក់​​លើ​ស្មា ​​ដែល​បាន​វង្វេង​​​ពី​​ឪពុក​ម្ដាយ​​​នៅ​កន្លែង​​មាន​មនុស្ស​ច្រើន​​​ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​កោត​សរសើរ​ខ្លាំង​ពី​បណ្ដា​អ្នក​លេង​អ៊ីនធឺណិត។

 

រូប​​ប៉ូលិស​ ពរ​​លួង​​កូន​ក្មេង​​​​​វង្វេង​គ្រួសារ​​ដាក់​លើ​ស្មា ទទួល​​ការ​សរសើរ​ច្រើន​​
 

តាម​ប្រភព​​សារព័ត៌មាន ABC News បាន​ឲ្យ​ដឹង​ថា​​លោក​ប៉ូលិស​ចិត្ត​ល្អ​ខាង​លើ​ ​មាន​ឈ្មោះ​ David Taylor ដែល​​មាន​ភារកិច្ច​យាម​ល្បាត​ក្នុង​ពិធី​ពិព័រណ៍​បុណ្យ​​ស្រូវ​អង្ករ​ធ្វើ​ឡើង​ក្នុង​ទី​ក្រុង ​Crowley រដ្ឋ ​Louisiana សហរដ្ឋអាមេរិក​ ដែល​មាន​មនុស្ស​ច្រើន​កុះ​ករ។ ក្រោយ​​​ឃើញ​​ក្មេង​ប្រុស​តូច​ម្នាក់​​ទួញ​យំ​ វង្វេង​គ្រួសារ​​គាត់​ក៏​បាន​ទៅ​ជួយ។​

 

លោក​ប៉ូលិស​ Taylor ​បាន​ប្រាប់​​មក​សារព័ត៌មាន​ ABC News ​​​​​ដែល​បាន​សម្ភាស​គាត់​ថា​៖ ” គាត់​(ក្មេង​) ទួញ​យំ​​គួរ​ឲ្យ​អាណិត​…​​ខ្ញុំ​បាន​​​លើក​គេ​ឡើង​ដាក់​លើ​ស្មា​​​ក្រែង​លោ​​​​គេ​ឃើញ​ឪពុក​ម្ដាយ​របស់​​គេ​វិញ។ ក្រោយ​មក​​ក្មេង​តូច​​ងងុយ​គេង​ហើយ​ខ្ញុំ​​ក៏​​ឲ្យ​គេ​គេង​លើ​ស្មា​របស់​ខ្ញុំ​” ។

 

ប្រហែល​កន្លះ​ម៉ោង​ក្រោយ​មក​​​គេ​ក៏​បាន​រក​ឃើញ​ម្ដាយ​ក្មេង​តូច ហើយ​ពួក​គេ​ក៏​​បាន​ជួប​ជុំ​​គ្នា​វិញ។ ទង្វើ​របស់​លោក​ប៉ូលិស Taylor ​​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​សរសើរ​ពី​ទឹក​ចិត្ត​គាត់​ និង​​បណ្ដា​អ្នក​​លេង​អ៊ីនធឺណិត​បាន​ឃើញ​រូប​នេះ​ក៏​សរសើរ​ដល់​គាត់​ផង​ដែរ។

 

យ៉ាង​ណា​ក្ដី​លោក Taylor បាន​និយាយ​ថា៖ ” ខ្ញុំ​ធ្វើ​នេះ​គឺ​តាម​​ភារកិច្ច​តួនាទី​របស់​ខ្ញុំ​​ដូច​ប៉ូលិស​ឯ​ទៀត​ដែរ​ តែ​មាន​គេ​បាន​​ថត​រូប​ខ្ញុំ​​ ទើប​បាន​ជា​​​​​​គេ​សរសើរ​​បែប​នេះ” ៕

 

រូប​​ប៉ូលិស​ ពរ​​លួង​​កូន​ក្មេង​​​​​វង្វេង​គ្រួសារ​​ដាក់​លើ​ស្មា ទទួល​​ការ​សរសើរ​ច្រើន​​

ចុចអាន៖ ប៉ូលិស​ស្រី​អាមេរិក​​ចែក​អាហារ​ឲ្យ​ជន​អនាថា​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​កោត​សរសើរ

ចុចអាន៖  គួរ​ឲ្យ​សរសើរ! ប៉ូលិស​​ចិត្ត​​សប្បុរស​​​ទិញ​​អាហារ​​ឲ្យ​​ជន​​អនាថា

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ metro ​​​​​​​​​​​​​​​​​​​​​