ក្រៅពី​ថ្នាំ តើ​នៅ​មាន​អ្វី​ដែល​អាច​ព្យាបាល​ជំងឺ​ផ្តាសាយ​បាន​?

ក្រៅពី​ថ្នាំ តើ​នៅ​មាន​អ្វី​ដែល​អាច​ព្យាបាល​ជំងឺ​ផ្តាសាយ​បាន​?

​នៅពេល​ដែល​អ្នក​ផ្តាសាយ​ម្តងៗ យើងខ្ញុំ​ជឿជាក់ថា អ្នក​តែងតែ​ប្រើ​ថ្នាំ​ដើម្បី​បំបាត់​ជំងឺ​នេះ តាម​ពិត​មាន​ជំងឺ​ខ្លះ​អ្នក​អាច​ប្រើ​រូបមន្ត​ផ្សេងៗ​ដើម្បី​ព្យាបាល​បាន ព្រោះ​ការប្រើ​ថ្នាំ​យូរ និង​ច្រើន​អាច​ប៉ះពាល់​សុខភាព​អ្នក​បាន ដូចនេះ​តើ​មាន​អ្វី​ដែល​អាច​ព្យាបាល​ជំងឺ​ផ្តាសាយ​ទៅ​?
ទឹក​ខ្ទឹមស​
​បើ​កុមារ​ក្អក​ហើយ​ដង្ហក់​ដោយសារ​តែ​ផ្តាសាយ អ្នក​អាច​យក​ខ្ទឹមស​ចំនួន​២​ទៅ​៣​គ្រាប់​យក​ទៅ​វ៉ៃ​ឲ្យ​ម៉ត់​ដាក់ចូល​ចាន​យក​ទៅ​ចំហុយ​យក​ទឹក​ផឹក បើ​មនុស្ស​ធំ​វិញ អ្នក​អាច​ប្រើ​ខ្ទឹមស​៧​ទៅ​៨​គ្រាប់​បាន ដោយ​នៅពេល​ដែល​ចំហុយ​អ្នក​អាច​បើកភ្លើង​ធំ ទើប​បន្ថយ​ភ្លើង​តូច​វិញ ចំហុយ​ចំនួន​១៥​នាទី​ជា​ការ​ស្រេច ដោយ​មួយថ្ងៃ​អ្នក​អាច​ផឹក​៣​ដង​បាន​។ ចំពោះ​ថ្ងៃ​ទី​២ អ្នក​អាច​បន្ថែម​ស្ករក្រាម​បាន ដោយ​កូនក្មេង​អ្នក​អាច​បន្ថែម​មួយ​គ្រាប់​ចូលទៅក្នុង​ទឹក​ខ្ទឹមស​នោះ ឯ​មនុស្ស​ធំ​អ្នក​អាច​ដាក់​២​គ្រាប់ នោះ​វា​នឹង​ជួយ​ព្យាបាល​ជំងឺ​ក្អក​របស់​អ្នក​បាន​។​
 
​ទឹក​ខ្ទឹមស​ជាមួយ​ស្ករក្រាម​
​បើ​កូន​ផ្តាសាយ​ហើយ​ក្អក​មិនបាច់​ទោះបីជា​ចាក់​ថ្នាំ​ហើយ​ក៏​ដោយ អ្នក​អាច​ប្រើ​ខ្ទឹមស​ចំនួន​៣០​ក្រាម ស្ករក្រាម​ចំនួន​១០​ក្រាម ដាំ​ជា​មួយ​ទឹក​ចំនួន​២០០​មី​លី​លីត្រ ដោយ​ដំបូង​បើកភ្លើង​ឲ្យ​ធំដាំ​ដល់​ពុះ ទើប​បន្ថយ​ភ្លើង​តូច​វិញ បើ​កូន​អ្នក​ក្អក​ខ្លាំង អ្នក​អាចឲ្យ​គេ​ផឹក​មួយថ្ងៃ​៣​ដង ព្រោះ​៣​ថ្ងៃក្រោយ​កូន​នឹង​ជា​ហើយ​។​
ទឹក​ខ្ញី​ខ្ទឹម​ស​
​ប្រសិនបើ​អ្នក​ក្អក​ខ្លាំង ហើយ​មាន​ស្លេស​ពណ៌​ស​ច្រើន អ្នក​អាច​ដាំទឹក​ខ្ញី​ជាមួយ​ស្ករ​ក្រហម និង​ខ្ទឹម​សមក​ផឹក​បាន ដោយ​កូនក្មេង​អាចដាក់​ខ្ទឹមស​៣​គ្រាប់ ខ្ញី​៣​បន្ទះ ស្ករ​ក្រហម​កន្លះ​ស្លាបព្រា បើ​មនុស្ស​ធំ​វិញ អ្នក​អាច​ដាក់​ខ្ញី​៧​ទៅ​៨​បន្ទះ ខ្ទឹម​ស​៧​ទៅ​៨​គ្រាប់ និង​ស្ករ​ក្រហម​ចំនួន​មួយ​ស្លាបព្រា ដោយ​ដាក់ចូល​ទៅក្នុង​ឆ្នាំង​រួច​ដាក់​ទឹក​ចូល​ដាំ​យក​មក​ផឹក​ជា​ការ​ស្រេច បើ​អ្នក​មាន​អាការៈ​ធ្ងន់ធ្ងរ អ្នក​អាច​ផឹក​មួយថ្ងៃ​៣​ដង​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី21  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ក្រៅពី​ថ្នាំ តើ​នៅ​មាន​អ្វី​ដែល​អាច​ព្យាបាល​ជំងឺ​ផ្តាសាយ​បាន​?已关闭评论
  • 407 views
  • Hide Sidebar
    A+
Publish on:2015/10/21  Category:ជំងឺទូទៅ