រថយន្ត​ពាក់​ស្លាក​លេខ ព្រឹទ្ធសភា បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក បុរស​ម្នាក់​រងរបួស​ធ្ងន់​

​ខេត្តកណ្តាល: រថយន្ត​ពាក់​ស្លាក​លេខ ព្រឹទ្ធសភា ១​គ្រឿង​បាន​បើក​ក្នុង​ល្បឿន​លឿន បាន​បុក​ម៉ូតូសណ្តោង​រ៉ឺម៉ក បណ្តាល​ឲ្យ​រងរបួស​បុរស​ម្នា​ក់បាក់​ភ្លៅ​ម្ខាង​កាលពី​វេលា​ម៉ោងប្រមាណ ជិត​១២ ថ្ងៃត្រង់ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥  នៅ​ចំណុច​ស្តុ​ប​ផ្លូវ​២១កែង​១១០(​មុខ​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា​) ស្ថិតក្នុង​​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

​ជនរងគ្រោះ​មានឈ្មោះ​ម៉ី វណ្ណា ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​(​បាក់​ភ្លៅ​ខាងឆ្វេង​)​មាន​ទីលំនៅក្នុងភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។

​រីឯ​​អ្នកបើករថយន្ត​បង្ក មិនត្រូវ​បាន ស្គាល់​អត្តសញ្ញាណ​នោះទេ បានគេច​ខ្លួន បន្សល់តែ​រថយន្ត​នៅ​និង​កន្លែង​។​

​តាម​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតមាន​គ្រោះថ្នាក់​នេះ​ឡើង គេ​បានឃើញ រថយន្ត១​គ្រឿង ម៉ាក​LAND CRUISER ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ព្រឹទ្ធ​សភា​3 2-058 ក្នុង​ល្បឿន​លឿន ធ្វើដំណើរ​ក្នុងទិសដៅ​ចុះ​ពី​រង្វង់​មូល​ពី​ជើង​មក​ត្បូង​(​បត់​ឆ្វេង​) លុះមកដល់​ចំណុច​ខាងលើ​ក៏​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ម៉ាក Citi100 កូរ៉េ ពណ៌​ក្រហម​គ្មានស្លាក​លេខ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូសណ្តោង​រ៉ឺម៉ក​រងរបួស​ធ្ងន់​(​បាក់​ភ្លៅ​ខាងឆ្វេង​)​។​

​ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាលខេត្ត​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ចាក់អង្រែលើ​។​រីឯ​មធ្យោបាយ​ទាំង​២​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​បន្តចាត់ការ ត​សម​នីតិវិធី​៕R​