ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​មនុស្ស​២​នាក់ ករណី​គ្រឿងញៀន​

កណ្តាល: កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ បាន​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យបាន​២​នាក់ កន្លែង​ផ្សេងគ្នា ពាក់ព័ន្ធ​ករណី​រក្សាទុក​នូវ​សារ​ធាតុ​​ញៀន​ខុសច្បាប់​ដើម្បី​ចែកចាយ​។​

​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នោះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥នៅ​ចំណុច​ផ្លូវលំ ភូមិ​ព្រែ​កតា​មេ​ម ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល​និងចំណុច​ក្នុង​ចំការ​ល្មុត ក្នុងភូមិ​ព្រែក​បិ ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ខេត្តកណ្តាល​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១​មានឈ្មោះ ថា​ត ថេត អាយុ​២៣​ឆ្នាំ​ទីលំនៅភូមិ​ព្រែ​កតា​មេ​ម ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ ជាងក្រឡឹង ។​

​ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ចាប់យក​រួមមាន​៖​ម្សៅ​ក្រាម​ពណ៌​សថ្លា​(​ម៉ា​ទឹក​ក​)១​កញ្ចប់​តូច​.​ទូរស័ព្ទដៃ ១-​ម៉ូតូ​១​គ្រឿង​

​ចំណែក​ជនសង្ស័យ​ទី​២​មានឈ្មោះ សុង ម៉ុង​ហេង  អាយុ​៣០​ឆ្នាំ ទីលំនៅ​ភូមិ​ស្វាយ​ជួរឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ បើកបរ ។ ក្នុងនោះ​​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ចាប់យក​រួមមាន​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​១​កញ្ចប់​តូច​.​ដប​សំរាប់​ជក់​ថ្នាំ​១.ទូរស័ព្ទដៃ ១.​កាបូប​លុយ ១.​លុយ​រៀល 65.500​រៀល​​និង​ម៉ូតូ​១​គ្រឿង​។​

​ពេលនេះ​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ បាន​កសាងសំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕R

ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​មនុស្ស​២​នាក់ ករណី​គ្រឿងញៀន​

ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​មនុស្ស​២​នាក់ ករណី​គ្រឿងញៀន​