​អាជ្ញាធរ​ភូមិ ឃុំ​អូរឫស្សី​រង​ការចោទប្រកាន់ ឃុបឃិត​គ្នា​រំលោភ​យក​ដីស្រែ​ប្រជាពលរដ្ឋ

ដោយ​៖​កង​សាន់​ដា​រា​

​ខេត្តក្រចេះ​៖​តាម​ការអះអាង​ពី​អ្នកស្រី កែវ អេង​ស្រ៊ី អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​កា​ប៉ូ ឃុំ​អូរឫស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ បានបញ្ជាក់​ទាំង​ទឹកភ្នែក​រលីងរលោង​ថា រូបគាត់​ត្រូវបាន​គេ​រំលោភ​យក​ដីស្រែ​ចំការ គាត់ ។​

​អ្នកស្រី​បន្តថា ឈ្មោះ អ៊ឹម បី និង អែម ស្រីមុំ ជា​បងប្អូន​នឹង​គ្នា អ្នក​ទាំងនោះ​ធ្លាប់​សុំ​ទិញ​ដីស្រែ​គាត់​ពីរដង​មកហើយ ដោយ​លើកទីមួយ​ឲ្យ​តម្លៃ​២​ជី និង​លើក​ទី​ពីរ​៤​ជី តែ​គាត់​បដិសេធ មិន​លក់​អោយ​ក្រោយមក​ខណៈដែល​អ​ត្តី​ត​ស្វាមី​របស់គាត់​ឈ្មោះ ដុំ សំអុល ធ្វើជា​មេភូមិ​កំពុង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​តាំងពី​អំឡុង​ឆ្នាំ​២០១២​ម្ល៉េះ ពេលនោះ​ឈ្មោះ អ៊ឹម បី បាន​មកសុំ​ស្ទូង​បួនដប​កណ្តាប់​តែ​គាត់​បដិសេធ​ដដែល​។ អ្នកស្រី​បញ្ជាក់ថា​ទៀតថា ឆ្លៀត​ពេលដែល​ប្តី​គាត់​កំពុង​ឈឺ​ធ្ងន់ និង​បញ្ជូនទៅ​ប្រទេស​វៀតណាម​ទុក​ស្រែ​ទំនេរ​ឈ្មោះ អ៊ឹម​បី លួច​ភ្ជួរ​ស្ទូង​លើដី​ស្រែ​គាត់ និង​បំផ្លាញ​ដើម​ស្វាយ​មុន្នី​ត្នោត និង​របង​ដែលជា​ភស្តុតាង​ចោល និង​បាន​ហៅ​ឈ្មោះ កែវ ស្រីមុំ ម្នាក់ទៀត​មក​ធ្វើ​ដែរ​។ ពេល​រូបគាត់​ទៅ​ស្តីអោយ​ម្តេច​មក​ភ្ជួរ​ដីស្រែ​អញ​អ្នក​ទាំងពីរ​ឆ្លើយថា មេភូមិ​មេឃុំ​អោយធ្វើ​អ្នកណា​ធ្វើ​គឺ​ដី​របស់​អ្នក​ហ្នឹងហើយ​។ ឯការ​ប្តឹងផ្តល់​ទៅ​មេភូមិ​ឈ្មោះ ឡៅ មុន្នី ជា​មេភូមិ​ថ្មី​ធ្វើ​បន្ត​ក្រោយ​ប្តី​គាត់​ស្លាប់ទៅ គ្មាន​ការដោះស្រាយ​អ្វី​សោះ​ហើយ​ហាក់​លំអៀង​កាន់​ភាគី​ម្ខាង​ទៀត មិនតែប៉ុណ្ណោះ​បាន​ចោទប្រកាន់​អ្នកស្រី​ថា​ក្រោយពី​ប្តី​គាត់​ស្លាប់ គាត់​សរសៃប្រសាទ​ដើរ​ចង្អុល​ដី​គេ​ដី​ឯង​មិន​ដឹងអី​ការបន្ត​ប្តឹង​ដល់​ឃុំ ដល់​ខេត្ត​គ្មាន​លទ្ធផល ដោយបាន​បង្វែ​សំណុំរឿងរ​អោយ​អាជ្ញាធរ​ថា្នក់​ក្រោម​ដោះស្រាយ​វិញ ។​

​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​បាន​អះអាងថា អ្នកស្រី កែវ អេង​ស្រ៊ី មាន​ប័ណ្ណ​បញ្ជាក់​កាន់កាប់​កម្មសិទ្ធិ​លើដី​ស្រែ​ពិតប្រាកដ​ត្រឹមត្រូវ និង​បាន​អាស្រ័យ​ផល​តាំងពី​ធ្នាំ​១៩៧៩​មកម្ល៉េះ​ដោយមាន​ការបញ្ជាក់ ព្រំប្រទល់​យ៉ាងច្បាស់​លាស់​ទទួលស្គាល់​ដោយ​លោក មេឃុំ សា​សុន តាំងពី​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០០២ ចុះ លេខ​.២៦ ឃ​អស​។ ចំណែកឯ​ឈ្មោះ អ៊ឹម បី និង​អែម ស្រីមុំ ជា​មនុស្ស​សម័យ​ក្រោយ​ដើរ​ជួល​ត្នោត​គេ​ធ្វើ ហើយ​តែងតែ​ដើរ​តែ​យក​ដី​គេឯង ឯណេះ​មួយ​ចិ​ប​ឯណោះ​មួយ​ចុ​ប​ដូចជា​ដើរទៅ​ហ៊ុមព័ទ្ធ​យក​ដី​គេ​នៅឯ​ព្រលាន ជាដើម​...​។ ឯការ​អះអាងថា ទិញ​ពី​ឪពុក​ក៏​គ្មាន​លិខិតស្នាម​អ្វីមួយ​បន្ទាត់​សោះ​ដើរ​ហៅ​ម៉ូយ​អោយមក ទិញ​ញ​ដីស្រែ​ទាំង​បំពាន​។ ប្រភព​បន្តថា អ្នកស្រី កែវ អេង​ស្រ៊ី ក៏មាន​ការទទួលស្គាល់​ផ្តិតមេដៃ​ពី​អ្នក​ជាប់​ព្រំ​ជាមួយគ្នា​ផងដែរ ។​

​ប្រជាពលរដ្ឋ​បញ្ជាក់ថា អ្នកចូលរួម​ឃុបឃិត​គ្នា​នៅ​ពីក្រោយ​ខ្នង​គឺ​មេភូមិ ឡៅ មុន្នី ដែល​ដឹង​ច្បាស់​ពី​រឿងនេះ តែ​បែរ​គ្រ​ឡះ​ពីស​ទី​ខ្មៅ និង​អូសបន្លាយ​ពេលវេលា​រហូត​បច្ចុប្បន្ន ធ្វើ​ឲ្យ​អ្នកមាន​លិខិតស្នាម​ត្រឹមត្រូវ​បែរជា​អោយ​អ្នក​គ្មាន​លិខិត​បំពាន ទៅវិញ​៕

​អាជ្ញាធរ​ភូមិ ឃុំ​អូរឫស្សី​រង​ការចោទប្រកាន់ ឃុបឃិត​គ្នា​រំលោភ​យក​ដីស្រែ​ប្រជាពលរដ្ឋ