Uefa ​ប្រកាស​​​​ឈ្មោះ​ក្រុម​ទាំង​២០ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​អឺរ៉ុប​

Uefa ​ប្រកាស​​​​ឈ្មោះ​ក្រុម​ទាំង​២០ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​អឺរ៉ុប​

​​​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ UEFA ​បាន​ប្រកាស​ពី​របាយការណ៍​របស់​ខ្លួន នូវ​ឈ្មោះ​ក្រុម ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​​អម្បាញ់មិញ​នេះ ដែល​​​ក្នុង​នោះ​ឃើញ​ថា ​Real Madrid នៅ​តែ​ជា​ក្រុម មាន​តម្លៃ​ថ្លៃ​ដាច់​គេ​ដដែល ដោយ​​គិត​លើ​តម្លៃ​ខ្លួន​របស់​​កីឡាករ។

 

Uefa ​ប្រកាស​​​​ឈ្មោះ​ក្រុម​ទាំង​២០ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​អឺរ៉ុប​

 

Uefa ​ប្រកាស​​​​ឈ្មោះ​ក្រុម​ទាំង​២០ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​អឺរ៉ុប​

 

​បើ​តាម​របាយការណ៍ ​ដែល​ចេញ​នូវ​ថ្ងៃ​ពុធ​នេះ បាន​ឲ្យ​ឃើញ​ថា​ក្រុម​ជើង​ឯក​អឺរ៉ុប​​១០​សម័យ​កាល​ Real ​ជា​​ក្រុម​មាន​តម្លៃ​ដល់​ទៅ​៦២៩​លាន​អឺរ៉ូ (៧១៥​លាន​ដុល្លារ) ខណៈ​ដែល​ក្រុម​អង់គ្លេស Manchester City ស្ថិត​នៅ​លេខ​២​ មាន​តម្លៃ​៥២៦​លាន​អឺរ៉ូ (៥៩៨​លាន​ដុល្លារ) និង​ Chelsea ​នៅ​លេខ​៣ ​មាន​តម្លៃ​៤៩៨​លាន​​អឺរ៉ូ (៥៦៦​លាន​ដុល្លារ)។

 

​ចំណែក​ឯ​ក្រុម​បិសាច​ក្រហម Manchester United ស្ថិត​នៅ​លេខ​៤ មាន​តម្លៃ​៤៩៥​លាន​អឺរ៉ូ (៥៦៣​លាន​ដុល្លារ) ខណៈ​ដែល​ PSG នៅ​លេខ​៥ មាន​តម្លៃ​៤៤០​លាន​អឺរ៉ូ (៥០០​លាន​ដុល្លារ)៕

 

​សូម​ទស្សនា​​តារាង​ក្រុម​ទាំង​២០​​ខាង​ក្រោម៖

 

. ក្រុម តម្លៃ​លាន​អឺរ៉ូ
Real Madrid ៦២៩
Manchester City ៥២៦
Chelsea ៤៩៨
Manchester United ៤៩៥
PSG ៤៤០
Inter Milan ៣២៩
Barcelona ៣២៧
Juventus ៣០០
Arsenal ២៩៧
១០ Liverpool ២៨៦
១១ Bayern Munich ២៦២
១២ Tottenham Hotspur ២៥០
១៣ Zenit St Petersburg ២៣៩
១៤ Napoli ២០៥
១៥ Monaco ២០២
១៦ AC Milan ១៨៩
១៧ Benfica ១៧៥
១៨ Fiorentina ១៥៦
១៩ Roma ១៣១
២០ Wolfsburg ១២៣

 

 

-ចុចអាន៖ PSG vs​ Real Madrid ខ្លាំង​ប៉ះ​ខ្លាំង យក​មួយ​ណា​យប់​នេះ?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ goal