Cech៖ “បើ​គ្មាន​ខ្ញុំ save ​ទេ Arsenal នឹង​ចាញ់ Bayern”


Cech៖ “បើ​គ្មាន​ខ្ញុំ save ​ទេ Arsenal នឹង​ចាញ់ Bayern”

អ្នក​ចាំ​ទី Petr Cech បាន​អះ​អាង​ថាបើ​សិន​ជា​គ្មាន​រូប​គេ​ជួយ​សង្រ្គោះ​បាល់​ជា​ច្រើន​នោះ​ទេ យប់​មិញ​នេះ​ក្រុម Arsenal អាច​នឹង​ចាញ់ Bayern Munich។ ការ​និយាយ​បែប​នេះ​បន្ទាប់​ពី Cech បាន​ជួយ​សង្គ្រោះ​ការ​ស៊ុត​២បាល់ ច្បាស់​ៗ ដែល​ទាត់​ដោយ កីឡាករ Thiago Alcantara និង ខ្សែប្រយុទ្ធ Robert Lewandowski។

 

Cech៖ “បើ​គ្មាន​ខ្ញុំ save ​ទេ Arsenal នឹង​ចាញ់ Bayern”

 

“ខ្ញុំ​គិត​ថា គូ​ប្រជែង​មាន​ឱកាស​នាំ​មុខ​យើង​រហូត​ដល់​២​លើក ដែល​ទី​មួយ​គឺ​ជា​ការ​ស៊ុត​ចេញពី Thiago ដែល​កាលៈទេសៈ​នោះ​គឺ​ជា​រឿង​សំខាន់​ដែល​យើង​អាច​ទប់​ស្កាត់​គ្រាប់​បាល់​បាន​នៅ​ពេល​ការ​ប្រកួត​ទើប​តែ​ចាប់​ផ្តើម។ បន្ទាប់​មក​ខ្ញុំ​បាន​សង្គ្រោះ​បាល់​គ្រោះ​ថ្នាក់​១​លើក​ទៀត​ដែល​ស៊ុត​ដោយ Lewandowski”។ Cech បាន​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់ Arsenal ដូច្នេះ។

 

គួរ​បញ្ជាក់​ថា​គ្រាប់​បាល់​កៀក​នឹង​ចប់​ការ​ប្រកួត ២​គ្រាប់​របស់ Olivier Giroud និងMesut Ozil បាន​ជួយ Arsenal ស្គាល់​រសជាតិ​ឈ្នះ​លើក​ដំបូង​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូល និង​បន្ត​ក្ដី​សង្ឃឹម​នៅ Champions League បន្ត​ទៀត៕

 

ចុច​អាន៖ Pep ថា​ការ​ចាញ់ Arsenal មិន​មែន​កំហុស​របស់ Neuer នោះ​ទេ

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ goal