តើ​គួរ​ធ្វើ​ដូចម្តេច ទើប​កូន​អាច​ចៀស​ពី​ជំងឺ​រលាក​សួត​បាន​?

តើ​គួរ​ធ្វើ​ដូចម្តេច ទើប​កូន​អាច​ចៀស​ពី​ជំងឺ​រលាក​សួត​បាន​?

​កូន​ក្មេង​ដែល​មាន​អាយុ​២​ឆ្នាំ ងាយ​មាន​ជំងឺ​រលាក​សួត​ខ្លាំងណាស់ ហើយ​ជំងឺ​នេះ​នៅពេល​ដែល​កើតមាន វា​តែងតែ​ធ្វើឲ្យ​កូនក្អក ដក​ដង្ហើមញាប់ ហើយ​គ្រុនក្តៅ​ពី​៣៩​ទៅ​៤០​អង់ស្សា​សេ ថែមទាំង​អាច​មាន​ការពិបាក​បរិ​ភោគ​អាហារ ដោយ​ពិបាក​លេប ក្អួត និង​អាច​មាន​ជំងឺ​ពិបាក​រំលាយ​អាហារ ដូចនេះ​តើ​មាន​វិធី​ការពារ​អ្វីខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​កូន​អ្នក​មិនអាច​កើត​មាន​ជំងឺ​នេះ​បាន​នោះ​?
  1. ​អ្នក​ត្រូវ​តែ​ឧស្សាហ៍​នាំ​កូន​ទៅ​ហាត់ប្រាណ ហើយ​ផ្ទះ​របស់​អ្នក​ត្រូវ​តែ​បើក​កញ្ចក់​ដើម្បី​ឲ្យ​ខ្យល់​ចេញចូល នោះ​កូន​មិន​ងាយ​មាន​ជំងឺ​នេះឡើយ​។​
  2. ​អ្នក​ត្រូវ​តែ​ឲ្យ​កូនបរិ​ភោគអាហារ​ដែ​លមាន​សារធាតុចិញ្ចឹម​ឲ្យបាន​ច្រើន ហើយ​ត្រូវតែឲ្យ​កូនគេង​ឲ្យបាន​គ្រប់គ្រាន់ ដោយ​ត្រូវ​តែ​ឲ្យ​កូន​ឆាប់​ចូល​គេង ហើយ​នៅពេល​ដែល​កូន​ពិបាក​ដកដង្ហើម អ្នក​អាច​ដាក់​ខ្នើយ​កូន​ឲ្យ​រាង​ខ្ពស់​បន្តិច នោះ​វា​អាច​ធ្វើឲ្យ​កូនងាយស្រួល​ដកដង្ហើ​មបាន​វិញ​ហើយ​។​
  3. ​អ្នក​ត្រូវ​តែ​ឲ្យ​កូន​ផឹកទឹក​ឲ្យបាន​ច្រើន ព្រោះ​ទឹក​អាច​ធ្វើឲ្យ​កូន​មាន​សុខភាព​ល្អ ដោយ​អាច​ចៀសផុត​ពី​ជំងឺ​នេះ​បាន ជាពិសេស​ទឹក​ផ្លែឈើ​ស្រស់​ក៏​អ្នក​ត្រូវតែឲ្យ​កូនផឹ​កដែរ ព្រោះ​វា​សុទ្ធតែ​ជំនួយ​ដល់​សុខភាព​កូន​ខ្លាំងណាស់​។​
  4. ​អ្នក​មិន​ត្រូវ​ឲ្យ​កូន​ពាក់អាវ​ក្រាស់​ពេក និង​ស្តើង​ពេក​ទេ ត្រូវតែ​ពាក់អាវ​ដែល​អាច​រក្សា​សីតុណ្ហភាព​ខ្លួន​កូន​ឲ្យមាន​ភាព​កក់ក្តៅ​បាន ទើប​កូន​មាន​សុខភាព​ល្អ មិន​ងាយ​កើត​ជំងឺ​ផ្សេងៗ​បាន​។​
  5. ​នៅពេល​ដែល​កូន​មាន​ជំងឺ​ផ្តាសាយ​មិន​ធ្ងន់ អ្នក​ត្រូវ​តែ​ព្យាបាល​កូន​ឲ្យទាន់ពេល ព្រោះ​បើ​ទុក​ដល់​ធ្ងន់ នោះ​កូន​នឹង​អាច​មាន​ជំងឺ​រលាក​សួត​យ៉ាង​ងាយ ដូចនេះ​អ្នក​មិន​ត្រូវ​ឲ្យ​ជំងឺ​តូច​ក្លាយ​ជា​ជំងឺ​ធំ​ឡើយ​។​
  6. ​ប្រពន្ធ័​ការពាររាងកាយ​កូន​ក៏​ត្រូវតែ​ធ្វើឲ្យ​វា​រឹង​មាំ​ដែរ ដោយ​ត្រូវតែឲ្យ​កូន​បរិភោគបន្លែ និង​ផ្លែឈើ​ឲ្យបាន​ច្រើន នោះ​ប្រពន្ធ័​ការពាររាងកាយ​កូន​នឹង​កាន់តែ​រឹងមាំ ហើយ​អាច​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ​ទៀតផង​៕
ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី21  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។