កំហុស​៦យ៉ាង​របស់​​​ស្ត្រី​ តែង​ប្រព្រឹត្ត ​ក្នុង​វ័យ​កណ្ដាល


កំហុស​៦យ៉ាង​របស់​​​ស្ត្រី​ តែង​ប្រព្រឹត្ត ​ក្នុង​វ័យ​កណ្ដាល

​ស្ថិត​ក្នុង​វ័យ​កណ្ដាល ស្ត្រី​មួយ​ចំនួន​តែង​តែ​មើល​រំ​លង ឬ​មិន​សូវ​ខ្វាយ​ខ្វល់​អំពី​រឿង​ថែរក្សា​ការពារ​សុខ​ភាព​ឡើយ ដោយ​គិត​ថា​​ខ្លួន​មាន​កម្លាំង​​ពេញ​បរិបូរណ៍​​ហើយ។ ​ការ​មិន​សូវ​យក​ចិត្ត​ទុកដាក់​មើល​ថែ​ទាំង​នេះ​ បាន​ធ្វើឲ្យ​ពួកគេ​កាន់​តែ​មាន​កំហុស​បន្តិច​ម្ដងៗ រហូត​អាយុ​ជ្រេ​បន្តិច ​នោះ​នឹង​កើត​ជា​រឿង​ធំ ឬ​ជំងឺ​ធ្ងន់ធ្ងរ​តែ​ម្ដង។

 

ខាង​ក្រោម​នេះ​ជា​កំហុស​ដែល ស្ត្រី​មិន​គួរ​មើល​រំលង៖

 

​​១. មិនសូវ​ខ្វល់​រឿង​ធ្មេញ

 

កំហុស​៦យ៉ាង​របស់​​​ស្ត្រី​ តែង​ប្រព្រឹត្ត ​ក្នុង​វ័យ​កណ្ដាល
 

ក្នុង​វ័យ​នេះ ស្ត្រី​​តែង​តែ​​​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​រឿង​សម្អាត​​ធ្មេញ ព្រោះ​អាង​ថា​ធ្មេញ​មិន​ដែល​ឈឺ​ចាប់ គ្រាន់​តែ​ដុស​សម្អាត​​ដូច​សព្វ​ដង​ជា​ការ​ស្រេច តែ​កុំ​ភ្លេច​ថា​ធ្មេញ​ដែល​ដុស​រៀង​រាល់​ព្រឹក​នោះ​ភាគ​ច្រើន​ជា​ធ្មេញ​ជួរ​មុខ ខណៈ​ធ្មេញ​ថ្គាម​លើ​​ក្រោម ធ្វើ​ឲ្យ​ពិបាក​ដុស​។ ធ្មេញ​ដែល​ឈឺ​ញឹក​ញាប់​នោះ ជា​ធ្មេញ​ថ្គាម​តែ​ម្ដង ដូច្នេះ​ត្រូវ​ដុស​ឲ្យ​បាន​ល្អ ឬ​ទៅ​មន្ទីរពេទ្យ​សម្អាត​​ធ្មេញ​ដែល​ជាប់​កំណក​លឿង​ៗ​​​ចោល។

 

២. ​កម្រ​ធ្វើ​លំហាត់​ប្រាណ

 

កំហុស​៦យ៉ាង​របស់​​​ស្ត្រី​ តែង​ប្រព្រឹត្ត ​ក្នុង​វ័យ​កណ្ដាល
 

​មូលហេតុ​ដែល​គេ​មិន​សូវ​ឃើញ​ហាត់​ប្រាណ​នោះ​ គឺវ័យ​នេះ​អ្នក​ត្រូវ​ធ្វើការ​ច្រើន​ម៉ោង ដើម្បី​សន្សំ​ប្រាក់​ តែ​អ្នក​អាច​ទម្លាប់​ក្រោក​មុន​ម៉ោង​ចូល​ធ្វើការ ​ ដោយ​ហាត់​ប្រាណ​នៅ​ផ្ទះ ដូចជា​​ដើរ រត់ លោត​ពត់​ បត់​បែន​ ឬ​ហាត់​យូហ្កា​ជាដើម។ លំហាត់​ប្រាណ​​ទាំង​នេះ ធ្វើ​ឲ្យ​អ្នក​ចៀស​ឆ្ងាយ​ពី​ជំងឺ​បេះដូង ជំងឺ​ទឹកនោម​ផ្អែម ស្រក​ជាតិ​ខ្លាញ់ និង​ក្មេង​ជាង​វ័យ។

 

៣. គេង​មិន​គ្រប់​គ្រាន់

 

កំហុស​៦យ៉ាង​របស់​​​ស្ត្រី​ តែង​ប្រព្រឹត្ត ​ក្នុង​វ័យ​កណ្ដាល
 

ការ​ទទួលទាន​ដំណេក​​មិន​ត្រឹម​ត្រូវ​បាន​ម៉ោង​កំណត់ អាច​ធ្វើ​ឲ្យ​អ្នក​ឆាប់​នឿយ​ហត់​អស់កម្លាំង ឬ​ងាយ​ឆ្លង​ជំងឺ​​។ ​ការ​មិន​គេង​នេះ ដោយ​សារ​អ្នក​ត្រូវ​បន្ថែម​ពេល​ធ្វើ​កិច្ចការ ឲ្យ​ឆាប់​ចប់ ឬ​អ្នក​ខ្លះ​ដើរ​លេង​យប់ ធ្វើ​ឲ្យ​ជ្រុល​ម៉ោង​គេង​មិន​លក់។

 

៤. ការ​ប្រើ​​​វិធី​​ប្រឆាំង​ភាព​ចាស់​

 

កំហុស​៦យ៉ាង​របស់​​​ស្ត្រី​ តែង​ប្រព្រឹត្ត ​ក្នុង​វ័យ​កណ្ដាល
 

នេះ​ជា​កំហុស​សាមញ្ញ​​ដែល​គេ​ឃើញ​កើត​មាន​ចំពោះ​ក្រុម​តារា និង​ស្ត្រី​លេង​ខ្លួន។ ការ​ប្រើ​ប្រាស់​ថ្នាំ​ចាក់​ ថ្នាំលេប បំបាត់​ភាព​ជ្រីវជ្រួញ វះកាត់​​អវយវៈ​ណា​មួយ​ ​សុទ្ធ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សុខភាព​នៅ​ពេល​​បច្ចុប្បន្ន​ និង​អនាគត។

 

​​៥. ពាក់​អាវ​ទ្រនាប់​​មិន​ត្រឹម​ត្រូវ

 

កំហុស​៦យ៉ាង​របស់​​​ស្ត្រី​ តែង​ប្រព្រឹត្ត ​ក្នុង​វ័យ​កណ្ដាល
 

វា​ជា​រឿង​ចៀស​មិន​រួច ដែល​អាវ​ទាំង​នេះ​នឹង​ផ្ដល់​ផល​ប៉ះពាល់​ដល់​រាងកាយ ដូ​ច្នេះ​​ត្រូវ​​ប្ដូរ​ទំហំ ប្ដូរ​ម៉ាក​អាវ​ធ្លាប់​ទិញ​​​តាម​ដែល​អាច​ធ្វើ​បាន ដោយសារ​រាង​កាយ​ និង​អាយុ​អ្នក​កាន់​តែ​ប្រែ​ប្រួល​ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ។

 

​៦. ការ​ផាត់ម្សៅ​ខុស

 

កំហុស​៦យ៉ាង​របស់​​​ស្ត្រី​ តែង​ប្រព្រឹត្ត ​ក្នុង​វ័យ​កណ្ដាល
 

សម្ផស្ស​ គឺ​ជា​រឿង​សំខាន់​សម្រាប់​ស្ត្រី ដើម្បី​ទាក់​ទាញ​​អ្នក​ជុំវិញ​ខ្លួន​ឲ្យ​ចាប់​អារម្មណ៍​។ ស្ត្រី​ភាគច្រើន​​តែង​ជ្រើស​រើស​យក​ការ​ថែរក្សា​ស្បែក​មុខ​ជា​អាទិភាព ដូច្នេះ​បើ​ការ​ជ្រើស​ម្សៅ ឬ​ឡេ​លាប​ខុស​នោះ​ស្បែក​នឹង​មាន​ប្រតិកម្ម​យូរ ឬ​ឆាប់៕

 

ចុចអាន៖ មាន​ស្នាម​ជ្រួញ​លើ​ផ្ទៃ​ថ្ងាស​ គួរ​ធ្វើ​បែប​ណា?

 

ប្រែសម្រួល៖​ឡេង ភារុណ
ប្រភព៖ heatlh