នាង Sandara Park ប្រាប់ថា ត្រូវបិទច្រមុះម្ខាង ពេលច្រៀងបទ«Fire» (មានវិដេអូ)

កូរ៉៖ នាង Sandara Park សមាជិកម្នាក់ របស់ក្រុមចម្រៀងស្រី លេចធ្លោជាងគេ នៅកូរ៉េ 2NE1 ថ្មីៗនេះ បានរំឭកពី អតីតកាល របស់ខ្លួន ដោយលើកឡើង ពីវិធីRap ក្នុងបទចម្រៀង «Fire »ជាបទ ដែលធ្វើឲ្យអ្នកគាំទ្រស្គាល់ក្រុម 2NE1 ។
 
ព័ត៌មានពី Korea Times បានឲ្យដឹង នៅថ្ងៃទី២១ខែតុលាឆ្នាំ២០១៥នេះថា តារាចម្រៀងវ័យ៣០ឆ្នាំ នាង Sandara ពេលចូលរួមក្នុង កម្មវិធី «Sugar Man together » របស់ទូរទស្សន៍jTBC ជាមួយ Yoo Jae Suk និង Yoo Hee Yeol ពេលនិយាយដល់រឿងRap នាងបានធ្វើឲ្យអ្នកចូលរួមទាំងអស់ នាំគ្នាផ្ទុះសំណើច ដោយប្រាប់ថា កាលច្រៀងបទ«Fire»ដើម្បី Rap បានល្អ នាងបានបិទច្រមុះម្ខាង ដើម្បីឲ្យសម្លេងកាន់តែទាក់ទាញ។

នាងនិយាយថា «ពេលច្រៀងបទ Fire ខ្ញុំបានបិទច្រមុះម្ខាង ហើយខ្ញុំថា ពេលនោះអ្នកទាំងអស់គ្នា ដែលបានដឹង គឺចាប់អារម្មណ៍ នឹងខ្ញុំណាស់»។

នេះជាលើកដំបូង ដែលតារាចម្រៀង និងតារាសម្តែង រូបស្រស់ Sandara លេចមុខលើកញ្ចក់ទូរទស្សន៍ ដោយសារតែ មមាញឹក ជាមួយនឹងខ្សែភាពយន្ត ខណៈអ្នកគាំទ្រជាច្រើន កំពុងស្រពិចស្រពិល និងទន្ទឹងរង់ចាំការវិលមកវិញ របស់ 2NE1៕
 
ទស្សនាវីដេអូជាមួយ LookingTODAY ទាំងអស់គ្នា !

នាង Sandara Park ប្រាប់ថា ត្រូវបិទច្រមុះម្ខាង ពេលច្រៀងបទ«Fire» (មានវិដេអូ)