​ប៉េអឹម​បញ្ជូន​ជនសង្ស័យ​៧​នាក់ពាក់ព័ន្ធ​​​ថ្នាំ​ញៀន​​ទៅ​សាលាដំបូង​ខេត្តព្រះសីហនុ​

ខេត្ត​ព្រះ​សីហ​នុ ៖ ​ជនសង្ស័យ​៧​នាក់​​ជាប់​ពាក់ព័ន្ធ​រក្សា​ទុក ចែកចាយ ​និង​ជួញដូរ​គ្រឿងញៀន​ ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​​ ​ចាប់​​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​៣​និង៣០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ​តុលា​ ​២០១៥ ​​ស្ថិត​នៅ​​ក្នុង​​ភូ​មិ​១ និង​ភូមិ​២ ​សង្កាត់​លេខ​​២​ ក្រុងព្រះសីហនុ ​​បញ្ជូន​ខ្លួន​ទៅ​​​សាលា​ដំបូង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២១​តុលា​ នេះ​ ​។

​លោក​ឧត្តមសេនីយ៍ ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ បាន​ឱ្យ​ដឹង​ថា​ ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​ដឹង​តម្រុយ​​​រួច​មក​ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​​ភូមិ​ភូមិ​​១​ និង​ភូមិ​២​ ​ដោយ​ឃាត់ខ្លួនជន​សង្ស័យ​បាន​ជា​បន្ត​បន្ទាប់​​ចំនួន៧នាក់​​ ​និង​​ដក​ហូត​វត្ថុ​តា​មួយ​ចំនួន​ទៀត ។​

ជនសង្ស័យ​​ទាំង​៧​នាក់​​ខាង​លើ​នេះ មាន ១-​ឈ្មោះ​​ ​អៀ វ​ឌ្ឍ​នា ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ ​ជា​​អ្នក​លាងចាន​តាម​រោងការ ​រស់នៅ​​ភូមិ​១​ សង្កាត់​លេខ​​២ ក្រុង​ព្រះ​សីហ​នុ​​ ២-ឈ្មោះ​ ​ហ៊ឹ​ម ធា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ​ជា​​ព្រូរថយន្ត​ ​រស់នៅ​ភូមិ​២ សង្កាត់​លេខ​​២ ក្រុងព្រះសីហនុ​ ៣-ឈ្មោះ ​កង ពុ​ទ្ឋា​រី ភេទ​ប្រុស ​២៦​ឆ្នាំ ​ជា​​ជាង​ជួសជុល​​ទូរស័ព្ទ​​​រស់​នៅ​​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​ ​៤-ឈ្មោះ ​អឿ​ន រិ​ទ្ឋ ​ភេទ​​ប្រុស ​អាយុ​១៦​ឆ្នាំ ​​រស់នៅ​​​ក្នុង​​សង្កាត់​លេខ​​២ ក្រុងព្រះសីហនុ​ ​៥-ឈ្មោះ ​គង់ កីឡាកាស​ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​ ​រស់នៅ​​ភូមិ​ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ​៦-​ឈ្មោះ ទឹម ចំ​រ៉ុ​ង ភេទប្រុស អាយុ​៣១​ឆ្នាំ ​និង​​៧-​ឈ្មោះ លឹ​ម មក​រ៉ា ភេទប្រុស​ អាយុ​២៤​ឆ្នាំ ​អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​ ។

​ចំណែក​​វត្ថុ​តាង​ រួមមាន ​ម្សៅ​ស​ថ្លា​ចំនូ​ន៧​កញ្ចប់​ ​ថង់​វេច​ខ្ចប់​​២៧ ​​ទុ​យោ​សម្រាប់​ជក់​​​​ ​ទូរស័ព្ទ​ដៃ​​៤គ្រឿង ​​ម៉ូតូ​​២​គ្រឿង និងប្រាក់​​ខ្មែរ​ចំនួន​៣១.៥០០រៀល​ ​ព្រម​ទាំង​សម្ភារ​មួយ​ចំនួន​ទៀត​ ៕