បុរសជនជាតិ អង់គ្លេសម្នាក់ ដេកស្លាប់នៅផ្ទះសំណាក់ «អាបាសា» សង្ស័យគាំងបេះដូង

ព្រះសីហនុ ៖ បុរសជនជាតិអង់គ្លេស ត្រូវបានគេប្រទះឃើញ ដេកស្លាប់ នៅផ្ទះសំណាក់ «អាបាសា» បន្ទប់លេខ៣ ស្ថិតនៅក្នុង ភូមិ៣សង្កាត់៣ ក្រុងព្រះសីហនុ នៅម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ។

លោក កុល ផល្លី ស្នងការរង នគរបាល ខេត្តព្រះសីហនុ និងជាប្រធានការិយាល័យ កណ្តាលព្រហ្មទណ្ឌ បានបញ្ជាក់ថា  ជនរងគ្រោះមាន ឈ្មោះ SHARLAND JHON TAEVOR អាយុ៥៩ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែន លេខ0990002095 ។

បើតាមលោក កុល ផល្លី ក្រោយការ ពិនិត្យកោសល្យវិច័យ សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូង។ ក្រោយការពិនិត្យ កោសល្យវិច័យរួច សពជនរងគ្រោះត្រូវបាន សមត្ថកិច្ចប្រគល់ជូនសាច់ញាតិ និងមន្រ្តីស្ថានទូត ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណីរបស់ពួកគេ៕