ត្រីសតូចៗ ក្នុងស្ទឹងសង្កែ ក្លាយជា ចំណីត្រីឆ្តោរ ត្រីរ៉ស់ ខណៈក្រសួងកសិកម្ម ទើបនិងចេញ ប្រកាសហាមឃាត់

បាត់ដំបង៖ ត្រីសតូចៗ (ត្រីរៀល) នៅក្នុងស្ទឹងសង្កែ ក្លាយជាចំណីត្រីឆ្តោរ ត្រីរ៉ស់ ស្ទើរគ្រប់ទីតាំងស្រះចិញ្ចឹមត្រីខុសច្បាប់ ខណៈក្រសួងកសិកម្ម ទើបនិងបានចេញប្រកាស ហាមឃាត់កន្លងថ្មីៗនេះ ជាក់ស្តែងនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ មានស្រះជាច្រើនបានចិញ្ចឹមត្រីប្រា ត្រីពោធិ៍ ពិសេសត្រីឆ្តោរ ត្រីរ៉ស់ បានចិញ្ចឹម ខ្លះឲ្យចំណីគ្រាប់ ក្បាលត្រីធំៗដែលគេកាត់ចោល ខ្លះទៀត បានយកត្រីសតូចៗ (ត្រីរៀល) មកធ្វើជាចំណីត្រីឆ្តោរ ត្រីរ៉ស់ ពាសពេញកន្លែងស្រះចិញ្ចឹមត្រីទាំងនោះ។

បើតាមសម្តី អ្នកចិញ្ចឹមត្រីខុសច្បាប់ទាំងនោះ បាននិយាយថា គាត់ធ្លាប់ចិញ្ចឹមត្រីទាំងនេះជាយូរឆ្នាំមកហើយ មិនដែលមានអ្នកណាមកហាមទេ ហើយចំណីដែលពួកគាត់ បានផ្គត់ផ្គង់ផ្តល់ចំណីត្រីប្រចាំថ្ងៃមានចម្រុះ ដូចជាចំណីគ្រាប់ទិញមកពីថៃ ក្បាលត្រីប្រាគេកាប់ចោល កាកសំណល់ត្រីផ្សេងសល់ពីធ្វើសង្វាក់ ប្រហិត។ ទន្ទឹមនិងការត្រីចិញ្ចឹមត្រីឆ្តោរ ត្រីរ៉ស់ខុសច្បាប់នេះ អ្វីដែលគួឲ្យកត់សម្គាល់នោះ គឺពួកគេបានយកត្រីស (ត្រីរៀល) រាប់រយគីឡូក្រាម មកផ្តល់ឲ្យចំណីត្រីប្រចាំទៅវិញ។ ប្រជាពលរដ្ឋមួយចំនួនបានឆ្ងល់ថា តាំងពីក្រសួងកសិកម្ម បានចេញប្រកាស ស្តីពីការទប់ស្កាត់ មិនអនុញាតឲ្យចិញ្ចឹមត្រីឆ្តោរ ត្រីរ៉ស់ នៅខេត្តនានាជុំវិញបឹង ទន្លេសាបកន្លងមក។ គេបានសង្កេតឃើញថា នៅខេត្តផ្សេងៗ បានទទួលសេចក្តីសម្រេច របស់ក្រសួងកសិកម្មរួចហើយ ហើយក៏បានឃើញខេត្តមួយចំនួន បានចុះបង្រ្កាបជាហូរហែខ្លះហើយ នៅតែខេត្តបាត់ដំបង ពុំទាន់ឃើញមានសមត្ថកិច្ចជំនាញណា ចុះមកបង្រ្កាបទីតាំងស្រះចិញ្ចឹមត្រីឆ្តោរ ត្រីរ៉ស់ នៅកន្លែងណាមួយនោះនៅឡើយទេ ព្រោះមានកន្លែងខ្លះ មានការពាក់ព័ន្ធឃុបឃិតគ្នា ទៅនិងមន្រ្តីជំនាញក៏មិនដឹង។

ពាកព័ន្ធទៅនិងករណី ការចិញ្ចឹមត្រីឆ្តោរ ត្រីរ៉ស់ខុសច្បាប់ខាងលើនេះ អ្នកយកព័ត៌មានយើង បានទំនាក់ទំនងសុំការបំភ្លឺពីលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបងពុំបានឡើយ ព្រោះចុចទូរស័ព្ទលោកមិនចូលដោយបិទទូរស័ព្ទ៕