ឈុត​ក្នុង​រឿង​ភាគ​ថៃ​ទាំង ៦ ដែល​រង​ការរិះគន់​យ៉ាងខ្លាំង​សង្គម

Sanofi

​រាល់ថ្ងៃនេះ​ឈុត​ស្នេហា​របស់​រឿង​ភាគ​ថៃ​កំពុងតែ​ប្រណាំងប្រជែង​ជាមួយនឹង​រឿង​ខ្នាត​ធំ​ដែល​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត​យ៉ាងខ្លាំង ដោយ​ឈុត​នីមួយៗ​សុទ្ធសឹងតែ​ដុត​រោល​អារម្មណ៍​របស់​អ្នកទស្សនា​។ អ្វីដែល​សំខាន់ រាល់​រឿង​ដែល​ចាក់ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​សុទ្ធតែ​ចាក់​នៅ​ម៉ោង​ពិសេស​ដែលជា​ម៉ោង​ដែល​ក្មេងៗ​កំពុងតែ​ទស្សនា ដែល​នេះ​អាច​ជះឥទ្ធិពល​យ៉ាងខ្លាំង​ចំពោះ​ក្មេងៗ​។ សម្រាប់​រឿង​ដែល​រង​ការរិះគន់​ខ្លាំង​បំផុត​មានដូចជា​រឿង​៖
១​    ​រឿង «​ភ្លើង​ស្នេហ៍​ព្រះអាទិត្យ​»
​ឈុត​ក្នុង​រឿង «​ភ្លើង​ស្នេហ៍​ព្រះអាទិត្យ​» (Plerng Tawan) របស់​ប៉ុស្តិ៍​លេខ​៧ ដែល​លោក ថេ​ក ផៈ​រាណៈ​យូ (Tack Parunyu) ចាប់បង្ខំ​តួឯក​ស្រី​អ្នកនាង ខេ​ត ស្ទេ​ហ្វា​នី (Cat Stephany ) ទាំង​កំរោល គឺ​ប្រៀបដូចជា​មនុស្ស​រោគ​ចិត្ត​ពិតមែន ដោយ​សកម្មភាព​បែបនេះ​គឺ​កំពុងតែ​បណ្តុះ​ឱ្យ​ក្មេងៗ​ដែល​បាន​ទស្សនា​អាច​យក​គំរូ​តាម​។​

២​    ​រឿង «​ដំបៅ​បេះដូង​»
​រឿង​មួយទៀត​របស់​ប៉ុស្តិ៍​លេខ ៧ ដែ​លា​មាន​ចំណងជើង​ថា «​ដំបៅ​បេះដូង​» (Roy Ruk Raeng Kaen) គឺ​តួឯក​ប្រុស ម៉ៃ ផាត​ថា​រា​ដេ​ត (Michael Pataradet) មាន​ឈុត​ស្នេហា​ក្តៅ​សាច់​មិន​ត្រឹមតែ​ជាមួយ​តួឯក​ស្រី​អ្នកនាង ពុ​កឡុក ហ្វុ​ន​ធីប (Pooklook Fonthip) នៅក្រោម​តំណក់ទឹកភ្លៀង និង ផ្គរលាន់ សូម្បី​ជាមួយ​តួរង​អ្នកនាង បូ ថ័​ន​យៈ​សុផាន (Bo Thunyasupan) ក៏មាន​ឈុត​លើ​គ្រែ​ជាច្រើនលើក​ផងដែរ​។​

៣​    ​រឿង «​សម្រស់​ស្នេហ៍​ប្រែ​ពណ៌​»
​សម្រាប់​រឿង «​សម្រស់​ស្នេហ៍​ប្រែ​ពណ៌​» (Lueam Salub Lai) របស់​ប៉ុស្តិ៍​លេខ ៧ ដែល​សម្តែង​ដោយ​លោក មែ​ត​ថិ​វ ឌី​ន (Mathew Dean) ក៏មាន​ឈុត​ស្នេហា​ជាមួយនឹង​អ្នកនាង រ៉ុ​ត​ម៉េ ខៈ​នឹង​និ​ច (Rotmay Kaneungnij) ដោយ​យក​តុ​អាហារ​រ​ធ្វើជា​កន្លែង​ផ្តល់​ក្តី​សុខ​ជំនួស​គ្រែ​។​

៤​    ​រឿង «​អភិ​និ​ហារ​បេះដូង​»
​ចំពោះ​ប៉ុស្តិ៍​លេខ ៣ ធ្លាប់តែ​ត្រូវបានគេទទួលស្គាល់​ថា ជា​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ និង រក្សា​លំនឹង​ចំពោះ​ឈុត​ក្តៅ​សាច់ តែ​កន្លងមកនេះ រឿង «​អភិ​និ​ហារ​បេះដូង​» (Patiharn Ruk Karn Kob Fah) ដែល​សម្តែង​ដោយ​តួឯក​ប្រុស​លោក ម៉ៃ វ៉ា​រិត (Mai Warit) និង អ្នកនាង មី​វ ឡាក​ណា​រ៉ា​    ​(Mew Laknara) បាន​បញ្ចេញ​ឈុត​រោលរាល ដោយ​ពិតជា​សរសើរ​តួឯក​ស្រី​ពិតមែន ហ៊ាន​ថត​ឈុត​ស្អិតល្មួត​ដល់​ថ្នាក់​ហ្នឹង​។​

៥​    ​រឿង «​តារា​ខ្សឹប​ខ្រៀ​វ​»
​សម្រាប់​អ្នកនាង សា​ប៊ី​ណា ម៉ៃ​ស៊ីន​ហ្គឺ​រ (Sabina Meisinger) ពិតជា​ធ្វើឱ្យ​តួ​ស្រី​ផ្សេងៗ​លាន់មាត់​សរសើរ​ពិតមែន ដោយ​ឈុត​ស្នេហា​ឱប​បង្គង​ពីលើ លោក ផែ​ត្រីក ឆា​នុ​ន (Patrick Chanon) ក្នុង​រឿង «​តារា​ខ្សឹប​ខ្រៀ​វ​» (Gossip Girl Thailand) បានបង្ហាញ​ពី​ភាពក្លាហាន​របស់​ស្ត្រី​គឺជា​អ្នកដឹកនាំ​ក្តី​សុខ​។

៦​    ​រឿង «​ជំទាវ​ក្រៅច្បាប់​»
​អ្នកនាង ឆា​ម អៃ​វៈ​រី​ន (Charm Irvin) សម្តែង​ក្នុង​រឿង «​ជំទាវ​ក្រៅច្បាប់​» (Khunying Nok Thamniap) មិន​ញញើត​នឹង​បង្ហាញ​សាច់​សខ្ចី ដើម្បី​ទាក់ទាញ​តួឯក​លោកប្រុស​លោក ភី​ត ថង​ជឿ (Pete Thongjure  )​។ ឈុត​នេះ ធានាថា សូម្បីតែ​លោក ភី​ត ថង​ជឿ ក៏​ញញឹម​ពេញចិត្ត​ចំពោះ​ការសម្តែង​របស់​អ្នកនាង​ផងដែរ​៕ ខេ​រី​
(​ប្រភព​៖ ថៃ​រ័​ត​)


Related