នាយ ក្រិន ដាច់ខាត​មិន​ចោល​ប្រពន្ធ​កូន​

Sanofi

នាយ ក្រិន ជា​ឈ្មោះ​តារា​កំប្លែង​ម្នាក់​ដែលមាន​មាឌតូច​ល្អិត​ជាងគេ​ក្នុង​ពិភព​សិល្បៈ​កំប្លែង​ខ្មែរ ។ ដោយសារ​ប្រជាប្រិយ​របស់លោក ទេស សុ​ជុន ហៅ​នាយ ក្រិន នេះ​មាន​ភាពល្បីល្បាញ និង មាន​ទេពកោសល្យ​សម្តែង រួម​នឹង​ពូកែ​វោហារ​សព្ទ​ផង​នោះ នាយ ក្រិន ហាក់​មានឱកាស​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ជា​ញឹកញាប់ ដែល​អាចធ្វើឱ្យ​លោក​រកបាន​ប្រាក់ចំណូល​ខ្ពស់​ផងដែរ ហើយ​ឥឡូវនេះ នាយ ក្រិន ក៏​កំពុង​សម្តែង​នៅ​សហរដ្ឋអាមេរិក ដែល​នាយ​បាន​និយាយថា ការចេញ​សម្តែង​លើក​នេះ​នាយ​នឹង​ខិតខំ​រកប្រាក់​ឱ្យបាន​ច្រើន ដើម្បី​ការ​ប្រពន្ធ​ទី​ពីរ ។​

​ទាក់ទង​នឹង​ការ​ចេញទៅ​សម្តែង​របស់​នាយ ក្រិន នៅ​សហរដ្ឋអាមេរិក​នេះដែរ ក៏​មានការ​ត្អូញត្អែរ​ពី​ប្រពន្ធ​មិនទាន់​រៀបការ​របស់​នាយ​ផងដែរ ដោយ​នាង​ខ្លាច​ថា​នាយ ក្រិន ត្រូវ​នារី​ដែល​នៅ​អាមេរិក​ឆក់​ស្នេហ៍​ធ្វើឱ្យ​នាង​ព្រួយចិត្ត​មិន​ស្ទើរ ក្រោម​ការ​បង្ហោះ​នូវ​ពាក្យពេចន៍​នឹករឭក​ខ្លះៗ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ថា​«​នៅ​ឆ្ងាយ​តែ​កាយ តែ​ចិត្ត​នៅក្បែរ នៅ​ឆ្ងាយ​មែន​ពិតតែ​ចិត្ត​មិន​ឆ្ងាយ​ទេ ឆ្ងាយ​តែ​កាយ​តែ​ចិត្ត​មិន​ឆ្ងាយ​ទេ ចិត្ត​យើង​នៅក្បែរ​គ្នា​រហូត​» នៅមាន​ពាក្យពេចន៍​ស្នេហ៍​ជាច្រើន​ទៀត​ដែល​អ្នក​ទាំងពីរ​បា​នស​រ​សេរ​សាសង​គ្នា ។ ក្រោយពេល​អាន​សារ​ដែលមាន​ភ្ជាប់​ជាមួយ​រូបភាព​ផ្អែមល្ហែម ហាក់​បង្ហាញថា នាយ ក្រិន គឺ​ស្រឡាញ់​ប្រពន្ធ​កូន​ក្រោយនេះ​ខ្លាំងណាស់ រហូត​ខំ​ឆ្លង​ទ្វីប​រកប្រាក់​រៀបការ​ប្រពន្ធ​ដើម្បីឱ្យ​កូន​មាន​ខាន់ស្លា​នឹង​គេ ។ រីឯ​នាង យ៉ា​យ៉ា មើលទៅ​ក៏​ហាក់ដូចជា​ស្រឡាញ់ នាយ ក្រិន ណាស់ដែរ រហូត​ខ្លាច​គេ​ឆក់​នាយ ក្រិន ចេញពី​ដើមទ្រូង​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​ថែមទៀត​ផង ។​

​គួរ​បញ្ជាក់ថា តារា​កំប្លែង​មាឌតូច​កម្លាំង​ខ្លាំង​នេះ​មុន​សាង​ស្នេហ៍​ជាមួយ​ប្រពន្ធ​ទី​ពីរ នាយ​ធ្លាប់បាន​រៀបការ​ម្តង​រួចមកហើយ​ជាមួយ​នាង ហ៊ិ​ន ចាន់​ធឿន ជាជាង​អ៊ុតសក់​នៅឯ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០០៩ ហើយ​មកដល់​ឆ្នាំ​២០១១ អ្នក​ទាំង​ពីរបាន​លែងលះគ្នា ដោយ​បន្សល់ទុក​កូនប្រុស​ម្នាក់ ។ សម្រាប់​បច្ចុប្បន្ននេះ នាយ ក្រិន បានមក​ជំពប់​ស្នេហ៍​ជាមួយ​នាង អា​លី​យ៉ា ហៅ យ៉ា​យ៉ា មាន​ស្រុកកំនើត​នៅ​ខេត្តកំពង់ចាម រហូត​មានកូន​ប្រុស​មួយ ហើយ​ឥឡូវនេះ​នាង​ក៏​កំពុង​ពពោះ​កូន​ម្នាក់ទៀត​របស់​នាយ ក្រិន ផងដែរ ៕ អា​ទីល​

 


Related