បុរស​ម្នាក់​សឹងតែ​បាត់​បង់ដៃ ដោយសារ​ចង់បាន​ទូរស័ព្ទ​មកវិញ​

Sanofi

វា​ពិតជា​ថ្ងៃមួយ​ដ៏​ចង្រៃ​ណាស់​សម្រាប់​បុរស​ជនជាតិ​ចិន​នៅ​តំបន់ Zhejiang ម្នាក់នេះ បន្ទាប់ពី​ទូរស័ព្ទដៃចល័ត​ធ្លាក់​ចូលក្នុង​បង្គន់​ដោយ​អ​ចេតនា ។​មិន​ត្រឹមតែ​បាត់បង់​ទូរស័ព្ទ​នោះទេ លោក​ថែមទាំង​ត្រូវ​ជាប់ដៃ​នឹង​បង្គន់​ថែមទៀត បន្ទាប់ពី​លោក​លូកដៃ ចូល​បង្គន់​រាវរក​ទូរស័ព្ទ ។

វា​ពិតជា​ស៊យ​ណាស់​សម្រាប់​បុរស​ម្នាក់នេះ ចុងក្រោយ​ក៏​ឃើញ​មានការ​ទូរស័ព្ទ​ទៅ អ្នក​ពន្លត់អគ្គីភ័យ និង អ្នកធ្វើការ​ខាង​បូម​លូ ដើម្បី​ឲ្យ​ជួយ​យកដៃ​បុរស​នោះ​ចេញមក​វិញ ហើយ​ការសង្គ្រោះ​ចំណាយពេល​ប្រហែលជា ១ ម៉ោងជាង​ឯណោះ ។

យ៉ាងណាក្តី​ក៏​មិនទាន់មាន​ព័ត៌មាន​ណា បញ្ជាក់ថា តើ​បុរស​ម្នាក់​នោះ​បានទទួល​ទូរស័ព្ទ​គាត់​មកវិញ​នោះទេ តែ​សង្ឃឹមថា​គាត់​នឹង​អាច​បាន​ទូរស័ព្ទ​គាត់​មកវិញ ៕   ​ថា​វរិ​ទ្ធ​


Related