ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ប្រជាពលរដ្ឋ​លើកគ្នា​មក​តវ៉ា​មុខ​សាលា​ខេត្តកណ្តាល

ខេត្តកណ្តាល ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ តុលា ២០១៥ ប្រជាពលរដ្ឋ​ប្រមាណ​៥០​នាក់ ដែល​អះអាង​ថា តំណាង​ឱ្យ​ពលរដ្ឋ​២៩២​គ្រួសារ រស់នៅ​ស្រុក​កណ្តាលស្ទឹង និង​ក្រុង​តា​ខ្មៅ បាន​នាំ​គ្នា​មក​មុខ​សាលា​ខេត្តកណ្តាល ដើម្បី​ធ្វើការ​ប្តឹង​តវ៉ា​ទាមទារ​ដី​ទំហំ​៤៥០​ហិ​កតា ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន មីន យូ ឃូ​ល​ឆឺ ហ្វោ​ន​ដេ​ហ្សិ​ន (Min Yu Culture Foundation) ។

តំណាង​ប្រជាពលរដ្ឋ​ដែល​មក​ដល់​មុខ​សាលាខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពួក​គាត់​នាំ​គ្នា​មកនេះ​គឺ​ដើម្បី​ធ្វើការ​តវ៉ា​ប្តឹង​ជំទាស់​ចំពោះ​ការ​ប្រកាស​ជូនដំណឹង​លេខ​៧៧៦ ដ​ន​សស​កណ និង​លេខ​៧៧៧​ដ​ន​សស​-​កណ របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ចុះ​ថ្ងៃ​ទី​២៨ កញ្ញា ឆ្នាំ​២០១៥ និង​ស្នើ​សុំ​ឱ្យ​សាលាខេត្ត​ជួយ​អន្តរាគមន៍​កាត់​ដី​ចេញ​ទំហំ​៤៥០​ហិ​កតា ដែល​មា​នទី​តាំងនៅ​ពី​ទំនប់​លេខ​៩២​ដល់​ទំនប់​លេខ​៩៤ និង​ចន្លោះ​ពី​ទំនប់​លេខ​៥៩ ដល់​លេខ​៦៣ ស្ថិត​នៅ​សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ប្រគល់​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​២៩២​គ្រួសារ ដែល​បាន​ឈ្នះក្តី​តាម​អំណាច​សាលក្រម​លេខ​៤០ (​វ​) ចុះ​ថ្ងៃ​ទី​២ តុលា ឆ្នាំ​២០០៦ និង​សាលក្រម​លេខ​១២ (​វ​) ចុះ​ថ្ងៃ​ទី​២៦ កុម្ភៈ ឆ្នាំ​២០០៧ នៃ​សំណុំរឿង​រដ្ឋប្បវេណី​លេខ​១៥៥ ចុះ​ថ្ងៃ​ទី​១៥ កុម្ភៈ ឆ្នាំ​២០០៦ របស់​សាលាដំបូង​ខេត្តកណ្តាល ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព