សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យរួមគ្នា ទប់ស្កាត់ការរត់ពន្ធ ដើម្បីបង្កើនចំណូលជាតិ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានក្រើនរំលឹកទៅដល់អាជ្ញាធរ កម្លាំងប្រដាប់អាវុធ  គ្រប់រាជធានី ខេត្ត ឲ្យរួមគ្នាការទប់ស្កាត់សកម្មភាពរត់គេចពន្ធ និងការមិនបង់ពន្ធ ដើម្បីបង្កើនចំណូលថវិកាជាតិ។

សម្តេចអំពាវនាវបែបនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ នាវិមានសន្តិភា ព។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋនានា ត្បិតត្បៀតការចំណាយទាំងឡាយណា  ដែលមិនចាំបាច់ ដើម្បីកាត់បន្ថយការចំណាយថវិការដ្ឋ។

យោងតាមលទ្ធផលកិច្ចប្រជុំពីទីស្តីការគណៈរដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹក មិញនេះ សេចក្តីព្រាងច្បាប់ចំនួនពីរ ក៏ត្រូវបានអនុម័តផងដែរ។ សេចក្តីព្រាងច្បាប់ទាំងពីរនោះ រួមមាន៖ សេចក្តី ព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ  សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤។

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យរួមគ្នា ទប់ស្កាត់ការរត់ពន្ធ ដើម្បីបង្កើនចំណូលជាតិ

ខាងក្រោមនេះ ជាលទ្ធផល នៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន៖