អភិបាល រាជធានី ធ្វើពិធីក្រុងពាលី ត្រៀមបើកសម្ពោធ សមិទ្ធផលថ្មី ក្នុងទឹកដីជ្រោយចង្វា

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងភរិយា ព្រមទាំងមន្រ្តីសាលារាជធានីជាច្រើនរូបផ្សេងទៀត នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ បានរៀបចំពិធីសាសនាក្រុងពាលី និងអភិសេក ទៅលើសមិទ្ធផលថ្មីលើទឹកដីជ្រោយចង្វា រួមមាន៖ ស្ពានមិត្តភាពជ្រោយចង្វាកម្ពុជា-ចិន សួនច្បាររង្វង់មូលស្តាត់ចាស់ សួនច្បាររង្វង់មូលជ្រោយចង្វាត្រើយខាងកើត និងរូបចម្លាក់ព្រហ្មមុខបួន ដែលនឹងត្រូវបើកសម្ពោធនៅថ្ងៃស្អែក ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ពីធីបែបសាសនា ដែលប្រារព្ធធ្វើឡើងនារសៀលថ្ងៃនេះ គឺដើម្បីសូមសេចក្តីសុខសេចក្តីចម្រើន ជូនដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ឬចូលលេងកម្សាន្ត នៅពេលសមិទ្ធផលទាំងនេះ ត្រូវបានដាក់ឲ្យដំណើរការ។

តាមការគ្រោងទុក នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០១៥ ស្ពានជ្រោយចង្វាមិត្តភាពកម្ពុជា-ចិន សួនច្បាររង្វង់មូលរជ្រោយចង្វា ត្រើយខាងកើត និងរង្វង់មូលស្តាតចាស់ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។

សូមបញ្ជាក់ថា ស្ពានជ្រោយចង្វាមិត្តិភាពកម្ពុជា-ចិន ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០១១ ដែលមានប្រវែង ៧១៩ម៉ែត្រ ចំណាយពេលសាងសង់ ៣៨ខែ និងចំណាយថវិកាប្រមាណ ២៧.៥០០.០០០ ដុល្លារអាម៉េរិក ដែលជាកម្ចីឥណទានរបស់ រដ្ឋាភិបាលចិន។ ស្ពាននេះ បានដាក់ឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ជិត ១ឆ្នាំមកហើយ។

ដោយឡែកចម្លាក់ព្រហ្មបាយ័ន ដែលស្ថិតនៅខាងកើតស្ពានភ្លោះវិញ បានសាងសង់ឡើងតាមលំនាំដើមពីប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប ធ្វើអំពីថ្មភ្នំយកពីខេត្តព្រះវិហារ កាត់ឆ្លាក់ដាប់ជាដុំៗ បន្តុបលើគ្នា មានកំពស់ ៩,១៨ ម៉ែត្រ ទទឹង ៦,៣០ម៉ែត្រ។ រូបចម្លាក់ព្រហ្មបាយ័ន តំណាងឲ្យព្រះភ័ក្រ្តរបស់ព្រះលោកេស្វរ: ជាព្រះពោធិសត្វ នៃពុទ្ឋសាសនាមហាយាន ដែលមានមហាករុណាចំពោះមនុស្សលោក គ្រប់ទិសទាំង៤ ដែលខ្មែរនិយមហៅថា ព្រហ្មបាយ័ន ឬព្រហ្មមុខ៤។

ព្រហ្មបាយ័ន មានព្រះភ័ក្រ្តញញឹម បែរទៅរកកូនចៅខ្មែរគ្រប់ទិសទី ប្រកបដោយព្រហ្មវិហារធម៌ ៤ គឺ មេត្តា ករុណា មុទិតា ឧបេក្ខា។ ព្រហ្មវិហារធម៌ទាំង៤នេះ គឺជាមូលដ្ឋានសំខាន់ សម្រាប់ស្ថាបនានូវសុខសន្តិភាពនិងវប្បធម៌អហិង្សាក្នុងសង្គមខ្មែរ ។

ស្របពេលប្រារព្ធពិធីសម្ពោធ នៅថ្ងៃទី២២ ខែតុលា សាលារាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជន ចំពោះការផ្អាកការធ្វើចរាចរឆ្លងកាត់ ស្ពានមិត្តភាពកម្ពុជាជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន (ស្ពានជ្រោយចង្វាទី២) ចាប់ពីវេលាម៉ោង ៤ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងពេលដំណើរការកម្មវិធីនោះ៕