តើ​អ្នក​គួរ​យល់ដឹង​អ្វីខ្លះ​ពី​វិធី​ពន្យារកំណើត ?

Sanofi

​មាន​សំណួរ​ជាច្រើន​បាន​ចោទសួរ​ពី​បញ្ហា​ពន្យារកំណើត ។ ខាងក្រោម​នេះ​ជា​ចម្លើយ តប​ទៅនឹង​សំណួរ​មួយចំនួន​ដោយ​លោកស្រី ហ៊ីល​ដា ហ៊ុ​ច​ឆឺ​សាន់ (Hilda Hutcherson) សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យ Columbia University ផ្នែក​គ្លីនិក​ឆ្មប និង រោគ​ស្ត្រី ។​

​សំណួរ​ទី ១ ៖ ប្រសិនបើ​ខ្ញុំ​រួមភេទ​ជាមួយ​ដៃគូ​មិន​ប្រើ​ស្រា​ម​អនាម័យ ហើយ​ខ្ញុំ​មិន បាន​ប្រើ​វិធី​ពន្យារកំណើត​អ្វី​ទេ តើ​លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ​មាន​កម្រិតណា ?
​ចម្លើយ ៖ លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ​គឺ ២០ភាគរយ នៅ​គ្រប់ពេលវេលា ជាពិសេស​ក្នុងអំឡុងពេល​វដ្ត​រដូវ ។​

​សំណួរ​ទី ២ ៖ តើ​មាន​ផលិត​ថ្នាំ​ពន្យារកំណើត​សម្រាប់​បុរស​ដែរឬទេ ?
​ចម្លើយ ៖ អ្នកសិក្សា​កំពុងតែ​ខិតខំ និង សិក្សា​ស្រាវជ្រាវ​ពី​ដំណោះស្រាយ រឿងនេះ​អស់​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​មិនមាន​លទ្ធផល​គួរឱ្យកត់សម្គាល់​នៅឡើយ ទេ ។​

​សំណួរ​ទី ៣ ៖ តើ​មាន​ផលប្រយោជន៍​អ្វីខ្លះ​ទៀត​ក្នុង​ការប្រើ​ថ្នាំ​ពន្យារកំណើត​ក្រៅពី ការពារ​មិនឱ្យ​មាន​ផ្ទៃពោះ ?​ ​
ចម្លើយ ៖ ពិតជា​មានការ​សិក្សា​ជាច្រើន​បានបង្ហាញ​ឱ្យដឹងថា ស្ត្រី​ដែល​ប្រើប្រាស់ មធ្យោបាយ​ថ្នាំ​ពន្យារកំណើត​មាន​អត្រា​ប្រឈម​នឹង​គ្រោះថ្នាក់​ជំងឺមហារីក​មាត់ស្បូន និង ជំងឺ​ស្បូន​តិចជាង ស្ត្រី​ដែល​មិន​ប្រើ និង ជួយ​កាត់បន្ថយ​បញ្ហា​ធ្លាក់ឈាម​ច្រើន និង ចុកពោះ​ពេល​មក​រដូវ​បាន​ថែមទៀត ផង ។​

​សំណួរ​ទី ៤ ៖ តើ​ការប្រើ​ថ្នាំ​ពន្យារកំណើត ពិតជា​អាច​កាត់បន្ថយ​រយៈពេល​មក​រដូវ ៤ ដង ក្នុង មួយឆ្នាំ​មែន ឬ​យ៉ាងណា ?
​ចម្លើយ ៖ ការ​មក​រដូវ​យឺតយ៉ាវ និង តិចជាង​សព្វមួយដង​វា​មិនមែនជា​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះទេ ។ នៅ​មិនទាន់មាន​ការសិក្សា​ណាមួយ​និយាយ​ពី​ផលប៉ះពាល់​នេះ​នៅឡើយ​ទេ ៕


Related