Q&A : តើ​ការ​ញ៉ាំ​អាហារ​ដែល​ដាក់​ប៊ីចេង​វា​មាន​ផលប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែររឺទេ ?

Sanofi

សំណួរ ៖ តាម​ធម្មតា​នាង​ខ្ញុំ​តែងតែ​ញ៉ាំ​បាយ​ក្រៅ​ផ្ទះ​រហូត​លុះដល់​ពេល​មាន​ផ្ទៃពោះ ក៏​ចាប់ផ្តើម​មានការ​ព្រួយបារម្ភ ព្រោះ​ដឹង​ច្បាស់​ថា ហាង​បាយ​ភាគច្រើន​តែងតែ​ធ្វើ​ម្ហូប​ដាក់​ប៊ីចេង ប៉ុន្តែ​មិនអាច​ចៀសវាង​បានទេ ។ ដូច្នេះ​ទើប​នាង​ខ្ញុំ​ចង់ដឹងថា តើ​ការ​ញ៉ាំ​អាហារ​ដែល​ដាក់​ប៊ីចេង​វា​មាន​ផលប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​យ៉ាងណាខ្លះ ?

​ចម្លើយ ៖ អាហារ​ដែលមាន​ដាក់​ប៊ីចេង​នៅ​មិនទាន់មាន​ប្រភព​ច្បាស់ការ​ណាមួយ​ថា វា​បង្ក​គ្រោះថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ ឬ យ៉ាងណា​នោះទេ ប៉ុន្តែ​អ្វីដែល​គួរឱ្យខ្លាច​ជាង​ប៊ីចេង​នោះ គឺ​អាហារ​ដែល​ដាក់​ពណ៌​អាហារ​ដែល​ចម្អិន​មិន​ស្អាត​មាន​មេរោគ​លាយឡំ ចំណែកឯ​អាហារ​ដែល​ដាក់​ប៊ីចេង​ច្រើនៗ អាចធ្វើឱ្យ​កើត​អាការ​ប្រតិកម្ម​ឡើង​កន្ទួល​រមាស់​គួរតែ​ចៀសវាង ។ បើ​អាចធ្វើ​ទៅបាន​គួរតែ ប្រាប់​អ្នកធ្វើ​ម្ហូប​ថា «​កុំ​ដាក់​ប៊ីចេង​» ។

​​នៅតាម​អាហារ​ដ្ឋា​ន ឬ ហាង​គុយទាវ​ដែល​បច្ចុប្បន្ននេះ​គេ​បាន​រកឃើញ​ដំណើរ​ខុស​ប្រក្រតី​របស់​ក្មេង​ដែល​មិនដឹង​មូលហេតុ​ជះឥទ្ធិពល​នាំឱ្យ​កើត​ភាវៈ​ផ្សេងៗ ដូចជា​កើត​ជំងឺ​សរសៃ​ប្រាសាទ អូ​ទី​ស្ទិ​ក (Autistic) ឆាប់​ភិតភ័យ​កើតមាន​ទាំង​ក្នុងប្រទេស​អភិវឌ្ឍ​ខ្លាំង​ដូចជា​អាមេរិក​ជាដើម ។ ដូច្នេះ​ពេល​ពពោះ​ស្ត្រី​ជា​ម្តាយ​គួរតែ​ជ្រើសរើស​ទទួលទាន​អាហារ​ដែលមាន​អនាម័យ ចម្អិន​ឆ្អិន​ល្អ មាន​សុវត្ថិភាព មិនមាន​ជាតិគីមី ។

ជ្រើសរើស​ទទួលទាន​អាហារ​សមុទ្រ ឬ ចម្អិន​អាហារ​ដោយ​ប្រើ អំបិលអ៊ីយ៉ូដ រស់នៅក្នុង​បរិស្ថាន​ដែលមាន​ជាតិពុល​តិច​បំផុត ធ្វើ​អារម្មណ៍​ឱ្យ​សប្បាយៗមិន​តានតឹង​អារម្មណ៍​ក៏​នឹង​ជួយ​ធ្វើឱ្យ​កូន​មាន​សុខ​ភាពល្អ​រឹងមាំ។


Related