រក​ឃើញ​ក្រុមកំពូល​ទាំង​​៤​ហើយ​សម្រាប់​លីក​បាល់ទាត់​កម្ពុជា​

រក​ឃើញ​ក្រុមកំពូល​ទាំង​​៤​ហើយ​សម្រាប់​លីក​បាល់ទាត់​កម្ពុជា​

បន្ទាប់​ពី​ក្រុម Cambodian Tiger បាន​យក​ឈ្នះ​ក្រុម​អគ្គស្នងការ​ដ្ឋាន​នគរ​បាលជាតិ​ដោយ​លទ្ធផល ២-១ នៅ​យប់​នេះ ក្រុម​កំពូល​ទាំង​៤​​​ក៏​ត្រូវ​បាន​រក​ឃើញ​ហើយ​​ដែរ​សម្រាប់​បន្ត​ដំណើរ​ទៅ​ប្រកួត​វគ្គ​ខ្វែង​នៃ​លីក​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​២០១៥​នេះ។ ក្រុម​ទាំង​៤​នោះ​គឺ បឹងកេត​អង្គរ ភ្នំពេញ​ក្រោន Cambodian Tiger និង​ណាហ្គាវើល ប៉ុន្តែ​​សម្រាប់​លេខ​​រៀង​ពិត​ប្រាកដ​នោះ​មិន​ទាន់​ច្បាស់​ឡើយ។

 

គិត​ត្រឹម​យប់​ថ្ងៃ​ទី​២១ តុលានេះ ក្រុមលេខ​១ ​បឹងកេត​អង្គរ​មាន​​៥៤​ពិន្ទុ ​ក្រុម​​លេខ​២ ​ភ្នំពេញ​ក្រោន​មាន​៥១​ពិន្ទុ ក្រុម​លេខ​៣ Cambodian Tiger មាន​៤០​ពិន្ទុ និង​​ក្រុម​លេខ​៤ ណាហ្គាវើល​មាន​៣៨​ពិន្ទុ។ ​ប្រសិន​បើ​ភ្នំពេញ​ក្រោន​ឈ្នះ​បឹងកេត​អង្គរ​ថ្ងៃ​ស្អែក​នឹង​បាន​តំណែង​លេខ​១ ហើយ​បើ​ក្រុម​ណាហ្គាវើល​ឈ្នះស្វាយរៀង​នឹង​​បាន​លេខ​៣ ប៉ុន្តែ​ប្រសិន​​ភ្នំពេញ​ក្រោន និងណាហ្គាវើល​មិន​ឈ្នះ​ការ​ប្រកួត​ស្អែក​ នឹង​ស្ថិត​នៅ​លេខ​រៀង​ដដែល។

 

ចំពោះ​ក្រុម​ការពារ​ជាតិ​​ដែល​ឈ្នះ​វេស្ទើន​ ៣-២ និង​មាន​៣៨​ពិន្ទុ​ស្មើ​នឹង​ណាហ្គាវើល​នោះ​អស់​ឱកាស​បាន​តំណែង​ទាំង​៤​ហើយ​ ដោយ​សារ​ចាញ់​​ Head to Head ណាហ្គាវើល។ ចំណែក​ប៉ូលិស​ក៏​អស់​ឱកាស​ដែរ​ក្រោយ​ចាញ់​ Cambodian Tiger ដោយ​លទ្ធផល ២-១ ខណៈ​ក្រុមវេស្ទើន​នៅ​តំបន់​កាត់​ចោល៕

 

រក​ឃើញ​ក្រុមកំពូល​ទាំង​​៤​ហើយ​សម្រាប់​លីក​បាល់ទាត់​កម្ពុជា​ក្រុម​បឹងកេត​អង្គរ

 

រក​ឃើញ​ក្រុមកំពូល​ទាំង​​៤​ហើយ​សម្រាប់​លីក​បាល់ទាត់​កម្ពុជា​

 ក្រុម​ភ្នំពេញ​ក្រោន

រក​ឃើញ​ក្រុមកំពូល​ទាំង​​៤​ហើយ​សម្រាប់​លីក​បាល់ទាត់​កម្ពុជា​ក្រុម Cambodian Tiger (រូបថត៖ Cambodian Tiger)

រក​ឃើញ​ក្រុមកំពូល​ទាំង​​៤​ហើយ​សម្រាប់​លីក​បាល់ទាត់​កម្ពុជា​

ក្រុម​ណាហ្គាវើល

 

អត្ថបទ៖ ជាន ចាន់រ៉ា