បញ្ជូន​ជនសង្ស័យ​៧​នាក់ ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​រួមជាមួយ​ថ្នាំ​៣​កញ្ចប់​ទៅ​សាលាដំបូង​ខេត្ត​

​ខេត្ត​ព្រះសីហនុ​៖ ជនសង្ស័យ​ក្នុង​បទ រក្សាទុក ចែកចាយ ជួញដូរ​គ្រឿងញៀន ចំនួន​០៧​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​១៥ និង​៣០​នាទី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូ​មិច​០១ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ ហើយ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង កាលពី​វេលា​ម៉ោង​១៤ និង​១៥​នាទី រសៀល​ថ្ងៃទី​២១​តុលា​នេះ​ផងដែរ​។​ ​ ​

លោក​ឧ​ត្ត​ម​សេនីយ៍ ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​កម្លាំង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​ភូមិ​០២ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​បុរស​7​នាក់​ត្រូវ​បាប​ឃាត់ខ្លួន​ជាមួយនឹង​វត្ថុតាង​មួយចំនួន​នៅវេលា​ម៉ោង​១៧ និង​៣០​នាទី​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៥​។

ជនសង្ស័យ​០៧​នាក់​ឈ្មោះ​ទី​១.​អៀ វ​ឌ្ឍ​នា ភេទ​ស្រី អាយុ​២៨​ឆ្នាំ​មុខរបរ​អ្នក​លាងចាន តាម​រោងការ លំនៅ​បច្ចុប្បន្ន​ភូមិ​០១​សង្កាត់​លេខ​០២ ក្រុង ខេត្ត​ព្រះសីហនុ​។​២.​ហ៊ឹម ធារ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មុខរបរ​ព្រូឡាន លំនៅ​បច្ចុប្បន្ន ភូមិ​០២ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ​។​៣.​កង ពុ​ទ្ឋា​រី ភេទ​ប្រុស​២៦​ឆ្នាំ​មុខរបរ​ជាង​ទូរស័ព្ទដៃ លំនៅ​បច្ចុប្បន្ន​ភូមិ​០៣ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ​។​៤.​អឿន រិ​ទ្ឋ​ប្រុស​អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស​រៀន​ធ្វើ​ម្ហូប​នៅ​ម្លប់​តាប៉ាង​លំនៅ​បច្ចុប្បន្ន​ភូមិ​០​សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ​។ ៥.​គង់ កីឡាកាស​ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ទី​នៅ​បច្ចុប្បន្ន​ភូមិ​ភូមិ​០២ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​ទី​៦​ឈ្មោះ ទឹម ចំ​រ៉ុង ភេទ ប្រុស អាយុ​៣១​ឆ្នាំ ទី​៧​ឈ្មោះ លឹម មក​រ៉ា ភេទ ប្រុស​អាយុ​២៤​អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ភូមិ​០២ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ​។

បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច​ចាប់យក​វត្ថុតាង​-​ម្សៅ​ស​ថ្លា​ចំនូ​ន​០៣​កញ្ចប់​-​ថង់​វិច​ខ្ចប់​ចំនួន​២៧ -​ទុ​យូ​សំរាប់​ជក់​ចំនួន​០៥ ១-​ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង -​ម៉ូតូ​ចំនួន​២​គ្រឿង និង ប្រាក់រៀល​ចំនួន​៣១៥០០​ត្រូវ​ដកហូត​៕ សមុទ្រ​ខៀវ​

KA-21-10-2015-07 KA-21-10-2015-08 KA-21-10-2015-06