សាច់ញាតិ​ឯកឧត្តម​ ហុង​ សុខ​ហួរ​ បើកបរ​រថយន្ត​ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ម្នាក់​បាក់​ភ្លៅ​ម្ខាង​ រួច​រត់គេច​ខ្លួន​

​នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី​ នា​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ នៅ​ត្រង់​ចំណុច​មុខ​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា​ លើ​កំណាត់​ផ្លូវជាតិ​លេខ​២១B​ កែង​ផ្លូវ​លេខ​១១០​ ឋិត​ក្នុងភូមិ​ថ្មី​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ បង្ក​ដោយ​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ Land​ Cruiser​ 470​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​3.2-058​ បើកបរ​យ៉ាង​លឿន​ ជ្រុល​ចង្កូត​បុក​ទៅ​លើ​ទោច​ក្រ​យាន្ត​យន្ត​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ជ្រូក​មួយ​គ្រឿង​ ម៉ាក​ C100​ កូរ៉េ​ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ ដោយ​បាក់​ភ្លៅ​ខាងឆ្វេង​ ខណៈ​អ្នកបើកបរ​រថយន្ត​បង្ក​រត់គេច​ខ្លួន​បាត់​ស្រមោល​មិន​ទទួលខុសត្រូវ​ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ បង្ក​ដោយ​រថយន្ត​ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​នេះ​ មានឈ្មោះ​ ម៉ី​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​តាឡុ​ង​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ រង​របួស​បាក់​ភ្លៅ​ខាងឆ្វេង​ ។​ រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ច្បាស់​នៅឡើយ​ទេ​ ពីព្រោះ​រត់គេច​ខ្លួន​បាត់​ក្រោយ​ហេតុការណ៍​កើតឡើង​ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ​ ។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា​ នៅ​មុន​ពេល​កើតហេតុ​ មាន​រថយន្ត​ទំនើប​ម៉ាក​ Land​ Cruiser​ 470​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​ 3.2-058​ មួយ​គ្រឿង​ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១B​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​ ។​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ រថយន្ត​បាន​បត់​ឆ្វេង​ រួច​ជ្រុល​ចង្កូត​បុក​ទៅ​លើ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ជ្រូក​របស់​ជន​រង​គ្រោះ​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ បណ្តាល​ឲ្យ​បុរស​រង​គ្រោះ​រង​របួស​បាក់​ភ្លៅ​ខាងឆ្វេង​តែ​ម្តង​ ។​

​តាម​សាក្សី​ដែល​បាន​ស្គាល់​អត្តសញ្ញាណ​រថយន្ត​បង្ក​ម៉ាក​ Land​ Cruiser​ 470​ ពណ៌​ស្ករ​ ដែល​ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​ 3.2-058​ នោះ​ បាន​អះអាង​ថា​ គឺជា​រថយន្ត​ដែល​បើកបរ​ដោយ​សាច់ញាតិ​របស់​ឯកឧត្តម​ ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៣​ មក​ពី​គណបក្ស​សម​ រ​ង្ស៊ី​ ដែល​កំពុង​ជាប់​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​នៅឡើយ​ (​អាច​ជា​លោក​ជំទាវ​ជា​ភរិយា​ ឬ​ជា​កូនបង្កើត​របស់​ឯកឧត្តម​ ហុង​ សុខ​ហួរ​ ជា​អ្នកបើកបរ​រថយន្ត​បង្ក​ដែល​ធ្លាប់​ប្រើប្រាស់​ដោយ​ឯកឧត្តម​ ហុង​ សុខ​ហួរ​)​ ៕​

សាច់ញាតិ​ឯកឧត្តម​ ហុង​ សុខ​ហួរ​ បើកបរ​រថយន្ត​ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ម្នាក់​បាក់​ភ្លៅ​ម្ខាង​ រួច​រត់គេច​ខ្លួន​  សាច់ញាតិ​ឯកឧត្តម​ ហុង​ សុខ​ហួរ​ បើកបរ​រថយន្ត​ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ម្នាក់​បាក់​ភ្លៅ​ម្ខាង​ រួច​រត់គេច​ខ្លួន​សាច់ញាតិ​ឯកឧត្តម​ ហុង​ សុខ​ហួរ​ បើកបរ​រថយន្ត​ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ម្នាក់​បាក់​ភ្លៅ​ម្ខាង​ រួច​រត់គេច​ខ្លួន​ សាច់ញាតិ​ឯកឧត្តម​ ហុង​ សុខ​ហួរ​ បើកបរ​រថយន្ត​ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ម្នាក់​បាក់​ភ្លៅ​ម្ខាង​ រួច​រត់គេច​ខ្លួន​