មើល​រថយន្ត​ទំនើប​ “​កូនភ្លោះ​”​ ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​3.2-058​ ដូច​គ្នា​ ដែល​គេ​ស្គាល់​ថា​ ធ្លាប់​ប្រើប្រាស់​ដោយ​ឯកឧត្តម​ ហុង​ សុខ​ហួរ​

​តាម​ការ​កត់សម្គាល់​ជាក់ស្តែង​ បាន​បង្ហាញ​ថា​ ការ​ប្រើប្រាស់​ស្លាក​លេខ​សម្គាល់​យានជំនិះ​ក្នុង​ស្ថាប័នរដ្ឋ​សព្វថ្ងៃ​កាន់តែ​អនាធិបតេយ្យ​ ខណៈ​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចេះ​តែ​បាត់បង់​តម្លៃ​(​គ្មាន​ប្រសិទ្ធភាព​អនុវត្តន៍​)​បន្តិច​ម្តងៗ​ រហូត​សឹង​ក្លាយជា​ក្រដាសអនាម័យ​ទៅ​ហើយ​ ។​

​ព័ស្តុតាង​បាន​បង្ហាញ​ថា​ អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ មិន​មាន​ចែង​ឲ្យ​មានការ​ប្រើប្រាស់​ស្លាក​លេខ​ព្រឹទ្ធសភា​ ឬ​រដ្ឋសភា​ អ្វី​នោះ​ទេ​ គឺ​មាន​តែ​បាន​បញ្ជាក់​ថា​ រថយន្ត​ដែល​ប្រើប្រាស់​ដោយ​សមាជិក​ព្រឹទ្ធសភា​(​ប្រភេទ​យានយន្ត​ជា​របស់​ក្រសួង​ ស្ថាប័នរដ្ឋ​)​ តម្រូវ​ឲ្យ​ពាក់​ស្លាក​លេខ​តាម​លេខ​រៀង​រដ្ឋ​01.2-0001​ ។​ លើស​ពី​នេះ​ បច្ចុប្បន្ន​ មាន​ស្លាក​លេខ​ព្រឹទ្ធសភា​ 3.2-058​ តែ​មួយ​ ត្រូវ​បាន​គេ​យក​មក​បំពាក់​ឲ្យ​រថយន្ត​ទំនើប​ចំនួន​២​គ្រឿង​ផ្សេង​គ្នា​យ៉ាង​ហ៊ឺហា​ គឺ​រថយន្ត​ម៉ាក​ Land​ Cruiser​ 470​ ពណ៌​ស្ករ​មួយ​គ្រឿង​ និង​រថយន្ត​ម៉ាក​ Land​ Cruiser​ 570​ ពណ៌​ខ្មៅ​ មួយ​គ្រឿង​ទៀត​(​ប្រដូច​ទៅ​នឹង​រថយន្ត​កូនភ្លោះ​ដែល​ពាក់​ស្លាក​លេខ​តែ​មួយ​)​ ។​

​ប្រភព​ពី​អ្នក​ស្គាល់​អត្តសញ្ញាណ​រថយន្ត​នៅ​ស្ថាប័ន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ម៉ាក​ Land​ Cruiser470​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​ 3.2-058​ និង​រថយន្ត​ម៉ាក​ Land​ Cruiser​ 570​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​ 3.2-058​ ដូច​គ្នា​ គឺជា​រថយន្ត​ធ្លាប់​ប្រើប្រាស់​ដោយ​ឯកឧត្តម​ ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៣​ មក​ពី​គណបក្ស​សម​ រ​ង្ស៊ី​ ពេល​មិន​ទាន់​ជាប់​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ ដែល​រថយន្ត​ម៉ាក​ Land​ Cruiser​ 570​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​ 3.2-058​ ត្រូវ​បាន​លោក​ជំទាវ​ឯកឧត្តម​ ហុង​ សុខ​ហួរ​ ប្រើប្រាស់​ពេល​យក​សម្លៀក​បំពាក់​ធំ​ និង​សញ្ញា​ព្រឹទ្ធសភា​ មក​ប្រគល់​ឲ្យ​ឯកឧត្តម​ ហុង​ សុខ​ហួរ​ ជា​ស្វាមី​ នៅ​ពេល​ចាប់​នាំ​ខ្លួន​ដោយ​សមត្ថកិច្ច​នា​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ ក្លែង​ឯកសារ​សាធារណៈ​(​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម​ ឆ្នាំ​១៩៧៩)​ និង​រថយន្ត​ម៉ាក​ Land​ Cruiser​ 470​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​ 3.2-058​ ដូច​គ្នា​ បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ បណ្តាល​ឲ្យ​បុរស​ម្នាក់​បាក់​ភ្លៅ​ម្ខាង​ នា​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ ខណៈ​ឯកឧត្តម​ ហុង​ សុខ​ហួរ​ កំពុង​ជាប់​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​នៅឡើយ​ ។​

​តើ​ប្រិ​យ​មិត្ត​អ្នក​អាន​យល់​ឃើញ​យ៉ាងណា​ដែរ​ ចំពោះ​វត្តមាន​រថយន្ត​ទំនើប​ "​កូនភ្លោះ​"​ ដែល​ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​ 3.2-058​ ដូច​គ្នា​ ធ្លាប់​ប្រើប្រាស់​ដោយ​សមាជិក​ព្រឹទ្ធសភា​ ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បែប​នេះ​ ?​ ៕​

មើល​រថយន្ត​ទំនើប​ “​កូនភ្លោះ​”​ ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​3.2-058​ ដូច​គ្នា​ ដែល​គេ​ស្គាល់​ថា​ ធ្លាប់​ប្រើប្រាស់​ដោយ​ឯកឧត្តម​ ហុង​ សុខ​ហួរ​មើល​រថយន្ត​ទំនើប​ “​កូនភ្លោះ​”​ ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​3.2-058​ ដូច​គ្នា​ ដែល​គេ​ស្គាល់​ថា​ ធ្លាប់​ប្រើប្រាស់​ដោយ​ឯកឧត្តម​ ហុង​ សុខ​ហួរ​មើល​រថយន្ត​ទំនើប​ “​កូនភ្លោះ​”​ ពាក់​ស្លាក​លេខ​ព្រឹទ្ធសភា​3.2-058​ ដូច​គ្នា​ ដែល​គេ​ស្គាល់​ថា​ ធ្លាប់​ប្រើប្រាស់​ដោយ​ឯកឧត្តម​ ហុង​ សុខ​ហួរ​