មុខ​តំណែង​ស្រាវជ្រាវ​ចារកិច្ច​របស់​ផ្កាយ​៤​ ជា​ តារា​ ត្រូវ​បាន​ដកហូត​ និង​យក​មក​ប្រគល់​ឲ្យ​ផ្កាយ​២​ ហ៊ុន​ ម៉ា​និ​ត​ កូនប្រុស​បុរស​ខ្លាំង​វិញ​

​មុន​នេះ​ លោកនាយ​ឧត្តមសេនីយ៍​ ជា​ តារា​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០១៨៣​ បាន​កាន់កាប់​តំណែង​ និង​មុខងារ​ត្រួត​ គឺជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ផង​ និង​ជានា​យក​ នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ នៃ​អគ្គ​បញ្ជាការដ្ឋាន​ផង​ ប៉ុន្តែ​បច្ចុប្បន្ន​មុខងារ​ជានា​យក​ នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​អគ្គ​បញ្ជាការដ្ឋាន​នោះ​ ត្រូវ​បាន​ដកហូត​ហើយៗ​ត្រូវ​បាន​យក​មក​ប្រគល់​ឲ្យ​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ហ៊ុន​ ម៉ា​និ​ត​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៧៥៥៥៥​ អតីត​ជា​នាយករង​ នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ នៃ​អគ្គ​បញ្ជាការដ្ឋាន​ និង​ត្រូវជា​កូនប្រុស​ទី​២​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៩៩៧​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​ ដូច្នេះ​ លោក​ផ្កាយ​៤​យោធា​ ជា​ តារា​ នៅ​សល់​មុខងារ​តែ​មួយ​ត្រឹម​ជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ប៉ុណ្ណោះ​ រីឯ​ឯកឧត្តម​ផ្កាយ​២​យោធា​ ហ៊ុន​ ម៉ា​និ​ត​ និង​ត្រូវជា​កូនប្រុស​ទី​២​បុរស​ខ្លាំង​ ត្រូវ​ឡើង​កាន់កាប់​មុខ​តំណែង​បន្ថែម​ ជានា​យក​ នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​អគ្គ​បញ្ជាការដ្ឋាន​ ជំនួស​ផ្កាយ​៤​ ជា​ តារា​ វិញ​ ។​

​កូនប្រុស​ទី​២​អាយុ​៣៤​ឆ្នាំ​ របស់​បុរស​ខ្លាំង​នៃ​កម្ពុជា​ គឺ​ឯកឧត្តម​ ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​និ​ត​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៧៥៥៥៥​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៥/៤០០​ ចុះ​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០១៥​ ពោល​គឺ​ទើបតែ​មាន​រយៈពេល​ប្រមាណ​ជិត​០៦​ខែ​កន្លង​ផុត​ទៅ​ថ្មីៗ​ ។​

​ឯកឧត្តម​  ឧត្តមសេនីយ៍ទោ​យោធា​ ហ៊ុន​ ម៉ា​និ​ត​ បាន​និង​កំពុង​កាន់កាប់​មុខ​តំណែង​ តួនាទី​ ភារកិច្ច​ ច្រើន​គួរសម​ ដូច​ខាងក្រោម​ ៖

១-​ជា​នាយករង​ខុទ្ទកាល័យ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ និង​ត្រូវជា​ឪពុក​បង្កើត​ ។​
២-​ជានា​យក​ នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ​ ។​
៣-​ជា​អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ។​
៤-​ជា​អនុប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​(​គ​.​ក​.​ប​)…៕​

មុខ​តំណែង​ស្រាវជ្រាវ​ចារកិច្ច​របស់​ផ្កាយ​៤​ ជា​ តារា​ ត្រូវ​បាន​ដកហូត​ និង​យក​មក​ប្រគល់​ឲ្យ​ផ្កាយ​២​ ហ៊ុន​ ម៉ា​និ​ត​ កូនប្រុស​បុរស​ខ្លាំង​វិញ​មុខ​តំណែង​ស្រាវជ្រាវ​ចារកិច្ច​របស់​ផ្កាយ​៤​ ជា​ តារា​ ត្រូវ​បាន​ដកហូត​ និង​យក​មក​ប្រគល់​ឲ្យ​ផ្កាយ​២​ ហ៊ុន​ ម៉ា​និ​ត​ កូនប្រុស​បុរស​ខ្លាំង​វិញ​