ប្រធានប្រដាល់មិនភ្លេចលោកនៅ ផេង ដែលធ្លាក់ខ្លួនឈឺធ្ងន់ឡើយ

ភ្នំពេញ:     ​ភ្នំពេញ​:​កាលពី​ថ្ងៃទី​២១​តុលា​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តែម ម៉ឺន​ប្រធាន​សហ​ព​៧​ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​ដឹក​នាំ​មន្ត្រី​របស់​ សហព័ន្ធ​ចុះទៅ​សួរសុខទុក្ខ​លោក​នៅ ផេង​ដែលជា​គ្រូ​ប្រដាល់​ជើងចាស់​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ​ហើយ​កំពុងតែ​ សម្រាក​ព្យាបាល​នៅផ្ទះ​ក្រោយ​ស្ថានទូត​បារាំង​នោះ ។​

​    ​លោក​ម៉ិ​ល កាដូ​អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​ឲ្យ​ដឹងថា​លោក​ប្រធាន​ សហព័ន្ធ​បាន​នាំយក​ថវិកា​របស់​សហព័ន្ធ​ប្រដាល់​ចំនួន​១​លាន​រៀល​ទៅ​ជួយ​ ដោះស្រាយ​នូវ​ការលំបាក​ខ្លះៗ​របស់​អតីត​គ្រូបង្វឹក​ជើងចាស់​រូប​នេះ ។​

​     ​គយរ​បញ្ចាក់​ថា​លោ​កនៅ ផេង​ជា​គ្រូ​ប្រដាល់​ជើងចាស់​របស់​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ពេលនេះ​ បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​ហើយ​កំពុងតែ​សម្រាក​ព្យាបាល​នៅផ្ទះ​បន្ទាប់ពី ​តស៊ូ​ព្យាបាល់​នៅ​មន្ទីរពេទ្យ​ជាច្រើន​ខែ​មក​នោះ ។​

​    ​លោក​ម៉ាង វិបុល​អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ និង កីឡា ដែល​ត្រូ​ច​ជា​កូនប្រសារ​របស់លោក​នៅ ផេង​នោះបាន​ឲ្យ​ដឹងថា​ឧ៍​ពុក​ក្មេក​របស់លោក​បាន​ធ្លាក់​ក្នុងស្ថានភាព​ ធ្ងន់ធ្ងរ​ជាង ៥ ខែ​មកហើយ ។ កូនៗ​បាន​ខិតខំ​ព្យា​បាល​គាត់​នៅ​មន្ទីរពេទ្យ​ដែល​រហូត​មកទល់ពេលនេះ​ពេទ្យ​ បានផ្ដល់​ដំណឹង​ថា​គេ​អស់​លទ្ធភាព​ក្នុងការ​ព្យាបាល​ហើយ​។​

​    ​ពេលនេះ​លោក​នៅ ផេង​កំពុងតែ​សម្រាក​ព្យាបាល​នៅផ្ទះ ដោយ​ប្រើ​ថ្នាំ​បូរាណ​ព្រោះ​ពេទ្យ​គេ​ថា​លែងមាន​ថ្នាំ​សម្រាប់​ជួយ​ឲ្យ​គាត់ ​បាន​ធូរស្រាល​ហើយ ។ លោក​មាន​ជម្ងឺមហារីក​ថ្លើម​ដែល​សព្វថ្ងៃនេះ​រូបលោក​នៅ ផេង​ផ្ទាល់​ក៏​ដឹង​ខ្លួនឯង​ដែរ​ថា​រង់ចាំតែ​ថ្ងៃ​ចុងក្រោយ​ប៉ុណ្ណោះ ។​

​     ​លោក​នៅ ផេង​សព្វថ្ងៃ​មាន​អាយុ ៧៧​ឆ្នាំ លោក​ជា​អតីត​អ្នក​ប្រដាល់​សាកល​ដ៏​ល្បីល្បាញ​កាលពី​ទសវត្ស​ឆ្នាំ​ ១៩៦០ ។​លោក​ធ្លាប់​ដណ្ដើមបាន​មេដាយសំរិទ្ធ​នៅ SEAP Games ដែល​សព្វថ្ងៃ​ហៅថា SEA Games នោះ ។ អ្នក​ ជំនាន់​លោក​នៅសល់តែ​រូបលោក និង លោក​ខុង គឹម​ស៊ីន​ដែលមាន​វ័យ​ជរា​ដូចគ្នា​ទៅហើយនោះ ។ លោក​ឆោម ឆា​រី​ ដែលជា​អ្នក​ប្រដាល់​ជើងចាស់​ដែរនោះ​ក៏​ជា​អ្នកជំនាន់ក្រោយ​របស់លោក​នៅ ផេង​ដែរ ។​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​តែម ម៉ឺន​មានប្រសាសន៍ថា​នេះ​មិនមែនជា​លើកដំបូង​ទេ​ដែល​សហព័ន្ធ​ចុះទៅ​ សួរសុខទុក្ខ និង នាំយក​ថវិកា​ទៅ​ជួយ​ដោះស្រាយ​ការលំបាក​របស់លោក​នៅ​ផេង​នោះ ។ ក្រៅពី​ការបន្ត​ជួយឧបត្ថម្ភ​ប្រចាំខែ​សហ​ព័ន្ធ​តែងតែ​ជួយឧបត្ថម្ភ​ដល់​គាត់​ ជា​ញឹកញាប់ ។​

​    ​លោក​ម៉ាង វិបុល​បាន​បន្តថា​ពេលនេះ​ស្ថានភាព​របស់លោក​នៅ ផេង​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ហើយ ។ លោក​មាន​ការខ្វះខាត​ជាខ្លាំង​នូវ​ថវិកា​សម្រាប់​ព្យាបាល ។​សូម​សប្បុរសជន​នានា​ជួយ​ដល់​លោក​ផង ។​
​    ​