សហព័ន្ធប្រដាល់កម្ពុជាពង្រីប្រតិបត្តិការជាមួយក្លិបមួយរបស់សឹង្ហបូរី

ភ្នំពេញ:     ​ភ្នំពេញ​:​សហព័ន្ធ​ប្រដាល់​កម្ពុជា​បានធ្វើ​សហប្រតិបត្តិការ​ជាមួយ​ក្លឹប​ ប្រដាល់​អាជីព​មួយ​របស់​សឹង្ហ​បូរី​តាម​រយៈ​ការបញ្ជូន​កីឡាករ និង គ្រូបង្វឹក​ទៅ​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក ។​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តែម ម៉ឺន​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​ឲ្យ​ដឹងថា​ពេលនេះ​ក្លឹប​មួយ​ របស់​សឹង្ហ​បូរី​បាន​បញ្ជូន​កីឡាករ​ប្រដាល់ ២ រូប និង កីឡាការិនី​ប្រដាល់​មួយរូប​ព្រមទាំង​មក​ហាត់​រួមគ្នា​ជាមួយ​អ្នក​ប្រដាល់​ សាកល​ជម្រើសជាតិ​កម្ពុជា ។​

​    ​លោក​បាន​បន្តថា​ការហ្វឹកហាត់​នេះ​បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី​២០​មកម្ល៉េះ ​ហើយនឹង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី​២៥តុលា​ខាងមុខនេះ ។​បន្ទាប់ពីនោះ​កម្ពុជា​នឹង​បញ្ជូន​គ្រូបង្វឹក និង អ្នក​ប្រដាល់​ទៅ​សឹង្ហ​បូរី​ដើម្បី​ហាត់​ជាមួយគ្នា​នៅ​វិញ​ដែល​នេះ​ជាការ​ ផ្លាស់ប្ដូរ​បទពិសោធ​ន៍​គ្នា​ទៅវិញទៅមក ។​

​    ​លោក Naidah Yazdani​ដែលជា​នាយក​ទទួលបន្ទុក​នៅ​អាស៊ី​នៃ​Croisi Europe គឺជា​អ្នកសម្របសម្រួល​ឲ្យ​ កើតមាន​កិច្ចសហប្រតិបត្តិការ​រ​បាង​ក្លឹប​ប្រដាល់​សឹង្ហ​បូរី​មួយ​នេះ​ជាមួយ ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ។​

​    ​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បានចាត់ទុក​ថា​នេះ​ជា​ឱកាស​មាស​មួយ​ របស់​កម្ពុជា​ក្នុងការ​ត្រៀមខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ SEA Games ឆ្នាំ​២០២៣ ។ កម្ពុ​ជាមាន​កីឡាករ​បរទេស​ដែលមាន​សមត្ថភាព​ដើម្បី​ប្រកួត​ស្ទង់​សមត្ថភាព​ ជាមួយគ្នា ។​

​    ​លោក​SRI Khand​ដែលជា​គ្រូបង្វឹក​របស់​ក្លឹប​ប្រដាល់​សឹង្ហ​បូរី​បាន​និយាយថា​ទោះបី​ លោក​មិនមែនជា​គ្រូ​ប្រ​ដាល់​ជម្រើសជាតិ​ក៏ពិតមែន​តែ​លោក​ជា​គ្រូ​របស់​ក្លឹប ​ប្រដាល់​មួយ​ដែលមាន​ស្នាដៃ​ក្នុងការ​បណ្ដុះបណ្ដាល​អ្នក​ប្រដាល់​ជម្រើសជាតិ ​បាន​មិនតិច​ទេ ។​

​    ​លោក​ចាត់ទុកថា​នេះ​ជា​កិច្ចសហប្រតិបត្តិការ​ដ៏​មានតម្លៃ​មួយ​ដែល​ទាំងសងខាង​មានឱកាស​កសាង​សមត្ថភាព​ កីឡាប្រដាល់​ជាមួយគ្នា ។​