ប្រធាន​ដំបូង​របស់​ធនាគារ​ AIIB ​របស់​ចិន​បដិសេធ​កង្វល់​លោក​ខាង​លិច

ប្រធាន​ដំបូង​របស់​ធនាគារ​ AIIB ​របស់​ចិន​បដិសេធ​កង្វល់​លោក​ខាង​លិច

លោក Jin Liqun (ជីន លីជុន) ប្រធាន​តែងតាំង​ថ្មី នៃ​«ធនាគារ​វិនិយោគ​ទុន​​​ហេដ្ឋារចនាសម្ព័ន្ធ​តបន់​អាស៊ី‍» ដែល​ដឹកនាំ​ដោយ​ប្រទេស​ចិន ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្រោយ​បទ​បង្ហាញ​មួយ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ Brookings Institute ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ពុធ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៥។ (សឹង សុផាត/VOA)

ប្រធាន​ដំបូង​របស់​ធនាគារ​ AIIB ​របស់​ចិន​បដិសេធ​កង្វល់​លោក​ខាង​លិច

លោក Jin Liqun (ជីន លីជុន - ឆ្វេង) ប្រធាន​តែងតាំង​ថ្មី នៃ​«ធនាគារ​វិនិយោគ​ទុន​ហេដ្ឋារចនាសម្ព័ន្ធ​តបន់​អាស៊ី‍» ដែល​ដឹកនាំ​ដោយ​ប្រទេស​ចិន ចូល​រួមកិច្ច​ពីភាក្សា​មួយ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ Brookings Institute ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ពុធ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៥។ (សឹង សុផាត/VOA)លោក Jin Liqun ធ្លាប់​ជា​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​​អាស៊ី ADB ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រធាន​តែងតាំង​ថ្មី​របស់​ធនាគារ AIIB ​កាល​ពី​ខែ​សីហា​​​​កន្លង​ទៅ​នេះ។ វ៉ាស៊ីនតោន—

ប្រធាន​តែងតាំងដំបូង (president-designate) ​នៃ​«ធនាគារ​វិនិយោគ​ទុន​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​អាស៊ី‍»​ ឬ AIIB ដែល​ជា​ធនាគារ​អភិវឌ្ឍន៍​ថ្មីដ៏​ចម្រូងចម្រាស​របស់​ចិន​ថ្លែង​ថា ការ​ទាមទារ​ឲ្យ​ធនាគារ​ថ្មី​នេះមាន​បទដ្ឋាន​និង​លក្ខខណ្ឌ​ប្រាក់​កម្ចី​ដូច​ស្ថាប័ន​ធនាគារ​លោក​ខាង​លិច ជា​«លក្ខខណ្ឌ​ហួសហេតុ»។

លោក Jin Liqun ធ្លាប់​ជា​អនុប្រធាន​ធនាគារ​អភិវឌ្ឍអាស៊ី ADB ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រធាន​តែងតាំង​ថ្មី​របស់​ធនាគារ AIIB ​កាល​ពី​ខែ​សីហាកន្លង​ទៅ​នេះ។

ថ្លែង​នៅ​ក្នុង​បទ​បង្ហាញ​មួយ​នៅ​វិទ្យាស្ថានស្រាវជ្រាវ Brookings Institute ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ពុធ​នេះ លោក Jin Liqun (ជីន លីជុន) ​ប្រធាន​តែងតាំង​ថ្មី នៃ​ AIIB ក៏បាន​បដិសេធរឿង​ដែល​ថា​ ធនាគារ​ថ្មី​របស់​ចិន​នេះ​នឹង​ប្រជែង​ជាមួយ​ស្ថាប័ន​ធនាគារ​អន្តរជាតិ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ដូច​ជា​ធនាគារ​ពិភពលោក។

ធនាគារ​ AIIB ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​ដោយ​ប្រទេស​ចិន​និង​ប្រទេស​២១​ទៀត​នៅ​ចុងឆ្នាំ​២០១៤ ​ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ដំណើរការ​ពេញ​លេញ​នៅដំណាច់​ឆ្នាំ​២០១៥​នេះ។ ធនាគារ​នេះនឹង​មាន​មូលធន​ដំបូង​ចំនួន​១០០​ពាន់លាន (ប៊ីលាន) ​ដុល្លារ ($100 billion) ដែល​រំពឹង​ថា​នឹង​ជួយ​បំពេញ​តម្រូវការការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​បណ្តា​ប្រទេស​អាស៊ី​ដូច​ជា កម្ពុជា​ ដែល​បាន​ក្លាយ​ជា​សមាជិក​ស្ថាបនិក​នៃ​ធនាគារ​នេះ។

អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ខ្លះបាន​សម្តែង​ក្តី​បារម្ភ​ថា ប្រាក់​កម្ចី​ពី​ធនាគារ​ថ្មី​នេះ​នឹង​មិន​មាន​លក្ខខណ្ឌ​កម្ចីធូរ​រលុង និង​មិន​តឹងរ៉ឹង​ដូច​ស្ថាប័នធនាគារ​ពិភពលោក​និង​ធនាគារ​អភិវឌ្ឍ​អាស៊ី ដែល​នេះអាច​មាន​ផល​ប៉ះពាល់​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស​និង​អភិបាលកិច្ច​ល្អ។

ប្រធាន​ដំបូង​របស់​ធនាគារ​ AIIB ​របស់​ចិន​បដិសេធ​កង្វល់​លោក​ខាង​លិច

លោក Jin Liqun (ជីន លីជុន - ឆ្វេង) ប្រធាន​តែងតាំង​ថ្មី នៃ​«ធនាគារ​វិនិយោគ​ទុន​ហេដ្ឋារចនាសម្ព័ន្ធ​តបន់​អាស៊ី‍» ដែល​ដឹកនាំ​ដោយ​ប្រទេស​ចិន ចូល​រួមកិច្ច​ពីភាក្សា​មួយ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ Brookings Institute ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ពុធ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៥។ (សឹង សុផាត/VOA)

សហរដ្ឋ​អាមេរិក និង​ប្រទេស​ជប៉ុន ក្នុង​ពេល​កន្លង​មក​មិន​បាន​ចូល​រួម​ជា​សមាជិកស្ថាបនិក​នៃធនាគារ​ដ៏​ចម្រូងចម្រាស់​នេះទេ ​ដោយ​សារ​បារម្ភ​អំពី​គុណភាព​នៃ​បទដ្ឋានទាក់ទង​នឹង​អភិបាលកិច្ច​និង​ការ​ទទួល​ខុសត្រូវ​របស់​គម្រោង។ ក៏​ប៉ុន្តែ អ្នក​វិភាគ​យល់​ថា ប្រទេស​ទាំង​ពីរ​នេះ ក៏​មើល​ឃើញ​ធនាគារ​ថ្មី​របស់​ចិន​ថា​ជា​គូប្រជែង​នឹង​ធនាគារ​ពិភពលោក​និង​ធនាគារ​អភិវឌ្ឍ​អាស៊ី ដែល​ខ្លួន​មាន​ឥទ្ធិពល។ ទោះ​យ៉ាង​នេះ​ក្តី​ក៏​រហូត​មក​ដល់​ខែ​កញ្ញា​នេះ មាន​ប្រទេស​ជិត​៦០​រួមទាំង​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ដូច​ជា​អង់គ្លេសនិង​អូស្ត្រាលី​ផង​បានចូល​រួម​ជា​សមាជិក​នៃ​ធនាគារ AIIB។

លោក Jin Liquin នៅ​តែ​បើក​ទ្វារ​ស្វាគមន៍​សហរដ្ឋ​អាមេរិកដើម្បី​ក្លាយ​ជា​សមាជិក​ធនាគារ​ដែល​ដឹកនាំ​ដោយ​ចិន​នេះ៕