អតីត​សមាជិក​ក្រុម​ចម្រៀង​នារី​កូរ៉េ​ម្នាក់​ក្លាយ​ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ខុស​ច្បាប់

អតីត​សមាជិក​ក្រុម​ចម្រៀង​នារី​កូរ៉េ​ម្នាក់​ក្លាយ​ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ខុស​ច្បាប់

ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​ទី​២០​ ខែ​តុលា​ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង។ មាន​មនុស្ស​ជា​ច្រើន​បាន​បង្ហាញ​ពី​ភាព​ងឿង​ឆ្ងល់​ ដោយ​ចង់​ដឹង​ថា​តើ​អតីត​តារា​ចម្រៀង​រូប​ណា​ដែល​មាន​ពាក់​ព័ន្ធ​ក្នុង​ករណី​នេះ។

 

អតីត​សមាជិក​ក្រុម​ចម្រៀង​នារី​កូរ៉េ​ម្នាក់​ក្លាយ​ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ខុស​ច្បាប់

រូប​តំណាង

 

មនុស្ស​មួយ​ក្រុម​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​បាន​ជួល​អតីត​សមាជិក​ក្រុម​ចម្រៀង​នារី​ម្នាក់​ តារា​ម៉ូដែល​មួយ​រូប​ និង​អ្នក​ដទៃ​ទៀត ​ដើម្បី​បម្រើ​សេវាកម្ម​ផ្លូវ​ភេទ​ នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ខ្ពស់​មួយ​ នា​តំបន់ Gangnam​ ទី​ក្រុង​សេអ៊ូល។

 

ផ្អែក​តាម​ការ​រាយ​ការណ៍​របស់​ នាយកដ្ឋាន​ប៉ូលិស​ក្រុង​សេអ៊ូល​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​តុលា​ លោក Park​ អាយុ​៣១​ឆ្នាំ ​ដែល​ជា​មេបន​ ត្រូវ​បាន​ចាប់​ខ្លួន។ រីឯ​អ្នក​ពាក់ព័ន្ធ​ចំនួន​២៧ទៀត​ដែល​ក្នុង​នោះ​រួម​មាន​នារី​រក​ស៊ី​ផ្លូវ​ភេទ​១១​នាក់​ផង​​ត្រូវ​បាន​ឃាត់​ខ្លួន​ពី​បទ​ជួញ​ដូរ​ផ្លូវ​ភេទ​ខុស​ច្បាប់។

 

ភ្នាក់​ងារ​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ ក្រុម​នារី​រក​ស៊ី​ផ្លូវ​ភេទ​មួយ​ក្រុម​នេះ​ ដែល​មាន​លោក​ Park​ ជា​​អ្នក​គ្រប់គ្រង​ បាន​ទទួល​ប្រាក់​គិត​ជា​ម៉ោង​ ដោយ​មាន​តម្លៃ​ចាប់​ពី​៨០០​ ទៅ​១០០០​ដុល្លារ ពី​បុរស​ដែល​មាន​ការ​ងារ​ខ្ពង់​ខ្ពស់​ ចាប់​តាំង​ពី​ខែ​សីហា​ ដល់​ថ្ងៃ​ទី​១៩​ ខែ​តុលា​ ដោយ​បាន​ផ្ដល់​សេវាកម្ម​ផ្លូវ​ភេទ​ដល់​ពួក​គេ។

 

ក្រុម​ស្ត្រី​ស្រស់​ស្អាត​ទាំង​២០​នាក់​ត្រូវ​បាន​ជ្រើស​រើស​ដោយ​មេ​បន​ដោយ​ផ្ទាល់ ​ក្នុង​នោះ​រួម​មាន​អតីត​សមាជិក​ក្រុម​ចម្រៀង​ម្នាក់​ តារា​ម៉ូដែល​ម្នាក់​ តារា​សម្ដែង​មួយ​រូប​ និង​សិស្ស​មហាវិទ្យាល័យ​ម្នាក់។

 

តាម​បណ្ដាញ​សារព័ត៌មាន​ MBN News 8​ មេបន​រូប​នេះ​បាន​​ជួប​អតិថិជន​​របស់​ខ្លួន​នៅ​ខាង​ក្រៅ​សណ្ឋាគារ​ និង​នាំ​ពួក​គេ​ទៅ​​លើ​បន្ទប់​ ហើយ​បាន​ហៅ​ក្រុម​នារី​ទាំង​នោះ​មក​បម្រើ។ ករណី​ជាប់​​ពាក់​ព័ន្ធ​នឹង​តារា​ចម្រៀង​ស្រី​នេះ​ដែរ​ បាន​កក្រើក​ដល់​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​​យ៉ាង​ខ្លាំង​ ហើយ​មហាជន​ភាគ​ច្រើន​កំពុង​អន្ទះសា​ចង់​ដឹង​ថា​ តារា​ចម្រៀង​នោះ​ជា​នរណា៕

 

ចុចអាន៖ភាព​បាក់ទឹកចិត្ត​ពី​ក្រោយ​ភាព​ឆើតឆាយ​​របស់​តារា​កូរ៉េ​ ៧ដួង​ដែល​អ្នក​មិន​ដឹង

 

 

​​​ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ Allkpop