គ្រោះថ្នាក់ចររាចរដ៍រន្ឋត់ រថយន្តយីឌុបម្ចាស់ស្រវឹង បុកម៉ូតូស្លាប់២នាក់ ដាច់២កំណាត់ស្លាប់យ៉ាងអាណោចអាធ័ម នៅមុខផែស្ងួត សូ ងួត ផ្លូវវេងស្រេង

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី២១ តុលា ២០១៥ នៅចំណុចមុខផែស្ងួត សូ ងួន តាមបណ្ដោយផ្លូវវេងស្រេងស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មនុស្សពីរនាក់បានស្លាប់ យ៉ាងអាណោចអាធ័មក្នុងនោះម្នាក់ស្លាប់ដោយដាច់ខ្លួនជាពីរកំណាត់ដោយសារ តែអ្នកបើកបររថយន្តធុនធំយីឌុបស្រវឹងស្រាជោគ បើកហោះរំលងទ្រូងផ្លូវជ្រុល ទៅបុកពេញទំហឹង។

អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថា មុនពេលកើតហេតុ គេបាន ឃើញរថយន្ត បង្កម៉ាក Hyandia យីឌុប ក្បាលពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ3A-228បើកបរបុរសម្នាក់និងព្រូម្នាក់(ពុំត្រូវបានគេស្គាល់អត្តសញ្ញាណ)  បើកបរក្នុងទិសដៅលិចទៅកើតលុះដល់ចំណុចកើតហេតុ ទំនងជាស្រវឹង ស្រា ជោគបញ្ជាចង្កូតលែងបានបណ្តាលឲ្យរថយន្តហោះរំលងទ្រូងផ្លូវឆ្លងទៅចំណែក ផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាក C125 ពណ៌ខ្មៅសេរី ឆ្នាំ២០១០ ដែលកំពុងជិះនៅផ្លូវម្ខាងទៀតក្នុងទិសដៅពីកើតទៅលិចបុកអូសទាំងម៉ូតូគៀប នឹងទ្រូងផ្លូវបណ្តាលឱ្យបុរសអ្នកជិះម៉ូតូ២នាក់ស្លាប់ក្នុងនោះម្នាក់បានដាច់ខ្លួនជា ពីរកំណាត់ឯម្នាក់ទៀតធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោច អាធ័មចំណែកម៉ូតូខូចខាតខ្ទេចខ្ទីទាំងស្រុងហើយអំណាចនៃល្បឿនមិនទាន់អស់នៅឡើយរថយន្តយីឌុបនោះបានបន្តទៅបុករបងផែស្ងួត សូងួនបាក់អស់មួយផ្ទាំងធំទៀតទើបឈប់ភ្លាមៗនោះអ្នកបើករថយន្តបង្កបាន ចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង ៕

ក្រោយពេលកើតហេតុសមត្ថកិច្ចបានប្រគល់សាកសពទៅគ្រួសារសពធ្វើបុណ្យ តាមប្រពៃណីដោយឡែករថយន្តបង្ករនិងម៉ូតូបញ្ជូនទៅការិយាល័យនគរចរាចរ ជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីយកទៅរក្សាទុកចាត់ការទៅតាម នីតិវិធីច្បាប់៕

គ្រោះថ្នាក់ចររាចរដ៍រន្ឋត់ រថយន្តយីឌុបម្ចាស់ស្រវឹង បុកម៉ូតូស្លាប់២នាក់ ដាច់២កំណាត់ស្លាប់យ៉ាងអាណោចអាធ័ម នៅមុខផែស្ងួត សូ ងួត ផ្លូវវេងស្រេង គ្រោះថ្នាក់ចររាចរដ៍រន្ឋត់ រថយន្តយីឌុបម្ចាស់ស្រវឹង បុកម៉ូតូស្លាប់២នាក់ ដាច់២កំណាត់ស្លាប់យ៉ាងអាណោចអាធ័ម នៅមុខផែស្ងួត សូ ងួត ផ្លូវវេងស្រេង គ្រោះថ្នាក់ចររាចរដ៍រន្ឋត់ រថយន្តយីឌុបម្ចាស់ស្រវឹង បុកម៉ូតូស្លាប់២នាក់ ដាច់២កំណាត់ស្លាប់យ៉ាងអាណោចអាធ័ម នៅមុខផែស្ងួត សូ ងួត ផ្លូវវេងស្រេង