Apple Music​ នឹង​ក្លាយ​ជា​ជំនួញ​ពាន់​លាន​ដុល្លារ​​ថ្មី​មួយ​ទៀត​របស់​ក្រុម​ហ៊ុន​ Apple

Apple Music​ នឹង​ក្លាយ​ជា​ជំនួញ​ពាន់​លាន​ដុល្លារ​​ថ្មី​មួយ​ទៀត​របស់​ក្រុម​ហ៊ុន​ Apple

សេវាកម្ម​ Apple Music អាច​នឹង​ក្លាយ​ជា​ជំនួញ​ពាន់​លាន​ដុល្លារ​ថ្មី​មួយ​ទៀត​របស់​ក្រុមហ៊ុន​ Apple។ នេះ​បើ​យោង​តាម​ការ​ប្រកាស​អំពី​ចំនួន​អ្នក​ប្រើ​ប្រាស់​យ៉ាង​ច្រើន​លើស​លប់​នៃ​សេវាកម្ម​​ស្ដាប់​ចម្រៀង​អនឡាញ​មួយ​នេះ។

 

Apple Music​ នឹង​ក្លាយ​ជា​ជំនួញ​ពាន់​លាន​ដុល្លារ​​ថ្មី​មួយ​ទៀត​របស់​ក្រុម​ហ៊ុន​ Apple

 

ស្ថាបនិក​ក្រុមហ៊ុន​ Apple លោក​ Tim Cook បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ដែល​ធ្វើ​ឡើង​កាល​ពី​ពេល​កន្លង​ទៅ​ថា ​ចំនួន​អ្នក​ប្រើ​ប្រាស់​ Apple Music នា​ពេល​បច្ចុប្បន្ន​មាន​សរុប​១៥​លាន​នាក់។ ក្នុង​១៥​លាន​នាក់​នោះ​ មាន​ចំនួន​៦,៥​លាន​​អ្នក​ដែល​ជា​អតិថិជន​បង់​លុយ​ និង​ ៨,៥​លាន​នាក់​ផ្សេង​ទៀត​កំពុង​​តែ​ប្រើ​ប្រាស់​​​បាន​ដោយ​ឥត​គិត​ថ្លៃ​​នៅ​ឡើយ។ ដូច​ដែល​បាន​ដឹង​កន្លង​មក​សេវា​កម្ម​នេះ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​១០​ដុល្លារ​ក្នុង​មួយ​ខែ​ដើម្បី​អាច​ស្ដាប់​ចម្រៀង​បាន​ដោយ​សេរី។

 

Apple Music​ នឹង​ក្លាយ​ជា​ជំនួញ​ពាន់​លាន​ដុល្លារ​​ថ្មី​មួយ​ទៀត​របស់​ក្រុម​ហ៊ុន​ Apple

 

បើ​គិត​ជា​តួលេខ​ក្រុមហ៊ុន​ Apple អាច​រក​ចំណូល​បាន​ ៧៨០​លាន​ដុល្លារ​ពី​អ្នក​ប្រើ​ប្រាស់​​​ដែល​បង់​លុយ​៦,៥​លាន​នាក់​ក្នុង​រយៈ​ពេល​១២​ខែ។ ប្រសិន​ក្រុមហ៊ុន​ Apple អាច​អូស​ទាញ​អតិថិជន​១,៨​លាន​នាក់​បន្ថែម​ទៀត​ឲ្យ​ក្លាយ​ជា​អតិថិជន​បង់​លុយ​នោះ​ ក្រុមហ៊ុន​នឹង​អាច​រក​បាន​ខ្ទង់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​សេវាកម្ម​មួយ​នេះ។

 

លោក​ Tim Cook បាន​​​ឲ្យ​ដឹង​ផង​ដែរ​ថា ​អ្នក​ប្រើ​ប្រាស់​ Apple Music ៦០​ភាគរយ​នៅ​បន្ត​ប្រើ​ប្រាស់​សេវាកម្ម​នេះ​បន្ទាប់​ពី​ផុត​កំណត់​​រយៈ​ប្រើ​ប្រាស់​​ដោយ​ឥត​ថ្លៃ​រួច​មក ដូច​នេះ​​ដើម្បី​រក​ចំណូល​ពាន់​លាន​ដុល្លារ​ពី​សេវាកម្ម​​​នេះ​មិន​​មែន​ជា​រឿង​ពិបាក​នោះ​ទេ។

 

ក្រុមហ៊ុន​ Apple ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​​​កម្រ​បំផុត​លើ​ពិភព​លោក​ដែល​អាច​ចូល​ទីផ្សារ​​និង​បង្កើត​ចំណូល​បាន​ខ្ទង់​ពាន់​លាន​ពី​ជំនួញ​នោះ​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ខែ៕​​​​​​​​​

 

​​​​​​​​​​​​​​​
ចុច​អាន៖ HTC ប្រកាស​ស្មាតហ្វូន​ថ្មី​រាង​ដូច​ iPhone 6/6s ឯ​តម្លៃ​ជិត​ ៤ រយ​ដុល្លារ​
​​
​​​​​​​
​ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CNN