កុមារី ប៉ែត៖ ថ្ងៃ​ខ្លះ​សូម្បី​តែ​ខ្លុយ​មួយ​ក៏​ខ្ញុំ​លក់​អត់​ដាច់​ដែរ​

កុមារី ប៉ែត៖ ថ្ងៃ​ខ្លះ​សូម្បី​តែ​ខ្លុយ​មួយ​ក៏​ខ្ញុំ​លក់​អត់​ដាច់​ដែរ​

ម៉ោង​៥​ទាប​ភ្លឺ​ជា​ពេល​ដែល​មនុស្ស​ម្នា​មួយ​ចំនួន​កំពុង​តែ​លង់​លក់​ក្នុង​ដំណេក​នៅ​ឡើយ ដោយ​ឡែក​កុមារី ម្នាក់​ឈ្មោះ ប៉ែត នាង​ងើប​ពី​គេង​តាំង​ពី​ម៉ោង​ ៥​ដើម្បី​យក​ខ្លុយ​ម​ក​លក់​នៅ​តំបន់​ជុំ​វិញ​អង្គរ​ដោយ​នាង​ប្រាប់​ថាពិបាក​ណាស់​ព្រោះ​ថ្ងៃ​ខ្លះ​សូម្បី​តែ​ខ្លុយ​មួយ​ក៏​លក់​មិន​បាន​ដែរ។

 

កុមារី ប៉ែត៖ ថ្ងៃ​ខ្លះ​សូម្បី​តែ​ខ្លុយ​មួយ​ក៏​ខ្ញុំ​លក់​អត់​ដាច់​ដែរ​

 

ពោល​មក​កាន់ Sabay ទាំង​ទឹក​មុខ​ស្រពោន សម្តី​មួយ​ៗមិន​សូវ​ច្បាស់ នាង​តូច ថា​ថ្ងៃ​ខ្លះ​លក់​អត់​ដាច់​ទេ។ ហើយ​នាង​ក៏​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ណា ព្រោះ​ពេល​សុំ​ភ្ញៀវ​ឲ្យ​ទិញ នាង​មិន​ហ៊ាន​បង្ខំ​គេ​ទេ បើ​គេ​​មិន​ទិញ នាង​ដើរ​ចេញ។

 

“ពេល​មាន​មនុស្ស​​មក​ជុំ​គ្នា​ច្រើ​ន​ខ្ញុំ​ដើរ​ តម្រង់​ទៅ​ពួកគាត់ ហើយ​សុំ​ឲ្យ​គាត់​ជួយ​ទិញ​ ប៉ុន្តែ​អត់​ហ៊ាន​និយាយ​ច្រើ​ន ទេខ្លាច​គេ​សម្លុត​ បើ​គេ​អត់​ទិញ ខ្ញុំ​ដើរ​ចេញ​ទៅ​កន្លែង​ផ្សេងទៀត។ ថ្ងៃ​ខ្លះ ខ្លុយ​នៅ​សល់​ទាំង​អស់​ព្រោះ​គ្មាន​អ្នកទិញ”។ ប៉ែត ថ្លែង។

 

កុមារី ប៉ែត៖ ថ្ងៃ​ខ្លះ​សូម្បី​តែ​ខ្លុយ​មួយ​ក៏​ខ្ញុំ​លក់​អត់​ដាច់​ដែរ​

 

ប៉ែត នាង​ទើប​តែ​មាន​អាយុ​ ៦​ ឆ្នាំ​ប៉ុន្តែ​ដោយ​សារ​ជីវភាព​ខ្វះ​ខាត​ ក្មេង​តូច​ត្រូវ​ជំនួស​ដៃ​ឪពុក​ម្តាយ​ យក​ខ្លុយ​ ដើរ​លក់​​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ហើយ​។

 

“ចាសបង…ខ្ញុំ​លក់​ខ្លុយ​នេះ​យូរ​ហើយ​​តាំង​ពី​អាយុ​៥​ឆ្នាំ ខ្ញុំ​ដើរ​តាំង​ពី​ផ្ទះ​រហូត​មក​ដល់​អង្គរ ថ្ងៃ​​ខ្លះ​ត្រូវ​ងើប​តាំង​ពី​យប់​ យក​ខ្លុយ​មក​លក់​ ព្រោះ​មាន​ភ្ញៀវ​បរទេស​ខ្លះ​ ងើប​​មក​ចាំ​មើល​ ព្រះ​អាទិត្យ​រះ​នៅ​អង្គរ​ ។ បរទេស​ខ្លះ​គាត់​ឃើញ​ខ្ញុំ​តូច ​ប្រហែល​ជា​គាត់​អាណិត​គាត់​ក៏​ជួយ​ទិញ​១​ឬ​២ដែរ​បង”។ ប៉ែត បន្ថែម។

 

សព្វថ្ងៃ កុមារី ប៉ែត មាន​អាយុ ៦​ឆ្នាំ រៀន​ថ្នាក់​ទី​១ នៅ​សាលា​បឋមសិក្សា​ស្រះ​ស្រង់ ជានិច្ចកាល​នាង​តែង​តែ​លក់​ខ្លុយ​​នៅ​ម្តុំ​ស្រះ​ស្រង់​ ប្រាសាទ​បន្ទាយ​ក្តី ពេល​ខ្លះ​បន្ត​ហួស​ទៅ​ទី​លាន​អង្គរ​តូច ដែល​ក្នុង​មួយ​ដើម​នាង​លក់​ ២០០០ពាន់​រៀល​៕

 

កុមារី ប៉ែត៖ ថ្ងៃ​ខ្លះ​សូម្បី​តែ​ខ្លុយ​មួយ​ក៏​ខ្ញុំ​លក់​អត់​ដាច់​ដែរ​

 

កុមារី ប៉ែត៖ ថ្ងៃ​ខ្លះ​សូម្បី​តែ​ខ្លុយ​មួយ​ក៏​ខ្ញុំ​លក់​អត់​ដាច់​ដែរ​

 

អត្ថបទ៖ ថា ម៉ាលីដា
រូប​ថត៖ ទូរសព្ទដៃ