Floyd ​បង្ហាញ​ខ្សែ​ក្រវាត់​​ទាំង​អស់ ដែល​ខំ​វ៉ៃ​អស់​ពេល​១៩​ឆ្នាំ

Floyd ​បង្ហាញ​ខ្សែ​ក្រវាត់​​ទាំង​អស់ ដែល​ខំ​វ៉ៃ​អស់​ពេល​១៩​ឆ្នាំ

​អតីត​អ្នក​ប្រដាល់​​ Floyd Mayweather ​បាន​បង្ហោះ​រូប​ភាព​លើ​​ Facebook​ ​របស់​ខ្លួន​កាល​ពី​ម្សិល​មិញ​​ ដោយ​បង្ហាញ​នូវ​ខ្សែ​ក្រវាត់​ទាំង​អស់​ចំនួន​២២ ដែល​រូប​គេ​ខំ​ឡើង​វ៉ៃ​លើ​សង្វៀន​បាន បន្ទាប់​ពី​​ប្រកប​អាជីព​អស់​ពេល​១៩​ឆ្នាំ និង​សរសេរ​ជា​សារ​ថា “ខ្ញុំ​ប្រើ​ពេល​អស់​១៩​ឆ្នាំ ប៉ុន្តែ​ពួកគេ​នឹង​និយាយ​ពី​វា​ជា​រៀង​រហូត”។

 

Floyd ​បង្ហាញ​ខ្សែ​ក្រវាត់​​ទាំង​អស់ ដែល​ខំ​វ៉ៃ​អស់​ពេល​១៩​ឆ្នាំ

 

កីឡាករ​វ័យ​៣៨​ឆ្នាំ​ ​ដែល​ជា​ម្ចាស់​ជើង​ឯក​ពិភពលោក​វ៉ៃ​មិន​ដែល​ចាញ់ ​ដោយ​​ឈ្នះ​ទាំង​៤៩ និង​ផ្ដួល​​ដៃ​គូ​ឲ្យ​សន្លប់​២៦​ដង ​បាន​បង្ហាញ​ខ្សែ​ក្រវាត់​មាន​ដូច​ជា WBC Super Featherweight, IBF Welterweight និង​ WBA (Super) Welterweight ​ផង​ដែរ ​ដោយ​​ដាក់​តម្រៀប​គ្នា​ថត​​ក្នុង​ផ្ទះ​របស់​ខ្លួន។

 

Floyd បាន​ប្រកាស​​ខ្លួន​ចូល​និវត្តន៍ ​បន្ទាប់​ពី​ឡើង​វ៉ៃ​លើក​ចុង​ក្រោយ​ឈ្នះ​​មិត្ត​រួម​ជាតិ​អាមេរិក​ Andre Berto ​ដោយ​ពិន្ទុ នៅ​សង្វៀន​ MGM Grand ក្នុង​ទីក្រុង​ Las Vegas ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ ហើយ​អតីត​អ្នក​ប្រដាល់​ ដែល​​មាន​ប្រាក់​ច្រើន​ជាង​គេ​លើ​លោក​រូប​នេះ ​បាន​ប្រើ​ជីវិត​សម្រាក​​កាយ​ ដើរ​កម្សាន្ត​​​យ៉ាង​​សប្បាយ​​ជា​ច្រើន​កន្លែង​។

 

កន្លង​មក ធ្លាប់​មាន​សេចក្ដីរាយការណ៍​ខ្លះ​លើក​ឡើង​ថា​ កំពូល​អ្នក​ប្រដាល់​​រូប​នេះ នឹង​​អាច​ឡើង​សង្វៀន​ម្ដង​ទៀត​នៅ​ខែ​ឧសភា ឆ្នាំ​ក្រោយ បន្ទាប់​ពី​​សង្វៀន​ថ្មី​​នៅ​ទីក្រុង​ Las Vegas សាង​សង់​រួច​រាល់ ប៉ុន្តែ​យ៉ាង​ណា Folyd ពុំ​ទាន់​បញ្ជាក់​ពី​គម្រោង​ចង់​ត្រឡប់​របស់​ខ្លួន​​នៅ​ឡើយ​ទេ៕

 

-ចុចអាន៖ Floyd ​អាច​ឡើង​វ៉ៃ​​ទៀត ​ពេល​​សង្វៀន​ថ្មី​តម្លៃ​ ៣៧៥​លាន​ដុល្លារ​សាងសង់​រួច

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail