ឈួន សុវណ្ណ​ឆៃ ៖ មនុស្ស​ប្រុស​ភ្លក្ស​នំ ឲ្យ​លុយ​ដើរចេញ ខ្ញុំ​មិន​យក​ខ្លួន​បៀត​

​រាជធានី​ភ្នំពេញ : តារាចម្រៀង​អ្នកនាង ឈួន សុវណ្ណ​ឆៃ និង​ស្វាមី​បានបញ្ចប់​សម្ព័ន្ធភាព​ប្តី​ប្រពន្ធ ដោយ​អ្នកនាង ឈួន សុវណ្ណ​ឆៃ បញ្ជាក់ថា អតីត​ស្វាមី​គឺ​លោក ប្រាក់ គ​ន្ធី មាន​ស្រី​ថ្មី​។ តែ​ថ្មីៗ​នេះ​ដំណឹង​ខ្សឹបខ្សៀវ​ចេញពី​មាត់​អ្នកសិល្បៈ​រួម​អាជីព​ថា ឈួន សុវណ្ណ​ឆៃ ក្រោយ​លែងលះ​ប្តី​ធ្វើការ​នៅ​ស្ថាន​ទួត​បារាំង ហើយ​រកបាន​ប្តី​ទី​ពីរ​ស្ងាត់ៗ ជា​អ្នកមាន ប៉ុន្តែ​គេ​មិនដឹងថា​រកស៊ី​អី អី​នោះទេ​?

 

​ដំណឹង​ហ្វូង​ក្អែក​នេះ​បាន​បន្លឺ​ថា តារាចម្រៀង​ស្រី​ដែល​ទើប​ក្លាយខ្លួនជា​ស្ត្រី​មេម៉ាយ​ចំណាយពាក្យ​មហាជន​ដែរ​រូបនោះ ត្រូវគេ​និយាយ​បន្តទៀតថា អ្នកសិល្បៈ​អ្នកណាៗ​ក៏​ដឹងថា ឈួន សុវណ្ណ​ឆៃ មាន​ប្តី​មួយទៀត​ហើយ​ដែរ ហើយ​រឹតតែ​អស្ចារ្យ​នោះ​ប្តី ឈួន សុវណ្ណ​ឆៃ ត្រូវបាន​គេ​ដឹងថា​ជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​ខ្លាំងណាស់ តែ​មិនដឹង​ច្បាស់​ថា គាត់​នោះ​ធ្វើ​អ្វី រកស៊ី​អី​ទេ ដឹងថា​ជា​អ្នកមាន​។​

 

​ទន្ទឹមនឹង​ផ្ទុះ​រឿង​ចែកផ្លូវ​ពី​អតីត​ស្វាមី​ធ្វើការ​នៅ​ស្ថានទូត​បារាំង​លោក ប្រាក់ គ​ន្ធី ភ្លាមៗ​នោះ ក៏​ល្បី​ភ្លែត​ផងដែរ​ថា រឿងរ៉ាវ​នៃ​ការបែកបាក់​របស់ ឈួន សុវណ្ណ​ឆៃ និង​ស្វាមី​ដោយសារ​តែមាន​អ្នក​ទី​បី​តាម​ជ្រែក​ស្នេហ៍ ដែលមាន​ងារ​ជាម​ន្ត្រី ដែលមាន​ខ្សែស្រឡាយ​ពី​ក្រុម​តន្ត្រីករ​ធ្វើការ​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​។ ក្រោយមកទៀត​ក៏មាន​ដំណឹង​មិន​ច្បាស់ការ​ថា ឈួន សុវណ្ណ​ឆៃ ចេញទៅ​លំហែកាយ​នៅ​ញូ​ហ្សែ​លេន​មួយរយៈ​ពេល​ត្រឡប់មកវិញ​ក៏​ពពោះ​ជា​ដែល​ចំណែក​រៀបចំ​ពី​មន្ត្រី​នោះ​ផងដែរ​។​

 

​ប៉ុន្តែ​ជុំវិញ​ដំណឹង​នេះ​អ្នកនាង ឈួន សុវណ្ណ​ឆៃ ក៏បាន​បកស្រាយ​ថា វា​មិន​ពិត​ដូច​គេ​ល្បី​ទេ​។ ពិតជា​បាន​ទៅ​ក្រៅប្រទេស​នោះ​មែន គឺ​ដើម្បី​សម្រាក​លំហែកាយ តែ​មិនមាន​ការរៀបចំ​ពី​មនុស្ស​ប្រុស​ដូចដែល​គេ​លើកឡើង​នោះ​គឺ​គ្មានទេ ហើយក៏​មិនមែន​ទៅសម្ងំ​ថែរ​គភ៌​បង្កើតកូន​អី​ក៏​គ្មាន​ដែរ​។ នេះ​ជាការ​លើកឡើង​របស់​តារាចម្រៀង​អ្នកនាង ឈួន សុវណ្ណ​ឆៃ​។​

 

​អ្នកនាង ឈួន សុវណ្ណ​ឆៃ បាន​បន្តទៀតថា​ត្បិតតែ​ខ្ញុំ​ជា​ស្ត្រី​មេម៉ាយ ប៉ុន្តែ​រាល់ថ្ងៃ​មាន​បុរស​តាម​ទំនាក់ទំនង​ស្នេហ៍​នោះ​មិន​អត់​ទេ មាន​ទាំង​អ្នក​ក្នុងស្រុក និង​ក្រៅ​ស្រុក ហើយ​ពួកគាត់​បាន​ប្រើពាក្យ​ផ្អែមល្ហែម​លួងលោម និង​ប្រាប់ថា ស្រឡាញ់​ខ្ញុំ​ពិតប្រាកដ​មែន​។ ប៉ុន្តែ​អ្នកនាង ឈួន សុវណ្ណ​ឆៃ បែរជា​ពោលថា បុរសៗ​ទាំងនោះ​មើលទៅ​គ្មាន​អ្នកណាម្នាក់​មានចិត្ត​ស្មោះ​នោះទេ គឺ​គ្រាន់តែ​ចង់ស៊ី​នំ​ឲ្យ​លុយ​ហើយ​ទៅ​បាត់ ថ្ងៃ​ណា​ឃ្លាន​មក​នឹកឃើញ​នោះ​។ អ្នកនាង​ក៏បាន​បញ្ជាក់ថា «​មិនមែន​ខ្ញុំ​បដិសេធ មិន​យក​ទេ​ប្តី តែបើ​យក​ក៏​មើល​ដែរ បើ​ដូច​នូវ​អ្វីដែល​ខ្ញុំ​បានលើកឡើង​នោះ​ក៏​ខ្ញុំ​មិន​ទទួល​ដែរ សុខចិត្ត​នៅ​មេម៉ាយ ចំណាយ​មាត់​ញាតិ​វិញ ល្អ​ជាងគេ​បោក​ដែរ​»៕

ឈួន សុវណ្ណ​ឆៃ ៖ មនុស្ស​ប្រុស​ភ្លក្ស​នំ ឲ្យ​លុយ​ដើរចេញ ខ្ញុំ​មិន​យក​ខ្លួន​បៀត​ ឈួន សុវណ្ណ​ឆៃ ៖ មនុស្ស​ប្រុស​ភ្លក្ស​នំ ឲ្យ​លុយ​ដើរចេញ ខ្ញុំ​មិន​យក​ខ្លួន​បៀត​

ឈួន សុវណ្ណ​ឆៃ ៖ មនុស្ស​ប្រុស​ភ្លក្ស​នំ ឲ្យ​លុយ​ដើរចេញ ខ្ញុំ​មិន​យក​ខ្លួន​បៀត​