ស្រា​បៀរ​ក៏មាន​ប្រយោជន៍​សម្រាប់​ស្បែក និង សក់​

Sanofi

​ស្រា​បៀរ​មិនមែន​ផ្តល់​ផលប្រយោជន៍​សម្រាប់តែ​ការជួបជុំ ឬ ពិធីជប់លៀង​ផ្សេងៗ​នោះទេ ប៉ុន្តែ​វា​ថែមទាំង​ជំនួយ​ស្បែក និង សរសៃសក់​របស់​អ្នក​ឲ្យ​ស្អាត​ទៀតផង ។​

១-​រូបមន្ត​ម៉ា​សមុខ​ឲ្យ​ស​ថ្លា​ផូរផង់
​ថែទាំ​ស្បែ​កមុខ​ឲ្យ​ភ្លឺ​ថ្លា​ដោយ​គ្រាន់តែ​យក​ស្រា​បៀរ​កន្លះ​ស្លាបព្រា​កាហ្វេ និង ស៊ុត​ស ១ គ្រាប់ លាយ​ចូលគ្នា រួច​ងាក​មក​លាង​សម្អាត​ផ្ទៃមុខ​ឲ្យ​ស្អាត យក​កន្សែងពោះគោ​ជូត​ឲ្យ​ស្ងួត ហើយ​យក​គ្រឿងផ្សំ​នោះមក​ម៉ាស្សា​ឲ្យ​សព្វ​ផ្ទៃមុខ​ទុកចោល​រហូត​ទាល់តែ​ស្ងួត និង មាន​អារម្មណ៍​តឹងៗ​ស្បែ​កមុខ ទើប​លាង​ចេញ​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ ។ ឧស្សាហ៍​ធ្វើជា​ប្រចាំ​មួយ​សប្តាហ៍ ១-២ ដង នោះ​វា​មិន​គ្រាន់តែ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស្ត្រី​ដែលមាន​មុខខ្លាញ់​ក៏​អាច​ស្អាត​បាន​ដោយ​គ្មាន​ជាតិ​ខ្លាញ់​ជា​ក្តីបារម្ភ​ទៀត ។​

 

២-​រូបមន្ត​ពពុះ​ស្រា​បៀរ​ជួយ​ឲ្យ​មុខ​ក្រហម​ប្រឿងៗ
​ចង់បាន​ស្បែ​កមុខ​ក្រហម​ប្រឿងៗ​ស្អាត និង មើលទៅ​ក្មេង​ជាង​វ័យ ត្រូវយក​ស្រា​បៀរ​កន្លះ​កូនចាន ទឹកឃ្មុំ​សុទ្ធ ២ ស្លាបព្រា​បាយ និង ស៊ុតមាន់ ១ គ្រាប់ ចាក់​ចូលទៅក្នុង​ភាជន៍ រួច​ក្រឡុក​ទាល់តែ​សាច់​ក្រែ​ម​ឡើង​ម៉ដ្ឋ ពេលនោះ​យើង​សង្កេត​មើលឃើញ​សាច់​ក្រែ​ម​មាន​កើត​ពពុះ​ស្រា​បៀរ ។ ត្រូវ​ដួស​ផ្នែក​ពពុះ​ស្រា​បៀរ​មក​លាប​ផ្ទៃមុខ​ឲ្យ​សព្វ​ទុកចោល​ប្រមាណ ១៥-២០ នាទី រួច​លាង​ចេញ​ដោយ​ទឹកស្អាត ធ្វើ​ត្រឹម​តែមួយ​សប្តាហ៍​មួយ​ដងនោះ​អ្នកនឹង​បានទទួល​ស្បែ​កមុខ​ភ្លឺ​ថ្លា​លាយ​ក្រហម​ប្រឿងៗ និង តឹង​ល្អ ។​

៣-​រូបមន្ត​ស្បែក​ខ្លួន​ទន់​ល្មឿយ
​ស្រា​បៀរ​មិន​គ្រាន់តែ​ជំនួយ​ស្បែ​កមុខ​ឲ្យ​ស្អាត​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ជួយ​បំប៉ន​ស្បែក​ខ្លួន​ឲ្យ​ទន់​ល្មឿយ​បាន​ទៀតផង ដោយ​គ្រាន់តែ​យក​សាប៊ូទឹក​មក​លាយ​ចូល​ជាមួយ​ប្រេង​អូ​លីវ និង ស្រា​បៀរ ។ កូរ​គ្រឿងផ្សំ​ទាំងអស់​ឲ្យ​ចូលគ្នា​ចាក់​ចូលទៅក្នុង​អាង​ងូតទឹក រួច​ចុះទៅ​គេង​ត្រាំ​ប្រមាណ​ជា ៣០ នាទី ពេលនោះ​ស្បែក​ខ្លួន​ដែល​ស្ងួត​ក៏​នឹង​ត្រឡប់មក​ទន់​ល្មឿយ​គួរ​ឲ្យ​ចង់​ស្ទាបអង្អែល ។​

៤-​រូបមន្ត​សក់​ទន់​ស្អាត
​ស្បែក​មុខ​ស​ថ្លា ស្បែក​ខ្លួន​ទន់​ល្មឿយ​ក៏​ដល់​វេន​ធ្វើ​ឲ្យ​សរសៃសក់​ទន់​ស្អាត​ហើយ ដោយ​គ្រាន់តែ​យក​ទឹកស្អាត ១ អោន​ស៍ (០.០២៩៦ លីត្រ​) ស្រា​បៀរ ១ អោន​ស៍ និង ទឹកខ្មេះ ២ ស្លាបព្រា​កាហ្វេ មក​លាយ​ឲ្យ​ចូលគ្នា រួច​ផ្អាប់​សក់​ឲ្យ​សព្វ​ទុកចោល​មួយស្របក់ រួច​លាង​ចេញ​ដោយ​ទឹកស្អាត ។ ធ្វើ​ត្រឹមតែ​មួយខែ​មួយដង នោះ​សរសៃសក់​របស់​អ្នក​ក៏​ទន់​ល្មឿយ​រលើបរលោង​បាត់ទៅហើយ ។ មិន​គ្រាន់តែ​យកមក​ធ្វើ​ម៉ាស​យកមក​លាប​ឲ្យ​អ្នក​បានទទួល​សម្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការផឹក​ស្រា​បៀរ​មួយ​ថ្ងៃមួយ​កែវ ថែមទាំង​ជួយ​ឲ្យ​ស្បែក​ស្អាត​បាន​ទៀតផង ប៉ុន្តែ​យ៉ាងណាៗ​ការជ្រើសរើស​ទទួលទាន​បន្លែ​ផ្លែឈើ​ក៏​ជួយ​ឲ្យ​ស្បែក​ស្អាត​ថែមទាំង​បានទទួល​សុខ​ភាពល្អ​ទៀតផង ៕ ​ឆាន់​-​ចំ​រ៉ា​

Related