ចេះ​តែ​ហៀរ​ទឹក​មាត់ច្រើនៗ​អីចឹង​ធ្វើ​ម៉េច​ទៅ​?

ចេះ​តែ​ហៀរ​ទឹក​មាត់ច្រើនៗ​អីចឹង​ធ្វើ​ម៉េច​ទៅ​?

​ការ​ហៀរ​ទឹក​មាត់ច្រើន​កើតឡើង​ដោយសារតែ​ក្រពេញទឹកមាត់​ធ្វើការ​ច្រើនពេក ឬ​កាត់​បន្ថយ​សមត្ថភាព​នៃ​ការ​លេបទឹកមាត់​វិញ​។ មិន​ខ្វល់​ថា​ករណី​អ្វី​ឡើយ ការ​ហៀរ​ទឹកមាត់​ច្រើនពេក​អាចជា​រឿង​គួរឱ្យ​អាម៉ាស់​ណាស់ ព្រោះ​អាច​ធ្វើឱ្យ​បុគ្គល​នោះ​មិន​អាច​ជួប​មនុស្ស​និយាយ​ជាមួយ​នរណា​បាន​នៅ​ចំពោះ មុខ​។
​បើសិនជា​ការ​ហៀរ​ទឹកមាត់​ច្រើន​កើតឡើង​ដោយសារ​ជំងឺ​អ្វី​មួយ​នោះ យក​ល្អ​គួរតែ​ឱ្យ​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ទៅ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​ការព្យាបាល​ដោយ​ខ្លួនឯង​មួយចំនួន​តូច​ដែល​ត្រូវបាន​គេ​អះអាងថា​មាន​ប្រសិទ្ធភាព​ក្នុង​ការបំបាត់​បញ្ហា​នេះ​។

​ញ៉ាំ​អាហារ​ស្ងួត​
​ការ​ដែល​ធ្វើឱ្យ​ការផលិត​ទឹកមាត់​មក​ធម្មតា​វិញ​គឺ​អាច​ធ្វើទៅបាន​តាមរយៈ​ការផ្លាស់ប្តូរ​របប​អាហារ​សា ម​ញ្ញៗ​មួយចំនួន​។ ការជ្រើសរើស​អាហារ​ស្ងួត​ដូចជា នំ​ស្រួយ និង​នំដុត​សុទ្ធ​តែ​អាច​មាន​ប្រយោជន៍​ទាំងអស់​។ គ្រាប់​ផ្កាឈូករ័ត្ន និង​គ្រាប់​ធញ្ញជាតិ​ប្រឡាក់​អំបិល​ក៏​អាច​ជួយ​គ្រប់គ្រង​បញ្ហា​នេះ​បានដែរ​។ ប៉ុន្តែ​គួរតែ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​បាន​ហើយ ព្រោះ​អាហារ​ទាំងនេះ​មាន​ជាតិ​សូ​ដ្យូ​ម​ខ្ពស់​។

​អនុវត្ត​អនាម័យ​មាត់​ធ្មេញ​ល្អ​
​ការ​ដុស​សម្អាត​ធ្មេញ ការលាង​មាត់ និង​ប្រើ​អំបោះ​សម្អាត​ធ្មេញ​អាចជួយ​ដោះស្រាយ​បញ្ហា​ហៀរ​ទឹក​មាត់ច្រើនៗ​បាន​។ រឿង​នេះ​គឺជា​ការពិត​ដ៏​ពិសេស​បើសិន​ជា​បញ្ហា​នោះ​កើតឡើង​ដោយសារ​ការបង្ក​រោគ ឬ​ការ​រលាក​ក្នុង​មាត់​តែម្តង​។ ការថែរក្សា​មាត់​ធ្មេញ​បាន​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដើម្បី​កាត់បន្ថយ​ដើម​ហេតុ​របស់​វា ដូច្នេះ​អ្នក​ក៏​មិន​មាន​ចេញ​ទឹក​មាត់ច្រើនៗ​ទៀត​ដែរ​។

​ញ៉ាំ​ម្សៅ​កាហ្វេ​
​បើសិនជា​ការហូរ​ទឹក​មាត់​មិន​អាច​ឱ្យ​អ្នក​លេបទឹកមាត់​បាន​វិញ​នោះ វិធី​ព្យាបាល​ដោយ​ខ្លួនឯង​នេះ​អាច​នឹង​ជួយ​បឺត​ស្រូបទឹក​មាត់​ដែល​ចេញ​មក​ច្រើនៗ​បានដែរ នោះ​គឺ​ការ​ញ៉ាំ​ម្សៅ​កាហ្វេ​។ អ្វី​ដែល​អ្នក​គួរតែ​ធ្វើ​នោះ​គឺ​ដាក់​ម្សៅ​កាហ្វេ​នៅក្រោម​អណ្តាត ហើយ​ទុកឱ្យ​វា​បឺត​ស្រូបទឹក​មាត់​ចេញពី​មាត់​អ្នក​ទៅ​។ អ្នក​ប្រហែលជា​អាចនឹងទទួល​បាន​រស​ជាតិ​ល្វីង​ខ្លះ​ហើយ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។