នគរបាល​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ប៉ុន​ប៉ង​រំលោភ មិនបាន​សម្រេច

ព្រះសីហនុ: បុរស​ម្នាក់ បាន​ចាប់រំលោភ​ស្ត្រី​ម្នាក់ តែ​មិនបាន​សំរេច ត្រូវបាន​នគរបាល​ឃាត់ខ្លួន នៅ​រសៀល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​ស្រែ​ចាម​លើ ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​មន្ត្រីនគរបាល​ស្រុក​ព្រៃនប់ បានអោយដឹងថា ជនសង្ស័យ ឈ្មោះ ភូ  ប្រុស អាយុ ២៥​ឆ្នាំ ជា​អ្នកនេសាទ ស្នាក់​កន្លែងកើតហេតុ​ខាងលើ ។ ជនសង្ស័យ បានធ្វើ​សកម្មភាព ចូលទៅ​ចាប់រំលោភ​ស្ត្រី​ម្នាក់ តែ​មិនបាន​សំរេច ដោយ​ស្ត្រី​ម្នាក់​នោះ ដឹងខ្លួន​ទាន់ ហើយ​ស្រែក​ឆោ​រ​ឡោ​ឡើង​។ បន្ទាប់មក ជនសង្ស័យ​នោះ រត់ចេញ​ក្រៅ​ផ្ទះ តែ​រត់​មិន​រួច ត្រូវបាន​ប្រជាពលរដ្ឋ នៅ​ទីនោះ បាន​ជួយ​ឃាត់ខ្លួន​បាន រួច​ប្រគល់អោយ​សមត្ថកិច្ច​តែម្តង​។​

​ជនសង្ស័យ​នោះ ត្រូវបាន​សម្ត​កិច្ច កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕V/S

នគរបាល​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​ប៉ុន​ប៉ង​រំលោភ មិនបាន​សម្រេច