​ឃាត់ខ្លួន​ក្មេងស្រី អាយុ​១៥​ឆ្នាំ ពីបទ​លួច​ម៉ូតូ​

​សៀមរាប: ក្មេងស្រី​ម្នាក់ អាយុ​១៥​ឆ្នាំ មានមុខ​របរជា​ស្រី​បំរើ​ខារ៉ាអូខេ ត្រូវបាន​នគរបាល ក្រុង​សៀមរាប សហការ​ជាមួយនគរបាល​ការពារ​បេតិកភណ្ឌ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ៧ និង​៣០​នាទី យប់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៥ ស្ថិត​នៅមុខ​ប្រាសាទ​លានជល់ដំរី ក្នុង​ក្រុង​អង្គរធំ ខេត្តសៀមរាប ពីបទ​លួច​ម៉ូតូ​។​
​    ​
​លោក​អនុសេនីយ៍ឯក នួន ស័​ក្កិ​ចំរើន​រិ​ទ្ធ អធិការរង​នគរបាល ក្រុង​សៀមរាប ទទួលបន្ទុក​ព្រហ្មទណ្ឌ បាន​បញ្ជាក់ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន ឈ្មោះ ស៊ឹង សុគន្ធា​រី ភេទ​ស្រី អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប និង​មានមុខរ​បរជា​ស្រី​បំរើ​ខា​រ៉ា អូ​ខេ នៅ​ក្រុង​សៀមរាប​។​
​    ​
​លោក​អនុសេនីយ៍ឯក នួន ស័​ក្កិ​ចំរើន​រិ​ទ្ធ បានបញ្ជាក់​ទៀតថា កាលពី​វេលា​ម៉ោង ១ និង​៣០​នាទី រំលងអធ្រាត្រ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​បរិវេណ​ខារ៉ាអូខេ ផ្លា​ទី​នី​ម ស្ថិត​ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប មាន​ជនរងគ្រោះ​ម្នាក់ ឈ្មោះ ប្រា​សិទ្ធ ប៊ុន​ស៊ុ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បានមក​ច្រៀង​ខារ៉ាអូខេ នៅ​ទីនោះ ហើយ​ត្រូវបាន​ក្មេងស្រី ឈ្មោះ ស៊ឹង សុ គ​ន្ធា​រី ជា​អ្នក​លួច​។​
​    ​
​ម៉ូតូ​ដែល​ក្មេងស្រី​អាយុ​១៥​ឆ្នាំ លួច​នោះ ម៉ាក Zoom X ពណ៌​ស បិទ​តែម​ពណ៌​បៃតង គ្មាន​ស្លាក​លេខ មាន​លេខ​តួ ៥០១៥៩២៧ និង​លេខ​ម៉ាស៊ីន ០០១៥៩២៧​។ ក្រោយពី​លួច​ហើយ ក្មេងស្រី​រងគ្រោះ បាន​ទុក​ជិះ​ផ្ទាល់ខ្លួន​។ ប៉ុន្តែ​យោងតាម​ការស្រាវជ្រាវ អស់​ជាច្រើន​សប្តាហ៍​រួចមក សមត្ថកិច្ច ឈានដល់​កំណត់​មុខសញ្ញា និង​ឃាត់ខ្លួន​ក្មេងស្រី​នោះ នៅ​បរិវេណ​ប្រាសាទ អង្គរធំ និង​ដកហូត​បាន​ម៉ូតូ ជនរងគ្រោះ​មកវិញ ខណៈ ពេលដែល​នាង ជិះ​ម៉ូតូ​ទៅ តំបន់​ប្រាសាទអង្គរធំ​។​
​    ​
​ក្មេងស្រី​ជាប់ចោទ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ ពីបទ​លួច (​ម៉ូតូ​)៕V/S

​ឃាត់ខ្លួន​ក្មេងស្រី អាយុ​១៥​ឆ្នាំ ពីបទ​លួច​ម៉ូតូ​

​ក្មេងស្រី​អាយុ​១៥​ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​ពីបទ​លួច​ម៉ូតូ​(រូបៈ សុភារ៉ា)