​លោក​ចាន់ ​ង៉ុក ​យុវជ​ន​ជនជាតិដើ​ម​ភាគ​តិច​រៀន​ពេទ្យ​ឆ្នាំ​ទី៨ ​ប្ដេជ្ញា​ទៅ​ជួយ​សហគម​នៅ​ស្រុក​កំណើត​ក្នុងខេត្ត​រតនៈគិរី​ ក្រោយខ្លួ​ន​រៀនច​ប់​

​មាន​ការ​យល់​ឃើញ​មួយ​ចំនួន​ ដែល​យល់​ថា ​ក្រុមជ​នជាតិ​ភាគ​តិច ​ដែល​រស់​នៅ​តាម​ព្រៃ​ភ្នំ​ជ្រលង​ដង​អូរ​ មិន​មាន​ប្រាជ្ញា​ អាច​រៀន​សូត្រ​បាន​ជ្រៅជ្រះ ​នោះ​ទេ ​ប៉ុន្តែ​ការពិ​ត​ គឺ​មាន​ក្រុម​ជនជាតិ​ភាគតិច​មួយ​ចំនួន ​បាន​ធ្វើ​ឱ្យ​ការ​យល់​ឃើញ​នោះ ​ប្រែ​ជា​ស្រឡះ​ខុស​ទៅ​វិញ តា​ម​រយៈកា​រ​ចូល​រៀន​នៅ​តាម​សាកល​វិទ្យាល័យ​នានា​ ក្នុង​រាជ​ធានី​ភ្នំពេញ​។ ​

​លោក​ចាន់ ​ង៉ុក ​យុវជ​ន​ជនជាតិដើ​ម​ភាគ​តិច​រៀន​ពេទ្យ​ឆ្នាំ​ទី៨ ​ប្ដេជ្ញា​ទៅ​ជួយ​សហគម​នៅ​ស្រុក​កំណើត​ក្នុងខេត្ត​រតនៈគិរី​ ក្រោយខ្លួ​ន​រៀនច​ប់​
​គឺ​ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​០៨ ​ត្រៀម​ប្រលង​ចេញ​យក​សញ្ញាប័ត្រ​វេជ្ជបណ្ឌិត​ថ្នាក់​ឧត្តម​ ដែល​កំពុងសិ​ក្សា​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រសុ​ខា​ភិបាល​ ឬ​ហៅ​ថា​សាលា​ពេទ្យក្រហម​ នៅ​រាជ​ធានី​ភ្នំពេញ​ប្រសិន​ជា​មិន​បាន​សាក​សួរ​នោះ​ទេ​ គឺ​គ្មាន​នរណា​ម្នាក់​ អាច​នឹក​ស្មាន​ថា ​គាត់​ជា​ក្រុម​ជន​ជាតិ​ភាគ​តិច​ ​មាន​ដើម​កំណើត​នៅ​ខេត្ត​រតនគិរី​នោះឡើយ។​ ​
​បុរស​ម្នាក់​នេះ​ឈ្មោះ​ថា​ ចាន់ ​ង៉ុក​។ ​គាត់មា​ន​សម្បុរ​ស្រអែម​ ច្រមុះស្រួច​ កម្ពស់​ប្រមាណ​ជា​ជាង ​១,៧០​ម៉ែត្រ ​និង​មាន​ទម្រង់​មុខ​របៀប​អារ៉ាប់​បន្តិច​ ឥណ្ឌាបន្តិច​ ប៉ុន្តែ​មិន​មែន​ជា​ជនជាតិ​ទាំង​នេះទេ​ គាត់​គឺ​ជនជាតិ​ភាគតិច​ គ្រឹង ​ដែល​មាន​ដូនតា​ជា​កុល​សម្ព័ន្ធ​ជនជាតិ​គ្រឹង​ នៅរតនៈគិរី​។​​និយាយ​អំពី​ជនជាតិ​ដើមភា​គ​តិច​បន្តិច​។ ​កាល​ពី​មុន​គេ​ហាក់​មិន​សូវ​ជឿថា ​ជនជាតិដើ​ម​ភាគ​តិចចេះ​​ប្រើប្រាស់​សម្ភារៈ​និយម​នោះទេ​ មិន​មែន​តែ​ជនជាតិ​គ្រឹងនោះ​ទេ ​គឺ​ឲ្យតែ​​ជនជាតិ​ដើម​ភាគតិ​ច​។​ តែ​ការ​យល់​ឃើញ​យ៉ាង​ដូច្នេះ ​ក៏​មិន​ត្រូវដែ​រស​ម្រាប់​ជនជាតិ​ដើម​ភាគ​តិច​នៅ​ពេល​បច្ចុប្បន្ន​នេះ​។ ​សម្រាប់​លោក​ចាន់​ ង៉ុក​ យុវជន​ជនជាតិ​ភាគតិច​គ្រឹង​វិញ ​សព្វ​ថ្ងៃ​គាត់​មាន​កុំព្យូទ័រ​ប្រភេទ ​យួរដៃ​មួយគ្រឿង​ (Lab​ Top) ​ព្រមទាំ​ងមា​ន​ទូរស័ព្ទ​ស្មាត​ហ្វូន​ប្រើ​ទៀត​ផង​ ហើយ​បើ​និយាយ​អំពី​ចំណេះ​ដឹង​បច្ចេកវិទ្យា​ប្រហែល​ជា​អ្នក​ភ្នំពេញ​ខ្លះ​ចេះ​មិន​ដល់​គាត់​ផង​មើល​ទៅ ​កុំ​ថា​ឡើយ​ជំនាញ​ពេទ្យ​ដែលចា​ន់​ ង៉ុក​កំពុងរៀន​នៅ​មហាវិទ្យាល័យ​។​​យុវ​កំលោះ​ជនជាតិ​គ្រឹង​ ចាន់ ​ង៉ុ​ក ​និយាយ​ថា ​មនុស្ស​មួយ​ចំនួន​គេ​យល់​ថា ​ជនជាតិ​ភាគតិច​មិន​ឆ្លាត​វៃនោះ​គឺ​ជា​ការ​យល់​ខុស​ឆ្គង​ទាំង​ស្រុង​។ ​ហេតុ​នេះ ​អ្នក​ទាំងនោះ​​គួរ​តែ​ផ្លាស់​ប្ដូរ​ឥរិយាបថ​នៅ​ក្នុង​ការ​គិត​ ឬ​ត្រូវ​ផ្លាស់​ប្ដូរ​ការ​គិតនេះ​​ហើយ​។ ​ហើយ​កុំ​ចង់​បោកប្រាស់​ជនជាតិ​ដើមភាគតិច​ដូច​សម័យមុ​ន​ ព្រោះ​ពេល​នេះ​វា​មិន​ងាយ​នោះទេ​ ​ដោយ​សារ​តែ​ជនជាតិ​ដើម​ទទួលបា​ន​ការ​សិក្សា ​និង​មេរៀន​ជីវិត​មិន​ចាញ់​អ្នក​ភ្នំពេញ ​ឬ​អ្នក​នៅ​ទី​ប្រជុំជន​នោះ​ទេ។​
​បច្ចុប្បន្ន​យុវ​កំលោះ​ជ​ន​ជាតិ​គ្រឹង​រូបនេះ​ ​កំពុង​សិក្សា​នៅឆ្នាំ​ទី​ ០៨ ​នា សា​កលវិទ្យាល័យ វិ​ទ្យាសាស្ត្រ​សុខាភិបាល​។ ​មូលហេតុ​ដែល​ ជំរុញ​ឱ្យ​យុវជន​វ័យ​៣០​ឆ្នាំ​ ​ស្កាត់ពី​រតនៈគិរី​មក​រក​រៀន​ពេទ្យ​នៅ​ភ្នំពេញ​ត្រូវ​បាន​អ្នក​កំលោះ​រូ​ប​នេះ​បង្ហាញថា​ ​គឺ​ដើម្បី​ជួយ​ដល់​ក្រុមជ​នជាតិ​ភាគតិចទាំ​ងអស់ ដែ​ល​កំពុង​រស់​នៅ​ក្នុងខេ​ត្ដរតនគិរី​ សព្វ​ថ្ងៃ។​ រតនៈ​គិរី​ គឺជា​​ទី​កន្លែង​ដែល​ចាន់​ ង៉ុក​ចាប់​បដិសន្ធិ​ នៅ​ទីនោះ​ ភាគ​ច្រើន​សុទ្ធតែ​ជា​សាច់ញាតិ​ទោះ​សាច់​ជិត​ ឬសាច់​ឆ្ងាយ​ ហើយ​ក៏​មាន​អ្នកជិ​ត​ខាងដ៏​​ល្អ​របស់​គេដែ​រ។​
​ដើម​ចម​ដែល​បណ្ដាល​ឲ្យចា​ន់ ​ង៉ុក ​ប្ដេជ្ញា​រៀន​ពេទ្យ​ជួយ​អ្នក​រតនៈគិរី​ គឺ​ដោយ​សារ​តែ​ក្រុម​ជនជា​តិ​ នៅ​តាម​តំបន់ទាំ​ងនោះ​ ពួ​ក​គាត់​មាន ​បញ្ហា​នៅ​ក្នុងកា​រ​ទាក់ទងជា​​មួយ​នឹង​គ្រូពេទ្យ​ជំនាញ ​ដោយ​ហេតុថា​ ​គ្រូពេទ្យមិ​ន​ចេះ​និយាយ​ភាសា​ជនជាតិ​ ចំណែក​ក្រុម​ជនជាតិ​ មិនសូ​វ​យល់​ភាសាខ្មែរ​។​ នេះ​​គឺ​ជា​ហេតុផល​ចម្បង​ ដែល​នាំ​ឱ្យយុ​វជន​ជនជាតិ​គ្រឹង​រូបនេះ​​ចាប់​ចិត្ត​លើ​វិជ្ជាពេទ្យ។​ ​​ក្រៅ​ពីវិ​ជ្ជាពេទ្យ ​យុវកំ​លោះ​ជនជា​តិ​គ្រឹង ​ឈ្មោះ ​ចាន់​ ង៉ុក ​រូប​នេះ​ក៏​មាន​ទេពកោសល្យ​ខាង​ភាសាក្រៅ​​ពីសាសន៍​ខ្លួន​ផងដែ​រ ​ដែល​ក្នុង​នោះ ​មាន​ដូច​ជា ​ភាសាអង់គ្លេស ភា​សាខ្មែ​រ ​និង​ភាសាឡាវ ​ព្រម​ទាំងភា​សារ​បស់​ក្រុម​ជនជាតិ​ភាគតិ​ច​ ដែល​រស់នៅ​​ក្នុង​ទឹក​ដី​ខេត្ត​រតនៈគិរីផងដែរ។
​តាម​រយៈ​បទ​ពិសោធន៍រ​បស់ ចា​ន់​ ង៉ុក​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​ក្រុមជ​នជាតិ​ភាគតិច​ មិន​មែនជា​​កត្តាកំ​ណត់​នូវ​ភាព​មិន​ឆ្លាត​វៃនោះ​ទេ គឺ​​មាន​តែ​ការ​ប្រឹង​ប្រែងដោ​យ​ខ្លួន​ឯ​ង​ ​និង​ការចេះ​ចាប់​ឱកាស​ទើប​អាចកំ​ណត់វា​សនា​មនុស្ស​ម្នាក់ៗបា​ន​។​​ បើ​ទោះ​បី​ជា​កើត​នៅ​ក្នុង​ក្រតូល​ក្រីក្រ​ គឺ​ជា​ជន​ជាតិ​ភាគ​តិច​ ក្នុង​ខេត្ត​រតនគិរីយ៉ា​ង​ណាក្តី​ ​ក៏​យុវជន​ជាតិ​ភាគ​តិច​ បាន​ខិតខំ​​តស៊ូខ្លាំ​ង​យក​តែ​មែន​ទែន​តំាង​ពីអាយុ​១៤​ឆ្នាំ​មក​ម្លេះ។​ តស៊ូ​ដើម្បី​ឲ្យបាន​រៀន​សូត្រ​ខ្ពង់ខ្ពស់​។ នៅ​​ពេល​នេះ​បំណង​ប្រាថ្នា ​ចង់រៀ​ន​បាន​ជ្រៅជ្រះ​របស់យុ​វជនជ​នជាតិ​ភាគ​តិច​គ្រឹង​បានស​ម្រេច​ហើយ​ តែ​ក្ដីប្រា​ថ្នា​បន្ទាប់នោះ​គឺ​ប​ន្ទាប់​ពី​រៀន​បា​នជោ​គជ័យ​នៅ​ភ្នំពេញ​ហើយ ​យុវជន​វ័យជ្រេ​បន្ដិច​ម្នាក់​នេះ មា​ន​បំណង​យក​ចំណេះ​ទៅប​ម្រើប្រ​ជាពលរដ្ឋ​នៅស្រុ​ក​កំណើតរ​បស់​ខ្លួន​វិញ ​ព្រោះ​តែ​អ្នក​ស្រុក​លើ​ពិបាក​ខ្លាំងណា​ស់​ទាំង​ការ​ទំនាក់ទំនង​ និង​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចូល​ទៅ​ព្យាបាល​ដល់​ក្នុង​ភូមិ​ស្រុក​ ចុង​កាត់​មាត់ញក ​ដូចនៅ​ស្រុ​ក​កំណើត​របស់​ចាន់ ​ង៉ុក។​​​ជនជាតិ​ភាគ​តិច​ម្នាក់​នេះ ​កំពុងរៀ​ន​វិជ្ជា​ពេទ្យឆ្នាំ​ទី៨​ នៅ​ភ្នំពេញ​ ក្រោម​ការឧ​បត្ថម្ភថវិកា​ពីស​ប្បុរស​ជន​ប្រទេស​ជប៉ុន​។ ​នៅ​ពេល​ដែល​ការសិ​ក្សា​នឹងប​ញ្ចប់​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ​ចាន់ ​​ង៉ុកនឹ​ង​ត្រូវ​ទទួលបានស​ញ្ញា​បត្រ​វេជ្ជបណ្ឌិត ​ហើយ​គេ​បាន​សម្រេច​ចិត្ត​ថា គេ​​នឹងវិ​លទៅ​​ជួយ​ប្រជាជន​ក្នុង​សហគមន៍រ​បស់​គេ​វិញ ​នៅរ​តនៈគិរី។​​លោក​ចាន់​ ង៉ុក​ គឺ​ជាសិ​ស្សពូ​កែ​ម្នាក់​ក្នុង​ជំនាញ​វេជ្ជបណ្ឌិត​នេះ ​ហើយ​លោកបា​នទ​ទួល​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការសិ​ក្សា​ថ្នាក់​ឧត្តម​នេះ ​ពី​សប្បុរស​ជននៅ​ប្រទេស​ជប៉ុន​បានជួ​យ​លោក៕​​អត្ថបទ វ៉ាន វណ្ណនីដា
​​​