​តើ​ធ្វើ​យ៉ាង​ណា ​ដើម្បី​កម្ចាត់​ជាតិអាស៊ីដ​ពី​រាង​កាយ​ និង​គ្រប់​គ្រង​កម្រិត​ pH ​ឱ្យ​មាន​តុល្យភាព​

​ក្រៅ​​ពីការ​ទទួល​ទានអាហារ​ឱ្យ​បាន​សមស្រប​ អ្នក​ក៏​គួរ​តែ​ដឹង​ថា​ មាន​​កត្ដាបី​យ៉ា​ង ​ដែល​អាច​ជះឥទ្ធិពល​ទៅ​លើ​តុល្យភាព​កម្រិត pH ​របស់​អ្នក​។ ​មូលហេតុ​នេះ​ហើយ ​អ្នក​គួរ​ប្ដាជ្ញា​ចិត្ដចៀសវាង​ផលិត​ផល​លាង​សម្អាត​ ដែល​ផ្ទុក​ជាតិ​ពុល​ខ្ពស់ ​និង​ជ្រើសរើសប្រើ​នូវ​ផលិតផល​បែប​ជីវសាស្រ្ដ​ ឬ​ផលិតផល​ធម្មជាតិ​។​ យ​ក​ល្អ​ អ្នក​គួរ​អនុវត្ដ​តាម​ទិក​និក​ខា​ង​ក្រោ​ម​ដើម្បី​បន្ថយ​ជាតិ​អាស៊ីដ ​និង​គ្រប់គ្រង​កម្រិត​ pH ​​នៅ​ក្នុ​ង​រាង​កា​យ​រ​បស់​អ្នក​ឱ្យ​មា​ន​តុល្យភាព​៖​
​តើ​ធ្វើ​យ៉ាង​ណា ​ដើម្បី​កម្ចាត់​ជាតិអាស៊ីដ​ពី​រាង​កាយ​ និង​គ្រប់​គ្រង​កម្រិត​ pH ​ឱ្យ​មាន​តុល្យភាព​
•​បង្កើនបរិមាណ​បន្លែ​ស្លឹក​ពណ៌​​បៃតង ដែល​អ្នកទទួ​ល​ទាន ​និង​ពិសា​ទឹក​ក្រឡុក​ពណ៌​បៃតង​ឱ្យ​បាន ​​១កែវ​ក្នុង​មួ​យថ្ងៃ​។​
•ប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​ពិ​សា​ទឹក​ក្ដៅឧណ្ហៗ​មួយ​កែវ​​ពេលពោះ​ទទេរឱ្យ​បា​ន​រាល់​ថ្ងៃ​(ជាតិ​អាស៊ីនីទ្រីក ​​គឺ​ជា​ធាតុ​​ល្អ​ប្រសើរ​ ដែល​មាន​គុណ​សម្បត្ដិ​បង្កើន​ អាល់កាឡាំង ​ក៏​ទោះ​បី​វា​ជា​ជាតិ​អាស៊ីដ)​។​
•​បង្កើន​​បរិមាណផ្លែឈើ ​និង​បន្លែ​ ដែល​អ្នក​ទទួល​ទាន​ ជា​ពិសេសប្រភេទបន្លែ​ពណ៌​បៃតង​ឆៅ​។​
•​ចៀសវាង​ការ​ទទួ​ល​ទាន​អាហារ​ឆា​ ចៀន​ និង​អាហារ​ច្នៃ​។​
•​ចៀសវាង​ការទទួល​ទាន​អាហារ​ចម្រាញ់​ដូច​ជា​ ស្ករ ​និងម្សៅ​។​
•​បង្កើនបរិមាណ​ទឹក​ ដែ​ល​អ្នក​ទទួល​ទាន​​ ជាពិសេស​ទឹកចម្រោះ​សម្លាប់​មេរោគ​។​
•សាកល្បង​សម្អាតផ្ទះ​របស់អ្នកដោយ​ប្រើផលិតផល​ធម្មជាតិ​ដូច​ជា​ម្សៅ​ Baking Soda ​ក្រូចឆ្មារ ​និងទឹកខ្វេះ​។​
•សូម​ប្រុងប្រយ័​ត្ន​ នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​ជ្រើសរើស​​ផលិតផល​គីមីដើម្បីថែរក្សាសម្រស់​ និង​សក់ ​​​ពី​​ព្រោះ​ផលិតផល​ទាំង​នេះ​ជួនកាល​អាចបណ្ដាល​​ឱ្យ​ពុល​។​ សូម​ប្ដាជ្ញា​ចិត្ដ​ប្រើ​ផលិតផល​ធម្មជាតិ​សម្រាប់​ថែសក ​ក្រចក ​និង​ធ្មេញ​របស់​អ្នក​។​
•​សូម​ពិសាទកឹ​មួយ​កែវ​ជា​មួយ​ម្សៅ Baking Soda ​ឱ្យ​បា​ន​រាល់​ថ្ងៃ​
​​​​​​
Source: steptohealth