Real ស្មើ PSG គ្រាដែល Man Utd វាយបកស្មើ Moscow ដូចគ្នា (Video Inside)

ក្រុងប៉ារីស៖ ការរងរបួសរបស់កីឡាករឆ្នើម Gareth Bale និង Karim Benzema មិនបានធ្វើឲ្យក្រុមភ្ញៀវ Real Madrid ធ្វើអ្វីក្រុមខ្លាំង Paris Saint Germain បានទេក្រៅពីរក្សាលទ្ធផលស្មើ ០-០ រហូតដល់ចប់ការប្រកួតពេញម៉ោង ស្របពេលដែលក្រុម Man Utd វាយបកស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះ CSKA Moscow វិញក្នុងវគ្គទី២ នៅ Champions League យប់មិញនេះ ។

ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ ខាងក្រុមរបស់លោក Rafael Benitez បានបង្កើតឱកាសច្រើនជាងដែលសុទ្ធសឹងតែ វិះៗនឹងចូល តែត្រូវបានខ្សែការពារ និងអ្នកចាំទី PSG ជួយសង្រ្គោះបានជានិច្ច ខណៈដែលខ្សែប្រយុទ្ធលេខ១ Zlatan Ibrahimovic មានឱកាសតិចតួចបំផុតដើម្បីលេងមុខទីក្រុម Real Madrid នោះ ទាំងក្នុងវគ្គទី១ និងទី២ ដោយបាន ហែកចែកគ្នាម្នាក់១ពិន្ទុ ក្រោយស្មើ ០-០ ។

យ៉ាងណាមិញ សម្រាប់ Manchester United បានភ្លក្សគ្រប់រសជាតិ ឈ្នះ ចាញ់ និងស្មើ ១ប្រកួតដូចគ្នាទល់នឹងម្ចាស់ ផ្ទះ CSKA Moscow របស់រុស្ស៊ី ក្រោយពីការវាយបកបានស្មើនៅនាទីទី៦៥ ពីការធ្វើបានសម្រេចដោយកីឡាករ ចំណូល Anthony Martial ក្រោយរបូត១គ្រាប់មុននៅនាទីទី១៥ ពីការធ្វើបានសម្រេចដោយកីឡាករ Seydou Doumbia ។

១ពិន្ទុបន្ថែមនេះដែរបានធ្វើឲ្យ Man Utd បន្តឈរនៅលេខរៀងទី៣ដដែល គ្រាដែល Moscow ឈរនៅលេខ២ និង Wolfsburg របស់អាល្លឺម៉ង់ឈរនៅលេខប្រចាំពូល B បណ្តោះអាសន្នដោយមាន៦ពិន្ទុ បន្ទាប់ពីបានបំបាក់ក្រុមភ្ញៀវមក ពីហូឡង់ ២-០ យប់មិញទៀតនោះ ៕

Real ស្មើ PSG គ្រាដែល Man Utd វាយបកស្មើ Moscow ដូចគ្នា (Video Inside)

Real ស្មើ PSG គ្រាដែល Man Utd វាយបកស្មើ Moscow ដូចគ្នា (Video Inside)