អ្នក​អាច Jailbreak iOS 9 បាន​ដោយ​មិន​ចាំបាច់​ស្ទាក់​ស្ទើរ​ទៀត​ទេ ជាមួយ​កម្មវិធី Pangu ជំនាន់​ទី 3 ព្រោះ​បើ​មាន​បញ្ហា​វា​អាច Jailbreak បាន​ម្តងទៀត

iOS 9 វាអាច Jailbreak បានដោយ កម្មវិធី Pangu ប្រហែលជាមួយ សប្តាហ៍រួច មកហើយ តែនៅ តែមានប្រិយមិត្ត មួយចំនួន​ ស្ទាក់ស្ទើរមិន ចង់ធ្វើការ Jailbreak សោះព្រោះ រង់ចាំអោយ Cydia ព្រមទាំងកម្មវិធី Pangu ដើរស្រួល បួលសិន។

អ្នក​អាច Jailbreak iOS 9 បាន​ដោយ​មិន​ចាំបាច់​ស្ទាក់​ស្ទើរ​ទៀត​ទេ ជាមួយ​កម្មវិធី Pangu ជំនាន់​ទី 3 ព្រោះ​បើ​មាន​បញ្ហា​វា​អាច Jailbreak បាន​ម្តងទៀត

ខណៈពេលនេះ កម្មវិធី Pangu វាដើរដល់ ជំនាន់ទី 3 ហើយ ជាមួយនឹង កំណែកំហុសឆ្គង ជាច្រើន ដូច្នេះអ្នកអាច សម្រេចចិត្ត Jailbreak បានហើយ សម្រាប់ប្រិយមិត្ត ដែលកំពុងតែ ស្ទាក់ស្ទើរ ក្នុងការ Jailbreak ឧបករណ៍របស់ខ្លួន ព្រោះពេលនេះ Cydia វាក៏មាន Tweak ច្រើន សមល្មម ដែលដំណើរ ការសម្រាប់ iOS​ 9 ផងដែរ។ តោះចង់ ដឹងថា កម្មវិធី Pangu ជំនាន់ថ្មីនេះ វាមាន ចំនុចពិសេស និង កំណែកំហុស ដូចម្តេចខ្លះ តាមដាន ខាងក្រោមនេះ៖

  • កំណែកំហុសឆ្គងអោយវា Jailbreak បានជោគជ័យ ខ្លាំងសម្រាប់ ឧបករណ៍ 64bit និង ជាពិសេស សម្រាប់ Windows 64bit
  • កំណែកំហុសឆ្គងអោយវា Jailbreak បានឆាប់រហ័ស ជាងមុន និង កំណែប្រែ មិនអោយ មានបញ្ហា លើកុំព្យូទ័រ ដែលមាន ទំហំតូច
  • កំណែកំហុសសម្រាប់កុំព្យូទ័រខ្លះ មិនអាច ទាក់ទង អ៊ីនធើណែត ដែលកំពុងភ្ជាប់ បានទៅ កាន់កម្មវិធី
  • បន្ថែមមុខងារ Jailbreak ម្តងទៀត (សម្រាប់ឧបករណ៍ ដែល Restore តាមរយៈ iTunes ប៉ុណ្ណោះ)
  • និង កំណែកំហុសមួយចំនួនទៀត

តោះសម្រាប់មិត្តអ្នកអានដែល មានបំណង ចង់ធ្វើការ Jailbreak សូមចូល ទៅកាន់ គេហទំព័រ Pangu តាមរយៈ តំណរ www.pangu.io និងទាញយក ជាការស្រេច ហើយសម្រាប់ មិត្តអ្នកអាន ដែលមិនទាន់ដឹង ពីវិធី Jailbreak អាចចូលមើល អត្ថបទណែនាំ Jailbreak ពីយើងខ្ញុំ តាមរយៈ តំណរនេះ

  • ដោយ: Meng
  • 9:20 AM, 22 October
  • ប្រភព: Pangu
  • Tag: ចំណេះដឹងទូទៅ
  • អ្នក​អាច Jailbreak iOS 9 បាន​ដោយ​មិន​ចាំបាច់​ស្ទាក់​ស្ទើរ​ទៀត​ទេ ជាមួយ​កម្មវិធី Pangu ជំនាន់​ទី 3 ព្រោះ​បើ​មាន​បញ្ហា​វា​អាច Jailbreak បាន​ម្តងទៀត已关闭评论
  • 539 views
  • Hide Sidebar
    A+