​ទុស្សេ​ខ្សែ​ភ្លើង​ឆេះសម្ភារផ្ទះ​បាយ​ក្នុង​​​ហាង FREE BIRD ផ្អើល​ទាំង​យប់

​រាជ​ធានី​ភ្នំពេញ​​៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង១២ និង៤៥​នាទីរំលង​អធ្រាត្រ​ ថ្ងៃ​ទី​២២ តុលា ២០១៥ នៅចំណុច​ហាង FREE BIRD ផ្ទះ​លេខ​១៦៩E0 ផ្លូវ​២៤០ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ មាន​ករណី​អគ្គិភ័យ​មួយ​បានកើ​តឡើងដោយ​សារ​ទុ​ស្សេខ្សែ​ភ្លើ​ងបណ្តាលឱ្យ​ឆេះ​ខូចខាត​សំភា​រៈ​ផ្ទះបាយ​មួយ​ចំនួន តែ​មិន​បង្កឱ្យ​នរណា​ម្នាក់​រង​របួស​ឡើ​យ​។

អគ្គិភ័យ​បាន​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង​០១ និង១៥​នាទីរំលង​អធ្រាត្រ ​ដោយប្រើ​ប្រាស់​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​អស់​ចំនួន​០៣​គ្រឿង​។​​

សេចក្តី​រាយការណ៍​បាន​បញ្ជាក់​ថា ផ្ទះ​ខាងលើ​ត្រូវ​​ម្ចាស់​ឈ្មោះ ខៀវ ពុទ្ធា​រី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ​​ជួល​បន្តឱ្យជនបរទេស ឈ្មោះ STILL អាយុ​៦៣​ឆ្នាំ ។