សម្តេចតេជោ ​ហ៊ុន សែន​ ៖ ស្ពានអាកាស​តិចណូនឹងដាក់ឲ្យប្រើប្រាស់​បណ្តោះអាសន្ននៅថ្ងៃទី២១វិច្ឆិកា

រាជធានីភ្នំពេញ​ ៖ ​​ ​បើតាមអ្នកឆ្លើយឆ្លង​​​​ព័ត៌មានកោះសន្តិភាព​​​​បានឲ្យដឹងជំហានដំបូង​​​ ​ នៅប៉ុន្មាននាទីមុននេះថា ​​​​សម្តេចអគ្គមហាសេនាបតីតេជោ ​​ហ៊ុន សែន​ ​​ ​បានប្រកាស​ជាសាធារណៈ​ថា ​​ស្ពានអាកាសតិចណូ​នឹងដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ន​នៅថ្ងៃទី២១ វិច្ឆិកា ២០១៦​ ដើម្បីសម្រួលដល់ការចូលរួម​ពិធីបុណ្យអុំទូករបស់ប្រជាពលរដ្ឋ និង​ទទួល​នាយករដ្ឋមន្រ្តីរុស្ស៊ី។

សម្តេចតេជោ​​​នាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍​ខាងលើបែបនេះ​ ​​ ​បានធ្វើឡើងនៅក្នុង​ពិធី​​សម្ពោធដាក់ឲ្យដំណើរ​​​ ​ការជាផ្លូវការស្ពានជ្រោយចង្វារទី២ ​​​និងរង្វង់មូលជ្រោយចង្វារ​ត្រើយខាងកើត​ ​​ ​នាព្រឹកថ្ងៃទី២២ ​​​​តុលា ​​២០១៥ ៕