សម្តេចតេជោ ​ហ៊ុន សែន​ ៖ នាយករដ្ឋមន្រ្តីរុស្ស៊ី​មកទស្សនកិច្ច​នៅថ្ងៃទី២៣-២៤ វិច្ឆិកា

រាជធានីភ្នំពេញ ៖​ ​​ ​បើតាមអ្នកឆ្លើយឆ្លង​​​​ព័ត៌មានកោះសន្តិភាព​​​បាន​ឲ្យដឹងជំហានដំបូង​ នៅប៉ុន្មាននាទីមុននេះថា​ ​​​សម្តេចអគ្គមហាសេនាបតីតេជោ​ ​ហ៊ុន សែន​​ ​បានមាន​ប្រសាសន៍​ថា ​នាយករដ្ឋមន្រ្តីនៃ​សហព័ន្ឋរុស្ស៊ី ​លោក ឌីមីទ្រី មេដវេឌីវ ( ​Dmitry Medvedev) ​នឹងមកបំពេញទស្សនកិច្ចផ្លូវការ​នៅកម្ពុជាថ្ងៃទី២៣-២៤ ​វិច្ឆិកា ២០១៥ ។

សម្តេចតេជោ​​​​នាយករដ្ឋមន្រ្តីមាន​ប្រសាសន៍​ខាងលើបែបនេះ​ ​​​ បានធ្វើឡើងនៅក្នុង​ពិធី​​សម្ពោធដាក់ឲ្យដំណើរ​​ ​​ការជាផ្លូវការស្ពានជ្រោយចង្វារទី២ ​​​និង​រង្វង់មូលជ្រោយចង្វារ​ត្រើយខាងកើត​ ​​ ​នាព្រឹកថ្ងៃទី២២​ ​​​តុលា ​២០១៥ ៕