​គំនរ​ឈើ​សុ​ក្រំ​មួយកន្លែង​សង្ស័យ​មានការ​ឃុបឃិត​ពី​ជំនាញ​

​ដោយ​៖​ភួង ផុន 

​ខេត្តរតនគិរី​៖​ឈើ​សុ​ក្រំ​ឈ្មួញ​ដឹក​យកមក​លាក់ទុក​មួយ​កន្លែង សំរាប់​នាំចេញ មាន​សុវត្ថិ​ភាពល្អ​ណាស់​ពុំមាន​សមត្ថកិច្ច ឬ ជំនាញ​ណា​មក​បង្ក្រាប​ទេ សង្ស័យ​មានការ​ត្រូវរ៉ូវ​គ្នា​។​

    ឈ្មួញ​បាន​ដឹកឈើ​សុ​ក្រំ​យកមក​លាក់ទុក​នៅ​ភូមិ​តើន ឃុំ​តើន ស្រុក​កូន​មុំ ខេត្ត​រតនគីរី ត្រង់ចំណុច​ដី​ឡូដ៍ ជិត​ផ្លូវ​ចូល​វត្ត​ន៍​ភូមិ​តើន ចំងាយ​ប្រហែល​១០០​ម៉ែត្រ ពី​ផ្លូវ​ចូល​វត្ត​ន៍​។ ជា​កន្លែង​ស្តុក​ឈើ របស់​ឈ្មួញ​មានអំណាច​ម្នាក់​ឈ្មោះ ឆើត ជា​មន្ត្រី​នគ​បាល​ការិយាល័យ​ប្រឆាំង​បទល្មើស​ស្នងការ​ខេត្ត​រតនគីរី​។​

    បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា ឈើ​នេះ​ជា​ឈើ​របស់​មន្ត្រីនគរបាល​ស្នងការ​ខេត្ត​ម្នាក់ តែងតែ​ដឹក​យកមក​លាក់ទុក​នៅទីនេះ ពេល​បាន​ច្រើន​ទើប​គេ​ដឹក​ចេញ​ម្ដង ហើយ​ការដឹកជញ្ជូន​ម្ដងៗ មាន​ភាព​គគ្រឹកគគ្រេង​ណាស់ មិនមាន​សមត្ថកិច្ច ឬ​ជំនាញ​ណា​ថា​មិនដឹង​នោះទេ តែ​គេ​មិន​បង្ក្រាប ពីព្រោះ​គេ​ត្រូវរ៉ូវ​គ្នា​អស់ហើយ​។​

     ជុំវិញ​ការចោទប្រកាន់​របស់​ប្រជា​ពល​ខាងលើ អ្នកសារព័ត៌មាន​យើង បាន​ទូរស័ព្ទ​ទៅ​មន្ត្រីនគរបាល​រូបនោះ ឈ្មោះ ឆើត លោក​បាន​បញ្ជាក់ថា ពិតជា​ឈើ​របស់លោក​មែន​។​

    ករណី​ខាងលើនេះ ភ្នាក់ងារ​ព័ត៌មាន​យើង​ពុំ​អាច សុំ​ការបំភ្លឺ​ណាមួយ​ពី​លោក ហុង វណ្ណ​រៀន នាយ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​កូន​មុំ​បានទេ ដោយ​ទូរស័ព្ទ​ចូល​ហើយ​ពុំមាន​អ្នកទទួល​។​

     បើទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​មេ​ឈ្មួញ​ខាងលើ​នោះទេ ពួកគាត់​បាន​លួច​ត្អូញត្អែរ ថា​ការរកស៊ី​បទល្មើស​ឥឡូវនេះ មានតែ​សមត្ថកិច្ច​ទេ ប្រជាពលរដ្ឋ​មិន​ហ៊ាន​រកស៊ី​ទេ បើសិនជា​ប្រជាពលរដ្ឋ​មាន​ឈើ​បន្តិចបន្តួច​នៅផ្ទះ ត្រូវ​មេ​ឈ្មួញ​រូបនេះ គំរាម ឬ រាយការណ៍​អោ​យស​ត្ថ​កិច្ច ចុះ​ចាប់​រឹបអូស​យក​ភ្លាមៗ​៕

​គំនរ​ឈើ​សុ​ក្រំ​មួយកន្លែង​សង្ស័យ​មានការ​ឃុបឃិត​ពី​ជំនាញ​
​គំនរ​ឈើ​សុ​ក្រំ​មួយកន្លែង​សង្ស័យ​មានការ​ឃុបឃិត​ពី​ជំនាញ​