​ស្រវឹង​បើករថយន្ត​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​២​នាក់ ម្នាក់​ដាច់​ខ្លួន​ជា​ពីរ​

រាជធានី​ភ្នំពេញ​៖​បុរស​អ្នកជិះ​ម៉ូតូ​ពីរ​នាក់​បាន​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម ក្នុងនោះ​ម្នាក់​ស្លាប់ ដោយ​ដាច់​ខ្លួន​ជា​ពីរ​កំណាត់ ដោយសារ​រថយន្ត​ធុន​ធំ​យី​ឌុប​បើក​ហោះ​រំលង​ទ្រូងផ្លូវ​ជ្រុល​ទៅបុក​ពេញទំហឹង​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​ជិត​៩​យប់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វែង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​បង្ក​ម៉ាក Hyandia យី​ឌុប ក្បាល​ពណ៌​ទឹកប្រាក់ ទ្រង់​ពណ៌​ខៀវ​លាយ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-2287 បើកបរ​បុរស​ម្នាក់ និង​ព្រូ​ម្នាក់​បើកបរ​ក្នុងទិសដៅ​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ ទំនងជា​ស្រវឹងស្រា​ជោក បញ្ជា​ចង្កូត​លែង​បាន បណ្តាល​ឲ្យ​រថយន្ត​ហោះ​រំលង​ទ្រូងផ្លូវ ឆ្លងទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង ម៉ាក C125 ពណ៌​ខ្មៅ​សេរី ឆ្នាំ​២០១០ បុក​អូស​ទាំង​ទាំង​ម៉ូតូ​គៀប​នឹង​ទ្រូ​វ​ផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​អ្នកបើក​ម៉ូតូ និង​អ្នកជិះ​ជាមួយ ទាំងពីរ​នាក់ ប៉ុន្តែ​ម្នាក់​ស្លាប់​ដោយ​ដាច់ ខ្លួន​ជា​ពីរ​កំណាត់ ដោយសារ​គៀប​នឹង​ទ្រូ​វ​ផ្លូវ​។ ប្រភព​បន្តថា បន្ទាប់ពី​បុក​ជនរងគ្រោះ​រួច រថយន្ត​បង្ករ​បាន​បន្ត​ទៅបុក របង​ផែស្ងួត​សូ​ងួន​ទើប​ឈប់ ហើយ​អ្នកបើកបរ​គេចខ្លួនបាត់​។​

 ក្រោយពេល​កើតហេតុ វត្ថុតាង​ទាំងពីរ​គ្រឿង ត្រូវបាន​នគរបាល​ប្រគល់​ទៅ​ឲ្យ នគរ​ចរាចរណ៍ ជើងគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​យកទៅ​រក្សាទុក​ចាត់ការ ទៅតាម​នីតិវិធី​ច្បាប់​៕

​ស្រវឹង​បើករថយន្ត​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​២​នាក់ ម្នាក់​ដាច់​ខ្លួន​ជា​ពីរ​
​ស្រវឹង​បើករថយន្ត​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​២​នាក់ ម្នាក់​ដាច់​ខ្លួន​ជា​ពីរ​
​ស្រវឹង​បើករថយន្ត​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​២​នាក់ ម្នាក់​ដាច់​ខ្លួន​ជា​ពីរ​