ស្ថិតិ​បង្ហាញ​ថា​ Ronaldo ហ្វ្រីឃីត កាន់​តែ​អន់​មែន​ទែន!

ស្ថិតិ​បង្ហាញ​ថា​ Ronaldo ហ្វ្រីឃីត កាន់​តែ​អន់​មែន​ទែន!

​Real Madrid បាន​​ខក​ចិត្ត​ បន្ទាប់​ពី​មិន​អាច​រក​គ្រាប់​បាល់​ចូល​ទី​ក្រុម​ Paris Saint-German ​ធ្វើ​ឲ្យ​ស្មើ​គ្នា ០-០ នៅ​កីឡដ្ឋាន​ Parc des Princes ​កាល​ពី​យប់​មិញ ប៉ុន្តែ​ Cristiano Ronaldo ក៏​រឹត​តែ​ខក​ចិត្ត​ខ្លាំង​ថែម​ទៀត ​ខណៈ​ដែល​កំណត់ត្រា​ទាត់​បាល់​ហ្វ្រីឃីត​​ដ៏​អាក្រក់​របស់​គេ ​កាន់​តែ​កើន​ឡើង។

 

ស្ថិតិ​បង្ហាញ​ថា​ Ronaldo ហ្វ្រីឃីត កាន់​តែ​អន់​មែន​ទែន!

 

កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ Ronaldo ​បាន​បាល់​ហ្វ្រីឃីត​ចំនួន​២​លើក​ទៀត កាល​ប៉ះ​ PSG យប់​មិញ ប៉ុន្តែ​នៅ​តែ​មិន​អាច​​ស៊ុត​បំប៉ោង​សំណាញ់​ទី​គូ​ប្រកួត​បាន​ទាំង​២​លើក។ នេះ​មាន​ន័យ​ថា តារា​ឆ្នើម​វ័យ​៣០​ឆ្នាំ​រូប​នេះ ​ស៊ុត​ចូល​ទី​តែ​​២​គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​ទាត់​បាល់​ហ្វ្រីឃីត​ចំនួន​ ៨៨​ដង​ចុង​ក្រោយ។

 

ស្ថិតិ​បង្ហាញ​ថា​ Ronaldo ហ្វ្រីឃីត កាន់​តែ​អន់​មែន​ទែន!

 

​​ក្នុង​ជំនួប​ក្រុម​ខ្លាំង​បារាំង​យប់​មិញ​នេះ​ដែរ Ronaldo ​ស៊ុត​សរុប​៦​ជើង​ ប៉ុន្តែ​មិន​បាន​ចូល​ទី​១​​ទេ ​​និង​ធ្វើ​ឲ្យ​ Real ជាប់​កំណត់ត្រា​​មិន​ល្អ​ផង​ដែរ​ ដោយ​មិន​អាច​រក​គ្រាប់​បាន​លើក​ដំបូង រយៈពេល​​៧​ឆ្នាំ គិត​តាំង​ពី​​ចាញ់​ Juventus ២-០ កាល​ឆ្នាំ​២០០៨៕

 

​ចុះ​ប្រិយមិត្ត​យល់​ថា Ronaldo គួរ​បន្ត​ទាត់​ហ្វ្រីឃីត​ទៀត​ ឬ​ឲ្យ​​មិត្ត​រួម​ក្រុម​ផ្សេងៗ​រ៉ាប់រង​ជំនួស?

 

-ចុចអាន៖ Real ​ស៊ុត​មិន​ចូល​នៅ​ UCL ​លើក​ដំបូង​ ក្រោយ​ស្មើ​ PSG

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal